ព័ត៌មានជាតិ
ពីនិស្សិតអនុបណ្ឌិតនៅបារាំង លោកស្រី កុយ សុដានី ក្លាយជាមន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ
លោកស្រី កុយ សុដានី គឺជារដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន។ លោកស្រី កុយ សុដានី ត្រូវបានគេមើលឃើញថា ជាថ្នាក់ដឹកនាំស្ត្រីវ័យក្មេង និងជាបុគ្គលឆ្នើមមួយរូបរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានស្នាដៃ និងបានសម្រេចកិច្ចការងារជាបន្តបន្ទាប់ជូនសង្គមជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

កើតជានៅឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្ដាល លោកស្រី កុយ សុដានី បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រចំនួនពីរ គឺបរិញ្ញាបត្រអក្សរសាស្ត្រអង់គ្លេស និងបរិញ្ញាបត្រនីតិសាស្ត្រ នៅឆ្នាំ២០០៩។ បន្ទាប់មក គឺលោកស្រី កុយ សុដានី បានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកច្បាប់ការងារ នៅសាកលវិទ្យាល័យ លីយ៉ុង២ ប្រទេសបារាំង ដោយទទួលបានសញ្ញាបត្រនៅឆ្នាំ២០១១។

មុននឹងក្លាយជារដ្ឋលេខាធិការនៃក្រសួងសាធារណការ និងដឹកជញ្ជូន លោកស្រី កុយ សុដានី ធ្លាប់កាន់តំណែងជាអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ទទួលបន្ទុកការងារចុះបញ្ជីពាណិជ្ជកម្ម ហើយក្រោយមក លោកស្រីបានផ្លាស់ប្ដូរមកក្រសួងសាធារណការ ក្នុងឋានៈជាអនុរដ្ឋលេខាធិការដដែល។ ក្រៅពីនេះ លោកស្រី ធ្លាប់បានបម្រើការងារនៅក្រុមហ៊ុនឯកជនផ្នែកអន្តោប្រវេសន៍ នៅប្រទេសសិង្ហបុរី ដែលទទួលបន្ទុក ៣ប្រទេស (កូរ៉េខាងត្បូង ថៃ វៀតណាម) ធ្លាប់ធ្វើជាទីប្រឹក្សាទីភ្នាក់ងារជាតិមុខរបរ និងការងារ ព្រមទាំងជាទីប្រឹក្សាប្រធានសមាគមកម្ពុជានៅប្រទេសបារាំង។

ទាក់ទងនឹងកិច្ចការងារគណបក្ស លោកស្រី កុយ សុដានី ជាសមាជិកក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកកោះធំ។ លោកស្រី ក៏ជាប្រធានក្រុមការងារយុវជនគណបក្សប្រចាំក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានទទួលបន្ទុកផ្នែកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាតិ-អន្តរជាតិ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល។ បច្ចុប្បន្ននេះ លោកស្រី ជារដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលបន្ទុកលើការងារភស្តុភារកម្ម និងជាប្រធានគណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត លេខពិសេស និងលេខពិសេសផ្ទាល់ខ្លួន៕

ដោយ ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៤ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ៦ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ៧ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


