ព័ត៌មានជាតិ
អនុប្រធានដ៏ឆ្នើម ៤ រូប នៃគណបក្សប្រជាជនបានចូលរួមបម្រើបុព្វហេតុជាតិមាតុភូមិស្ទើរពេញមួយជីវិត
គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដ៏ធំ និងមានភាពចាស់វស្សាជាងគេនៅកម្ពុជា ហើយជាគណបក្សដែលទទួលបានជ័យជម្នះជាបន្តបន្ទាប់សម្រាប់ការបោះឆ្នោតទាំងសកល និងអសកលតាមរយៈការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីរបស់ប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស។ ជ័យជម្នះទាំងអស់នេះ គឺក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាដែលជាថ្នាក់ដឹកនាំដ៏ឆ្នើម ប្រកបដោយភាពប៉ិនប្រសប់ មគ្គទេសក៍ និងគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់។

ជាមួយគ្នានេះ ក៏នៅមានឥស្សរជនជាន់ខ្ពស់ចំនួន ៤រូបទៀត ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ដែលសុទ្ធសឹងជាថ្នាក់ដឹកនាំដ៏ឆ្នើមរបស់គណបក្ស ហើយបានចូលរួមបម្រើបុព្វហេតុជាតិមាតុភូមិ និងការអភិវឌ្ឍសង្គមជាតិ។ អនុប្រធានគណបក្សប្រជាជនកម្ពុជាទាំង ៤រូបនេះ រួមមាន៖

១/ សម្ដេចក្រឡាហោម ស ខេង
សម្ដេចក្រឡាហោម ស ខេង ជាឥស្សរជននយោបាយជាន់ខ្ពស់របស់កម្ពុជា ដែលកំពុងកាន់តំណែងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងមានតួនាទីសំខាន់ៗជាច្រើនទៀត។ សម្ដេចក្រឡាហោម ស ខេង បានបញ្ចប់សញ្ញាបត្រកម្រិតថ្នាក់ឧត្តមសិក្សាផ្នែកវិទ្យាសាស្រ្តនយោបាយ។ សម្រាប់ប្រវត្តិការងាររបស់សម្ដេចក្រឡាហោម គឺនៅឆ្នាំ១៩៩៣ ជាសហរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី។ នៅឆ្នាំ ២០០៦ មកដល់បច្ចុប្បន្ន ជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាតំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង។

២/ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ
សម្ដេចវិបុលសេនាភក្តី សាយ ឈុំ បានចូលបម្រើការងាររដ្ឋនៅឆ្នាំ១៩៦៩ ជាគ្រូបង្រៀននៅខេត្តស្ទឹងត្រែង និងក្រោយឆ្នាំ១៩៧៩ ជាប្រធាននាយកដ្ឋានចាត់តាំងនៃគណៈចាត់តាំងមជ្ឈឹមបក្ស។ សម្ដេចធ្លាប់ធ្វើជាលេខាគណៈកម្មាធិការបក្សខេត្តកំពង់ស្ពឺ ជាអតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម អនុប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី។ នៅឆ្នាំ១៩៩៣ ក្រោយការបោះឆ្នោត អាណត្តិទី១ សម្ដេចវិបុលសេនាភក្តី បានជាប់ឆ្នោតជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ និងនៅអាណត្តិទី៤ ឆ្នាំ២០០៨ ក៏ត្រូវបានជ្រើសតាំងជាអនុប្រធានទី២ នៃរដ្ឋសភា។ រហូតដល់ឆ្នាំ២០១២ សម្ដេច សាយ ឈុំ ក៏បានជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភា ហើយត្រូវបានជ្រើសតាំងជាអនុប្រធានទី១ នៃព្រឹទ្ធសភា និងត្រូវបោះឆ្នោតជាប្រធានព្រឹទ្ធសភា នៅឆ្នាំ២០១៥ ដល់បច្ចុប្បន្ននេះ។ សម្ដេចអនុប្រធានគណបក្សប្រជាជនកម្ពុជារូបនេះ បានបញ្ចប់ការសិក្សាសញ្ញាបត្រអនុបណ្ឌិតនយោបាយ និងរដ្ឋបាលសាធារណៈ និងវគ្គបណ្ដុះបណ្ដាលទ្រឹស្ដីនយោបាយជាន់ខ្ពស់នៃសាលានយោបាយទីក្រុងហាណូយ ប្រទេសវៀតណាម និងសញ្ញាបត្រគរុកោសល្យរាជធានីភ្នំពេញ។

៣/ សម្ដេចពិជ័យសេនា ទៀ បាញ់
សម្ដេចពិជ័យសេនា ទៀ បាញ់ ជាមេទ័ពដ៏ខ្លាំងពូកែដែលបានដឹកនាំកងទ័ពតស៊ូវាយប្រឆាំងសត្រូវនៅតំបន់ខេត្តកោះកុង និងជាអ្នកនយោបាយកម្ពុជា ដែលបច្ចុប្បន្នកាន់តំណែងជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ។ សម្ដេច ទៀ បាញ់ ជាឥស្សរជនមួយរូប បានឆ្លងកាត់តួនាទី និងទទួលបានកិច្ចការសំខាន់ៗជាច្រើន ដូចជា ប្រធានយោធាខេត្តកោះកុង ប្រធានស្នងការហ្វឹកហ្វឺន អនុប្រធានអគ្គសេនាធិការ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស រដ្ឋមន្ត្រីក្រសួងគមនាគមន៍ ដឹកជញ្ជូន និងប្រៃសណីយ៍ អនុរដ្ឋមន្ត្រីក្រុមប្រឹក្សារដ្ឋមន្ត្រី សហរដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាសមាជិករដ្ឋសភា ជាដើម។

៤/ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាអ្នកនយោបាយស្ត្រីដែលបានចូលរួមតស៊ូចលនារំដោះជាតិកម្ពុជាពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ សម្តេច ម៉ែន សំអន មានឋានន្តរសក្តិជានាយឧត្តមសេនីយ៍ផ្កាយមាស ៤ នៃកងយោធពលខេមរភូមិន្ទ និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។ សម្តេចកិត្តិសង្គហបណ្ឌិត ក៏ជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍផងដែរ៕
ដោយ ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


