Connect with us

ព័ត៌មានជាតិ

ទូតអាមេរិក ៖ កម្ពុជា ទទួលបានការកោតសរសើរ និងគាំទ្រយ៉ាងខ្លាំង ចំពោះការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន

បានផុស

នៅ

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បានលើកឡើងថា ភាពជាម្ចាស់ផ្ទះរបស់កម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ទទួលបានការកោតសរសើរ និងការគាំទ្រយ៉ាងខ្លាំង។ ការលើកឡើងខាង លើនេះ គ្រាដែលសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានអនុញ្ញាតឲ្យលោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងការពារជាតិ កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុក របស់នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី ១៥ ខែវិច្ឆិកានេះ បានឲ្យដឹងថា នៅក្នុងជំនួបនេះ សម្ដេចពិជ័យសេនា ទៀ បាញ់ ជំនួសមុខឲ្យសម្ដេចតេជោនាយករដ្ឋមន្ត្រី បានបង្ហាញក្ដីសប្បាយរីករាយ និងអំណរគុណដល់លោកឯកអគ្គរដ្ឋ​ទូតអាមេរិក ដែលបានផ្ដល់កិច្ចសហប្រតិបត្តិការយ៉ាងល្អ ជាមួយថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអញ្ជើញប្រធានាធិបតីអាមេរិក លោក Joe Biden មកកាន់ប្រទេស កម្ពុជា ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលនេះសបញ្ជាក់ឲ្យឃើញ ពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលអាមេរិក ចំពោះអាស៊ាន។

ចំណែកលោក Patrick Murphy ក៏បានអំណរគុណចំពោះសម្ដេចពិជ័យសេនា ដែលបានផ្ដល់ពេលវេលាមុនគេ អនុញ្ញាតឲ្យលោកបានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ ជំនួសមុខឲ្យរដ្ឋាភិបាលអាមេរិក ពិសេសលោកប្រធានាធិបតី Joe Biden លោកឯកអគ្គរដ្ឋទូតអាមេរិក បានសម្តែងការអបអរសាទរជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានទទួលជោគជ័យយ៉ា​ង​ត្រចះត្រចង់ ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធក្នុងឆ្នាំ ២០២២នេះ។

លោក Patrick Murphy មានប្រសាសន៍ថា ភាពជាម្ចាស់ផ្ទះ ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ជាម្ចាស់ផ្ទះ និងជាប្រធានអាស៊ាន បានទទួលនូវការកោតសរសើរ និងការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រធានាធិបតីអាមេរិក លោក Joe Biden និងមេដឹកនាំអាស៊ាន ពិសេសមេដឹកនាំសំខាន់ៗរបស់ពិភពលោក ដែលបានចូលរួម។

លោកថា ភាពជោគជ័យដ៏ត្រចះត្រចង់ ក្នុងការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធទាំងនេះ គឺជាកិត្តិយសជាតិ មោទនភាពជាតិ និងកិត្យានុភាពជាតិកម្ពុជាដ៏សម្បើមមួយ សម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជាទាំង មូល។ តាមរយៈសម្ដេចពិជ័យសេនា ទៀ បាញ់ លោកឯកអគ្គរដ្ឋទូតអាមេរិក បានបញ្ជាក់ថា លោក Joe Biden បានអរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ ២០២២ ដែលបានផ្ញើសារ យ៉ាងច្បាស់ ចំពោះការឈ្លានពានរបស់រុស្ស៊ី ទៅកាន់ប្រទេសអ៊ុយក្រែនោះ។

សូមជម្រាបថា ប្រទេសកម្ពុជា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២២នេះ បានរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ -៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២២ ប្រកបដោយភាពរលូន និងប្រកប ដោយជោគជ័យយ៉ាងត្រចះត្រចង់៕  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២៩ នាទី មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៣៣ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៥៧ នាទី មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

ជីវិតកម្សាន្ដ១ ម៉ោង មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

Sokha Hotels

ព័ត៌មានពេញនិយម