ព័ត៌មានជាតិ
ពលរដ្ឋនៅរតនគិរីដើរទិញអាវរងាក្រាស់ៗ ក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់
អ្នកស្រី សំ បូ អាយុ ៥០ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅក្នុងក្រុងបានលុង បានលើកឡើងនៅថ្ងៃទី២០ធ្នូ ថា ខណៈដែលអាកាសធាតុចាប់ផ្តើមប្រែប្រួលចុះត្រជាក់ លាយឡំជាមួយនឹងខ្យល់ហួតហែងយ៉ាងខ្លាំងផងនោះ អ្នកស្រីចាំបាច់រកទិញ មួកអំបោះ ស្រោមដៃ ស្រោមជើង និងខោអាវ រងា ក្រាស់ៗ ដើម្បីទប់ទល់នឹងអាកាសធាតុធ្លាក់ត្រជាក់នេះ។ ពិសេសត្រៀមបង្ការសម្រាប់ឪពុកម្តាយ ដែលមានអាយុច្រើន ដែលពួកគាត់ចាញ់នឹងភាពត្រជាក់ ព្រមទាំងចៅតូចៗផងដែរ។

លោក សយ សុណ្ណ ភេទប្រុស អាយុ៤៥ឆ្នាំ ដែលកំពុងទិញខោអាវ រងា បានឲ្យដឹងថា អាកាសធាតុចាប់ផ្តើមប្រែប្រួល មានភាពត្រជាក់គួរសម ពិសេសពេលព្រឹកព្រលឹម និងពេលយប់។ ដើម្បីទប់ទល់នឹងភាពត្រជាក់ខាងលើ លោកបានមកកាន់ផ្សារបានលុង ដើម្បីរកទិញខោ ឬអាវរងា ព្រោះឆ្នាំនេះអាកាសធាតុត្រជាក់ខ្លាំងជាងឆ្នាំកន្លងទៅ និងអូសបន្លាយពេលយូរទៅទៀត។

ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី ២០ ខែធ្នូនេះបានប្រកាសថា ព្រះរាជាណាចក្រកម្ពុជាបន្តទទួលរងឥទ្ធិពលទ្រនុងសម្ពាធខ្ពស់(ចិន) និងខ្យល់មូសុងឦសាន្តក្នុងកម្រិតមធ្យមចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២២នេះ។
បាតុភូតនេះ ធ្វើឲ្យអាកាសធាតុចុះត្រជា់នៅតាមបណ្ដាខេត្តមួយចំនួន រួមមាន ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ អាកាសធាតុនឹងធ្លាក់ចុះក្នុងកម្រិត ១៦ អង្សា៕


អត្ថបទ៖ វុទ្ធឦសាន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


