ព័ត៌មានជាតិ
ឆេះផ្ទះប្រជាពលរដ្ឋ២ខ្នងទាំងយប់ មិនទាន់ដឹងមូលហេតុ
អគ្គិភ័យមួយ បានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងអស់២ខ្នងទាំងយប់ បណ្ដាលឲ្យឆេះខូចខាតសម្ភារៈ ក្នុងផ្ទះខ្ទេចខ្ទីបង្កឲ្យមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចចេញរថយន្ត៥គ្រឿង មកជួយអន្តរាគមន៍។

ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍ទី៧ ខែមករាឆ្នាំ២០២១ ត្រង់ចំណុចផ្លូវរថភ្លើងកែងនឹងផ្លូវទំនប់ទួលគោក នៅក្នុងភូមិបាក់ទូកក្នុង សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។ ម្ចាស់ផ្ទះឈ្មោះ ហេង ដានី ភេទស្រី អាយុ៥២ឆ្នាំ មុខរបរលក់ភេសជ្ជៈ និងម្ជូរ ចំណែកផ្ទះមួយទៀតជាផ្ទះជួលម្ចាស់បានគេចខ្លួនបាត់។ ផ្ទះទាំងពីរល្វែង មានជញ្ជាំងកុងផ្លាកកេប្រក់ស័ង្កសីទំហំ ៣ ម៉ែត្រ x៥ ម៉ែត្រ ។



ក្រោយពេលទទួលបានដំណឹងភ្លាម សមត្ថកិច្ចបានបញ្ចេញរថយន្តចំនួន ៥គ្រឿង គឺរថយន្តរបស់សាលាខណ្ឌឫស្សីកែវ ១គ្រឿងនិងរថយន្តស្នងការនគរបាលរាជធានីភ្នំពេញចំនួន៤គ្រឿងរួមទាំងរថយន្តពន្លត់អគ្គិភ័យបានមកដល់កន្លែងទីតាំងកើតហេតុភ្លាមៗ ក៏បានរាយទុយយោទឹកបាញ់ពន្លត់ទប់ស្កាត់ ទើបរលត់ទៅវិញនៅវេលាម៉ោង៣ នៅថ្ងៃខែឆ្នាំដដែល ៕
អត្ថបទ៖ ឌីរៀ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


