ព័ត៌មានជាតិ
អ្នកឧកញ៉ា គួច ម៉េងលី លើកឡើងថា បើចង់ជោគជ័យលើវិស័យអាជីវកម្ម ត្រូវមាន៤ចំណុចនៅក្នុងខ្លួន
អ្នកឧកញ៉ា គួច ម៉េងលី ស្ថាបនិកនៃសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) បានណែនាំដល់អ្នកដែលមានបំណងចង់បង្កើតអាជីវកម្មដោយខ្លួនឯង ឬ ចង់ឱ្យជោគជ័យលើអាជីវកម្ម ត្រូវមាន៤ចំណុចនៅក្នុងខ្លួន ទើបអាជីវកម្មនោះដើរទៅរលូន និងមានផ្លែផ្កា។

អ្នកឧកញ៉ា គួច ម៉េងលី បានលើកឡើងថា ៤ចំណុចដែលត្រូវមាននោះ គឺទី១ ចំណង់ចំណូលចិត្តខ្ពស់ ពោល គឺធ្វើអ្វីក៏ដោយ គឺកើតចេញពីការស្រឡាញ់ មានចំណង់ចំណូលចិត្តខ្ពស់ក្នុងការធ្វើវា នឹងនាំឱ្យអ្នកមានភាពអត់ធ្មត់បានច្រើន ព្រមទាំងពុះពារទៅមុខរហូតដល់ទទួលបានភាពជោគជ័យ។ ទី២ គឺចំណេះដឹង ត្រង់ចំណុចនេះ នៅពេលដែលអ្នកស្រឡាញ់អ្វីមួយ នោះនឹងធ្វើឱ្យអ្នកព្យាយាមសិក្សា ស្វែងយល់ពីវាកាន់តែច្រើន រួចនាំឱ្យអ្នកមានចំណេះដឹងច្រើន។ មានចំណេះដឹង នឹងធ្វើឱ្យអ្នកមានភាពចង់ចេះ ចង់ដឹងកាន់តែខ្លាំង នឹងជំរុញទឹកចិត្តឱ្យអ្នកទៅធ្វើការ។

ចំណុចទី៣ គឺយកបទពិសោធ ក្រោយពីអ្នករៀនចប់ មានចំណេះដឹង គួបផ្សំនឹងភាពចង់ដឹងចង់ឃើញផងនោះ នឹងធ្វើឱ្យអ្នកចូលទៅបម្រើការងារ។ ការស្រឡាញ់ចូលចិត្ត ផ្សំជាមួយនឹងចំណេះដឹង និងការចូលបម្រើការងារនោះ នឹងធ្វើឱ្យអ្នកមានបទពិសោធកាន់តែច្រើន។ ទី៤ គឺជំនាញ មានន័យថា នៅពេលដែលអ្នកមានទាំង៣ខាងលើហើយ នឹងធ្វើឱ្យអ្នកចូលប្រឡូកការងារបានច្រើន យូរៗទៅក្លាយជាជំនាញដែលអាចប្រឡូកក្នុងវិស័យអាជីវកម្មបាន។
អ្នកឧកញ៉ា បានបន្ថែមថា ប្រសិនជាមនុស្សគ្រប់រូបមានចំណុចទាំង៤នេះនៅក្នុងខ្លួន រាល់កិច្ចការទាំងអស់ មិនសំដៅលើការចង់បង្កើតអាជីវកម្មនោះទេ គឺអាចប្រើប្រាស់បានគ្រប់វិស័យ ហើយកម្រនឹងបរាជ័យណាស់។ យ៉ាងណាមិញ ស្ថាបនិករបស់សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) រូបនេះ ក៏បានរំលឹកជារើយៗដល់យុវជនគ្រប់រូបដែលមានបំណងចង់បង្កើតអាជីវកម្ម ឬ ប្រកបកិច្ចការអ្វីមួយចង់ទទួលបានផលលឿន គឺពិចារណាឱ្យបានដិតដល់។ លោកបានលើកឡើងថា មុននឹងធ្វើអ្វីមួយ ត្រូវសិក្សាឱ្យបានច្រើន ចេញធ្វើការ ដើម្បីទទួលបានបទពិសោធ និងមានគំនិតចាស់ទុំ ចេះគិតវែងឆ្ងាយទើបអាចធ្វើឱ្យការងារនោះជោគជ័យបានរលូនល្អ។ មួយវិញទៀត មិនអាចចេញបង្កើតអាជីវកម្មទាំងវ័យក្មេង និងគ្មានបទពិសោធបានឡើយ៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានជាតិ២០ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


