ព័ត៌មានជាតិ
សុខាភិបាលឲ្យបង្កើនប្រុងប្រយ័ត្នដល់កុមារនិងមនុស្សចាស់អាយុលើស ៦៥ ឆ្នាំ
អ្នកនាំពាក្យក្រសួងសុខាភិបាលបានណែនាំឱ្យពលរដ្ឋពិសេសកុមារអាយុក្រោម ៥ឆ្នាំ និងមនុស្សចាស់ដែលមានវ័យចាប់ពី ៦៥ឆ្នាំឡើងទៅ ត្រូវការពារសុខភាពឱ្យបានល្អក្នុងពិធីជួបជុំបុណ្យណូអែល និងបុណ្យឆ្លងឆ្នាំសាកលដែលនឹងឈានមកដល់ដ៏ខ្លីខាងមុខនេះ។

លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៤ធ្នូនេះថា នៅក្នុងពិធីបុណ្យណូអែលក៏ដូចជាពិធីបុណ្យឆ្លងឆ្នាំថ្មីនេះ ប្រជាពលរដ្ឋតែងតែមានការធ្វើដំណើរច្រើននៅតាមតំបន់រមណីដ្ឋានទេសចរណ៍នានាទូទាំងប្រទេស ក៏ដូចជាមានការជួបជុំកម្មវីធីជប់លៀងផ្សេងៗ។

លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានបន្តថា ដើម្បីការពារសុខភាពនៅក្នុងពិធីទាំងនេះចំពោះប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរទៅតាមបណ្តាខេត្តនានា ត្រូវត្រៀមសំលៀកបំពាក់ឱ្យបានក្រាស់ៗដើម្បីការពារកុំឱ្យកើតជំងឺផ្តាសាយ។ ជាមួយគ្នានេះដែរ ត្រូវអនុវត្តនូវការរក្សាអនាម័យឱ្យបានល្អ ដូចជាការពាក់ម៉ាសឱ្យបានជាប់បើអាចធ្វើទៅបានឧស្សាហ៍លាងដៃជាមួយសាប៊ូទឹក អាកុលឬជែលរក្សាគម្លាត កុំមានការប៉ះពាល់គ្នាមិនចាំបាច់ដូចជាការចាប់ដៃឬអោបគ្នា ជំនួសការសំពះគ្នាទៅវិញទៅមកដើម្បីការពារកុំឱ្យឆ្លងជំងឺផ្តាសាយធំ ក៏ដូចជាជំងឺកូវីដព្រោះថាអាកាសធាតុចុះត្រជាក់នេះវានឹងបង្កលក្ខណៈងាយស្រួលក្នុងការឆ្លងជំងឺទាំងនេះ។
លោកវេជ្ជបណ្ឌិត បានបន្តទៀតថា ពិសេសកុមារអាយុក្រោម ៥ឆ្នាំនិងមនុស្សចាស់អាយុ៦៥ឆ្នាំឡើងទៅ និងអ្នកដែលដឹងថាមានជំងឺរ៉ាំរ៉ៃក្នុងខ្លួនដូចជាជំងឺលើសឈាម ជំងឺទឹកនោមផ្អែម ជំងឺរលាកក្រពះ ជំងឺរលាកពោះវៀន សូមពាក់ម៉ាស និងនៅឱ្យឆ្ងាយដាច់ដោយឡែកពីគេ ដើម្បីបង្ការកុំឱ្យមានជំងឺផ្តាសាយធំឬជំងឺកូបីដ១៩ព្រោះថាពេលឆ្លងអាចវិវត្តន៍ទៅរកជំងឺធ្ងន់ធ្ងរបាន។
លោកវេជ្ជបណ្ឌិតបានណែនាំទៀតថា ក្នុងករណីមានរោគផ្តាសាយប្រជាពលរដ្ឋគួរតែធ្វើតេស្តរកមេរោគជំងឺកូវីដ១៩ ដោយឧបករណ៍តេស្តរហ័សហើយបើរកឃើញថាមានវិជ្ជមាន សូមកុំធ្វើដំណើរត្រូវសម្រាកព្យាបាលជំងឺនៅផ្ទះដោយពិសារថ្នាំបញ្ចុះកំដៅ និងថ្នាំក្អកហើយក្នុករណីមិនបានធូរស្រាលទេ សូមអញ្ជើញទៅពិគ្រោះជំងឺជាមួយគ្រូពេទ្យជាបន្ទាន់ដើម្បីព្យាបាលឱ្យបានទាន់ពេលវេលា៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


