ព័ត៌មានជាតិ
សម្តេចតេជោ៖ លុយយើងអាចចាយអស់ក្នុង១ថ្ងៃឬ១ឆ្នាំ តែកេរដំណែលយើងរកបានប៉ុន្មានថ្ងៃនេះចាយមិនអស់ទេ
សម្តេចតេជោ ហ៊ុន សែន ប្រធានអាស៊ានប្តូរវេន បានមានប្រសាសន៍ថា មានសមិទ្ធផលជាច្រើន ដែលកម្ពុជា ទទួលបានពីកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ ទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ រយៈពេលប៉ុន្មានថ្ងៃមកនេះ។

សម្តេចតេជោ បានគូសបញ្ជាក់ដូច្នេះថា« លុយយើងអាចចាយអស់មួយថ្ងៃ ឬមួយឆ្នាំ ក៏ប៉ុន្តែកេរដំណែលដែលយើងរកបានក្នុងប៉ុន្មានថ្ងៃនេះ ចាយវាមិនអស់ទេ ១០០ឯកសារ ដែលបានសម្រេចនៅទីក្រុងភ្នំពេញ ១០០ឯកសារទុកនៅតាមបណ្ណាល័យនានា សម្រាប់កូនចៅយើងរៀនសូត្រនៅពេលក្រោយ» ដែលនេះ គឺជាផលប្រយោជន៍សម្រាប់កម្ពុជា។
ក្រៅពីនេះកម្ពុជា បានពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអាស៊ានកាន់តែរឹងមាំថែមទៀត។ សម្តេច បានបន្តថា ប្រទេសនានា បានគាំទ្រកម្ពុជា ធ្វើជាប្រធានអាស៊ាន ដោយប្រទេសខ្លះ បានផ្តល់ជំនួយជាសម្ភារៈ ប្រទេសខ្លះទៀត ផ្តល់ជាថវិកា។ ជាក់ស្តែង ជប៉ុន បានជួយជាថវិកាសម្រាប់ការប្រជុំស្តីពីសង្គម និងវប្បធម៌។ លើសពីនេះទៀត កម្ពុជា ជប៉ុនបានព្រមព្រៀងគ្នាបង្កើត លើកកម្រិតពីដៃគូយុទ្ធសាស្រ្តទៅជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយនៅឆ្នាំ ២០២៣។

រីឯចិន បានផ្តល់ថវិកា សម្ភារៈ និងបានចុះហត្ថលេខាផ្តល់សម្បទានឥណទានសម្រាប់សាងសង់ស្ពាននៅខេត្តក្រចេះ និងផ្លូវពីខេត្តក្រចេះ ទៅខេត្តកំពង់ធំ។
សម្តេចសង្កត់ធ្ងន់ថា« សមិទ្ធផលទាំងនេះ វាមិនមែនជាផលប្រយោជន៍សម្រាប់ ហ៊ុន សែន តែម្នាក់ទេ ត្រូវដឹងថា ហ៊ុន សែន តំណាងឱ្យជាតិខ្មែរ នាពេលនេះ ហើយខ្ញុំបានចែករំលែកថ្វាយព្រះមហាក្សត្រ និងប្រគេនចំពោះហ្លូងម៉ែ ប្រគេនចំពោះព្រះសង្ឃ ជូនចំពោះជនរួមជាតិ ក៏ដូចជារដ្ឋបាលគ្រប់ជាន់ថ្នាក់»។ លើសពីនេះទៀត នៅមានសមិទ្ធផលជាច្រើនដែលកម្ពុជា ទទួលបាន។

ផ្ទុយទៅវិញ សម្តេច បានលើកឡើងថា ប្រសិនបើជនណាមើលមិនឃើញថានេះជាផលប្រយោជន៍ជាតិ ខ្ញុំមិនដឹងថា តើគេជាជាតិសាសន៍អ្វីទេ?
សូមបញ្ជាក់ថា ក្រោយបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានគូសបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី ១៣ វិច្ឆិកា ថា កិច្ចប្រជុំនេះ ដំណើរការទៅដោយរលូន ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ និងជាប្រវត្តិសាស្រ្តរបស់កម្ពុជាផងដែរ។ សម្ដេចតេជោបានមានប្រសាសន៍ថា នេះជាភាពជោគជ័យលើកទី៣ ព្រោះកម្ពុជា បានទទួលរៀបចំកិច្ចប្រជុំអាស៊ានចំនួន៣លើករួចមកហើយ គឺកាលពីឆ្នាំ២០០២ ឆ្នាំ២០១២ និងឆ្នាំ២០២២នេះ។
កិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាប្រធាន និងជាម្ចាស់ផ្ទះ បានប្រព្រឹត្តិទៅអស់រយៈពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃទី ១០-១៤ ឆ្នាំ ២០២២៕



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ