ព័ត៌មានជាតិ
ខេត្តប៉ៃលិន ត្រៀមមណ្ឌលចត្តាឡីស័ក១កន្លែងទៀតសម្រាប់ដាក់ពលករខ្មែរមកពីថៃ
លោក អ៊ុន ប៊ុនលី នាយករដ្ឋបាលសាលាខេត្តប៉ៃលិន បានឲ្យដឹងនៅរសៀលថ្ងៃទី៨ ខែមករា នេះថា រដ្ឋបាលខេត្ត បានត្រៀមមណ្ឌលចត្តាឡីស័ក១កន្លែងទៀត ដែលមានចំណុះ២០០គ្រែ សម្រាប់ដាក់ពលករខ្មែរ ធ្វើចត្តាឡីស័កមកពីប្រទេសថៃ។
លោកបានបន្តថា ការត្រៀមមណ្ឌលចត្តាឡីស័ក១កន្លែងទៀតនេះ ដោយសារពលករខ្មែរ ដែលចូលតាមច្រកខេត្តប៉ៃលិន មានការកើនឡើងជាបន្តបន្ទាប់ ខណៈបច្ចុប្បន្នរដ្ឋបាលខេត្តមានមណ្ឌលចត្តាឡីស័ក ចំនួន៤កន្លែងរួចហើយកំពុងដាក់ពលករធ្វើចត្តាឡីស័ក សរុបចំនួន៣៦៦នាក់ ក្នុងនោះធ្វើចត្តាឡីស័កនៅមណ្ឌលចំនួន២៣៥នាក់ ធ្វើចត្តាឡីស័កនៅតាមផ្ទះចំនួន១៣១នាក់ និងបានបញ្ចប់ការធ្វើចត្តាឡីស័កចំនួន៧នាក់។

លោកបានបន្តទៀតថា «ឥឡូវនេះអនុសាសន៍លោកជំទាវអភិបាលខេត្ត ដោយសារមើលឃើញកំណើនពលករខ្មែរមកពីថៃ នៅតែមកជាបន្តបន្ទាប់ជារៀងរាល់ថ្ងៃ ទាំងយប់ទាំងថ្ងៃ ដូច្នេះយើងមាន៤កន្លែងហើយយើងខ្លាចខ្វះ ទើបត្រៀមមួយកន្លែងទៀតមានគ្រែចំនួន២០០សម្រាប់ដាក់បន្តទៀត»។
លោកបានបន្ថែមទៀតថា មណ្ឌលទាំង៤កន្លែងនេះ នៅមិនទាន់ពេញនៅឡើយទេ តែជាការត្រៀមទុកជាមុនទើបរដ្ឋបាលខេត្ត កំពុងឲ្យមន្ទីរសុខាភិបាលខេត្ត ស្វែងរកកន្លែងដែលអាចដាក់បានគ្រែចំនួន២០០ សម្រាប់ដាក់ពលករធ្វើ ចត្តាឡីស័ក។

លោកបានបន្តទៀតថា មានពលករខ្មែរមកពីថៃ ចូលមកខេត្តប៉ៃលិន មានជាង១ពាន់នាក់ ស្រីជិត៥០០នាក់ បានយកសំណាករចំនួន២៨៨នាក់ ស្រី១៤៣នាក់ ទៅធ្វើវិភាគរកជំងឺកូវីដ-១៩ ដោយលទ្ធផលបង្ហាញថា មានវិជ្ជមានវីរុសកូវីដ-១៩ចំនួន១៣នាក់ ស្រី១២នាក់។
ក្រសួងសុខាភិបាល បានឲ្យដឹងថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១នេះ ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន៣៨៦នាក់ ក្នុងនោះមានពលករខ្មែរមកពីថៃចំនួន២១នាក់ មាន១៣នាក់នៅខេត្តប៉ៃលិន ៦នាក់ នៅបាត់ដំបង និង២នាក់ នៅខេត្តបន្ទាយមានជ័យ និងមានអ្នកជាសះស្បើយ ចំនួន៣៦២នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំនួន ២៤នាក់៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


