Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីសុខាភិបាលជំរុញឱ្យស្ថាប័នរដ្ឋ និងឯកជនបង្កើនបរិច្ចាគឈាមបន្ថែមទៀតដើម្បីជួយ​សង្គ្រោះ​​ដល់អ្នកជំងឺ

បានផុស

នៅ

លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ​វិទ្យា​សាស្រ្ត​សុខាភិបាល បានជំរុញឱ្យស្ថាប័នរដ្ឋ និងវិស័យឯកជនបង្កើនការចូលរួមបរិច្ចាគឈាមឱ្យបានផលផុសបន្ថែម
ទៀតដើម្បីជួយសង្គ្រោះដល់អ្នកជំងឺដែលត្រូវការឈាមជាចាំបាច់នៅតាមមន្ទីរពេទ្យនានា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងកម្មវិធីបរិច្ចាគឈាមដ៏ធំចុងឆ្នាំ២០២២ ក្រោមប្រធានបទ “ចែករំលែកជីវិត គឺបរិច្ចាគឈាមទាំងអស់គ្នា” នៅបរិវេណទី២នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល រៀបចំឡើងដោយសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សហការជាមួយក្រុមហ៊ុនទឹកពិសាវីតាល់ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម ព្រមទាំងដៃគូជាច្រើនទៀតនៅព្រឹកថ្ងៃទី២០ធ្នូនេះ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការចូលរួមបរិច្ឆាគឈាមបានកាន់តែច្រើននឹងជួយស្រោចស្រង់អាយុជីវិតអ្នកជំងឺ ព្រោះថាមិនមានអ្វីមកជំនួសឈាមបានទេ។

លោករដ្ឋមន្ត្រីបានបន្តថា ដូចនេះការចូលរួមបរិច្ឆាគឈាមពិតជាមានសារសំខាន់ណាស់ដើម្បីឆ្លើយតបទៅនឹងតម្រូវការយ៉ាង​ច្រើនរបស់អ្នកជំងឺដែលក្នុងឆ្នាំ២០២២នេះយ៉ាងហោចណាស់មានតម្រូវការឈាមប្រមាណពី២៥០ប្លោកក្នុង១ថ្ងៃនៅរាជធានីភ្នំពេញ និងប្រមាណ៣០០ប្លោកនៅទូទាំងប្រទេស។ លោករដ្ឋមន្ត្រីបានបន្តទៀតថា ម្យ៉ាងទៀតការបណ្តុះគំនិតការបរិច្ឆាគឈាមដោយស្ម័គ្រចិត្ត និងមិនគិតកម្រៃនេះ គឺពិតជាការបណ្តុះវប្បធម៌ចែករំលែកដែលប្រជាជនកម្ពុជាយើងមានតាំងពីយូរលង់ណាស់មកហើយ ពិសេសស្របតាមការណែនាំរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន ដែលតែងតែគិតគូរពីសុខុមាលភាពប្រជាជន និងជំរុញឱ្យមានការបរិច្ឆាគឈាមឱ្យកាន់តែសកម្មនិងក្លាយជាវប្បធម៌ចែករំលែកនៃការជួយសង្គ្រោះជីវិតជនរងគ្រោះប្រកបដោយសមធម៌និងមិនរើសអើង។

លោកស្រី អ្នកឧកញ៉ា ជឹង សុគន្ធាវី អគ្គនាយិកាក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានរំលឹកពីអនុស្សាវរីយ៍ វីតាល់ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដោយចាប់តាំងពីឆ្នាំ២០១៣ វីតាល់ បានក្លាយជាដៃគូយុទ្ធសាស្រ្តរបស់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលក្នុងការចូលរួមឧបត្ថម្ភទាំងស្រុងសម្រាប់ការរៀបចំកម្មវិធីទទួលយកអំណោយ​ឈាមជារៀងរាល់ឆ្នាំពីសប្បុរសជន។

លោកស្រីអ្នកឧកញ៉ាបានមានប្រសាសន៍ថា វីតាល់ បានកំណត់អាទិភាពការងាររបស់ខ្លួនមិនត្រឹមតែផ្តល់ជូននូវទឹកពិសាដែលមានគុណភាពខ្ពស់ សុវត្ថិភាព និងអនាម័យប៉ុណ្ណោះទេ ការចូលរួមសកម្មភាពសង្គម គឺជាកិច្ចការមួយទៀតដែល វីតាល់បានចាត់ទុកជាអាទិភាពផងដែរ។ តួយ៉ាងដូចអ្វីដែលបានកំពុងរៀបចំនាពេលនេះ គឺកើតឡើងបាន ក៏ដោយសារមានការគាំទ្រពីសំណាក់អតិថិជន និងអ្នកប្រើប្រាស់ផលិតផល វីតាល់ ដែលជានិច្ចកាល វីតាល់ បានបន្តរក្សាបេសកកម្ម
ក្នុងការកាត់ប្រាក់ចំណេញ២៥៛ពីវីតាល់ក្នុង១ដប បង្វិលចូលមូលនិធិសម្រាប់ប្រើប្រាស់ក្នុងសកម្មភាពសប្បុរសធម៌ និងការងារសង្គមនានា។

លោកស្រីអ្នកឧញ៉ាបានបន្តទៀតថា បូរេប្រទាននេះ បានជំរុញទឹកចិត្តឱ្យ វីតាល់បន្តចូលរួមឧបត្ថម្ភ គាំទ្រដល់ការបង្កើតឲ្យមានគម្រោងថ្មីៗបន្ថែមទៀតដើម្បីចូលរួមដោះស្រាយ និងឆ្លើយតបបញ្ហាសង្គមលើគ្រប់វិស័យ ពិសេសគឺយុទ្ធនាការ និងកម្មវិធីផ្តល់អំណោយឈាម ដោយស្ម័គ្រចិត្ដនិងក្តីសប្បុរស។

លោកសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានមានប្រសាសន៍​ថា ដោយស្ថានភាពនៃសង្គម មានសភាពវិលត្រឡប់មកកាន់ប្រក្រតីភាពវិញគួបផ្សំជាមួយយុទ្ធសាស្រ្តចាក់វ៉ាក់សាំងរបស់ប្រមុខរាជរដ្ឋាភិបាល សាកលវិទ្យាល័យបានធ្វើការសម្រេចចិត្តប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការរៀបចំឲ្យមានឡើងវិញនូវការបរិច្ចាគឈាមដោយស្ម័គ្រចិត្តរបស់ថ្នាក់ដឹកនាំសាស្រ្តាចារ្យ-បុគ្គលិក និងនិស្សិត នៅបរិវេណសាកលវិទ្យាល័យស្របតាមគន្លងប្រក្រតីភាពថ្មីដោយមានសាស្ត្រាចារ្យបុគ្គលិកនិងនិស្សិតសរុបប្រមាណ៣៥០នាក់។ លោកសាស្ត្រាចារ្យបានសូមកោតសសើរ និងថ្លែងអំណរគុណដល់វីតាល់ដែលតែងតែនៅជាមួយសាកលវិទ្យាល័យ ចូលរួមឧបត្ថម្ភគាំទ្រទាំងស្រុងដល់ដំណើរការរៀបចំតាំងពីឆ្នាំ២០១៣ រហូតមកដល់បច្ចុប្បន្ន។

លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានថ្លែងថា ក្នុងនាមមជ្ឈមណ្ឌលជាតិផ្តល់ឈាមកម្ពុជា នៃក្រសួងសុខាភិបាល មន្ត្រីរាជការបុគ្គលិកទាំងអស់យើងពិតជាមានកិត្តិយសក្រៃលែងដោយបានរួមសហការជាមួយសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងក្រុមហ៊ុនវីតាល់ក្នុងការលើកកម្ពស់ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត
ព្រមជាមួយគោលបំណងធានាឲ្យបាននូវការផ្គត់ផ្គង់ឈាមមានសុវត្ថិភាពក្នុងបរិមាណគ្រប់គ្រាន់ទាន់ពេលវេលា ដើម្បី​ជួយសង្គ្រោះជីវិតជនរងគ្រោះអ្នកជំងឺទាំងអស់ ដែលត្រូវការឈាមជាចាំបាច់ និងក្នុងពេលបន្ទាន់បំផុត។

លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានកោតសសើរដល់ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លារបស់និស្សិត សាស្រ្តាចារ្យ និងអ្នកស្ម័គ្រចិត្តផ្តល់អំណោយឈាមទាំងឡាយដែលមានសណ្តានចិត្តសប្បុរសក្នុងការបរិច្ចាគ​ឈាមជាទៀងទាត់ដែលទង្វើនេះបានបង្ហាញយ៉ាងច្បាស់នូវឆន្ទៈសាមគ្គីភាពរបស់យុវជនខ្មែរជំនាន់ថ្មីដែលគប្បីបន្តអនុវត្តឲ្យកាន់តែច្រើនក្នុងសង្គមខ្មែរយើង។ ជាមួយគ្នានេះ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនវីតាល់ និងមជ្ឈមណ្ឌល​ជាតិផ្តល់ឈាម ដែលតែងតែខ្នះខ្នែងផ្សព្វផ្សាយនិងប្រមូលឈាមសប្បុរសគ្រប់ទីកន្លែងដើម្បីបំពេញបន្ថែមដល់តម្រូវការឈាមជាចាំបាច់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ នាទី មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ១១ នាទី មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ១២ នាទី មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ១៥ នាទី មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

ព័ត៌មានអន្ដរជាតិ៣៦ នាទី មុន

ក្រោយឈ្នះឆ្នោត តើលោក ពូទីន នឹងហោះទៅទស្សនកិច្ចប្រទេសមហាមិត្ត​ណាមុនគេ?

Sokha Hotels

ព័ត៌មានពេញនិយម