សន្តិសុខសង្គម
សមត្ថកិច្ចខេត្តបន្ទាយមានជ័យ ស្រាវជ្រាវឃាត់ខ្លួនជនជាតិឥណ្ឌូណេស៊ីប្រុសស្រី ២នាក់ រកឃើញគ្រឿងញៀនមួយចំនួនធំ
ជនសង្ស័យប្រុសស្រីជាជនជាតិឥណ្ឌូណេស៊ី ២នាក់ត្រូវបាន កម្លាំងជំនាញប្រឆាំងគ្រឿងញៀនបើកការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនខុសច្បាប់។

អនុវត្តតាមបទបញ្ជាយ៉ាង លោកនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង អនុវត្តតាមបទបញ្ជារបស់ លោកឧត្ដមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ត្រី ធិន សុិនដេត ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀនបានដឹកនាំកម្លាំងការិយាល័យជំនាញ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានចុះប្រតិបត្តិការបង្ក្រាបនិង ឃាត់ខ្លួនសង្ស័យប្រុសស្រីជាជនជាតិឥណ្ឌូណេស៊ីបានចំនួន២នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនខុសច្បាប់ នៅចំនុច បុរីដួងចាន់ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។


បើតាមការបញ្ជាក់ពី លោកឧត្ដមសេនីយ៍ត្រី ធិន សុិនដេត បានបញ្ជាក់អោយដឹងថាជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ៖ Willy ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិឥណ្ឌូណេស៊ី ,Desi Aritonang ភេទស្រី អាយុ២០ឆ្នាំ ជនជាតិឥណ្ឌូណេស៊ី។ ក្នុងនោះកម្លាំងសមត្ថកិច្ចបានរកឃើញវត្ថុតាងនិងដកហូតសម្ភោរៈមួយចំនួន
ឡានចំនួន០១គ្រឿង , ក្បាលPOD K វេចខ្ចប់រួចចំនួន១៧ថង់, វែបមួយចំនួន, ថ្នាំសប្បាយចំនួន០៣កញ្ចប់ ,ទឹកថ្នាំចំនួន០៤ដប ,ក្បាលបារីចំនួន០២ប្រអប់ ,ឧបករណ៍សម្រាប់ជក់មួយចំនួន។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់៕


-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


