ព័ត៌មានជាតិ
អាជ្ញាធរខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងចុះហាមឃាត់ក្រុមហ៊ុនម៉ន ដានី ធ្វើសកម្មភាពលក់ដីឡូតិ៍ អត់មានច្បាប់
បន្ទាយមានជ័យ ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យកាលពីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣បានដឹកនាំមន្ត្រីជំនាញសុរិយោដីសមត្ថកិច្ចជាប់ពាក់ព័ន្ធចុះពិនិត្យជាក់ស្តែងជាលើកទីពីរលើទីតាំងដីក្រុមហ៊ុនKP MORN DANY Land & House ឬម៉ន ដានី លក់ដីឡូតិ៍ ដែលបានធ្វើសកម្មភាពគគ្រឹកគគ្រេងឃោសនាលក់ដីលំនៅដ្ឋាននិងវិឡាទោលើផ្ទៃដីរាប់សិបហិចតាដោយគ្នាច្បាប់អនុញ្ញាត។

យោងតាមលិខិតអញ្ជើញរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យចុះថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញលោកអភិបាលរងខេត្តមួយរូបនិងអស់លោកជាកងកម្លាំងប្រដាប់អាវុធមន្ទីរពាក់ព័ន្ធអាជ្ញាធរក្រុងសិរីសោភ័ណ ស្រុកអូរជ្រៅមេឃុំចៅសង្កាត់ព្រន ទាំងលោកស្រី ម៉ន ដានី តំណាងក្រុមហ៊ុនKP MORN DANY Land & Houseដើម្បីចូលរួមចុះពិនិត្យទីតាំងដីជាក់ស្តែងរបស់ក្រុមហ៊ុនKP MORN DANY Land & House ស្ថិតនៅតាមផ្លូវជាតិលេខ៥ ចំណុចព្រំប្រទល់ក្រុងសិរីសោភ័ណ(ភូមិ/ឃុំទឹកថ្លា)-ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យនាថ្ងៃទី១០ មករា២០២៣។

ការអញ្ជើញនេះ ធ្វើឡើង២លើកសរុបទាំងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣កន្លងទៅ នៅតែមិនមានតំណាង ឬ ថៅកែក្រុមហ៊ុនមកចូលរួមឡើយ ទុកតែបុគ្គលិកផ្នែកលក់២-៣នាក់ ដែលមិនអាចទទួលខុសនិងសម្រេចបានចាំទទួលតែប៉ុណ្ណោះ។

ក្នុងការចុះពិនិត្យដែលមិនមានអ្នកទទួលខុសត្រូវខាងក្រុមហ៊ុនចូលរួមលោកលី សារី អភិបាលរងខេត្តបន្ទាយមានជ័យនិងជាអ្នកដឹកនាំក្រុមការងារចុះពិនិត្យក៏ដូចជំនាញពាក់ព័ន្ធបានលើកឡើងថាក្រុមហ៊ុនមិនមានច្បាប់ មានតែពាក្យស្នើសុំអនុញ្ញាតច្បាប់បំពេញអាចម៍ដីកម្មសិទ្ធិឯកជន(ចាក់ដី)ហើយមិនទាន់មានលិខិតអនុញ្ញាត បានធ្វើសកម្មភាពចាក់ដីសង់សំណង ផ្សព្វផ្សាយយ៉ាងគគ្រឹកគគ្រេងលក់ដីលំនៅឋាននិងវិឡាទោ។

តាមការលើកឡើងរបស់មន្ត្រីជំនាញការចាក់ដីកម្រិតខ្លះ សុំច្បាប់ត្រឹមក្រុងស្រុក ឬ ខេត្តបើមានការចាក់ទ្រង់ទ្រាយធំត្រូវសុំច្បាប់ដល់ថ្នាក់ក្រសួង។ ចំណែកការវិនិយោគលើអចលនក៏ត្រូវមានច្បាប់អនុញាតដែរ។
មុនការចុះត្រួតពិនិត្យក្រុមហ៊ុនខាងលើ បានធ្វើសកម្មភាពចាក់ដីនិងសង់សំណង់យ៉ាងលឿនក្នុងរយៈពេលមិនដល់ពីរខែផងបានសាងសង់សំណង់ជាច្រើន មានទាំងផ្ទះគំរូវិឡាទោធ្វើការផ្សព្វផ្សាយលក់ទាំងយប់ទាំងថ្ងៃ ដែលធ្វើអោយមហាជនមានការចាប់អារម្មណ៍ជាខ្លាំង តែក្រោយមានការចុះពិនិត្យពីសំណាក់អាជ្ញាធរនិងនិយាយតៗគ្នាថា មិនមានច្បាប់និងការហាមឃាត់មិនអោយធ្វើការចាក់ដី ឬ ធ្វើសំណង់អ្វីផ្សេងក៏មានការស្ងប់ស្ងាត់ពីសំណាក់អតិថិជនដូចមុន។

សូមបញ្ជាក់ថា នៅខេត្តបន្ទាយមានជ័យមានក្រុមហ៊ុនពុះដីល្វែងលក់ ឬ ធ្វើបុរីជាច្រើនជាពិសេសនៅក្រុងប៉ោយប៉ែត ដែលមិនមានច្បាប់អនុញ្ញាតពេលលក់ដីអស់ហើយបានបង្កជាបញ្ហាដល់អ្នកទិញដី ឬលំនៅឋានទៅធ្វើប័ណ្ណកម្មសិទ្ធិ ឬ លក់ដូរបន្តមិនបានដោយខាងពន្ធដារតម្រូវអោយក្រុមហ៊ុនចូលខ្លួនមកបំពេញកាតព្វកិច្ចបង់ពន្ធនៅពន្ធដារសិន។

ជុំវិញការចុះត្រួតពិនិត្យ ឬ ក៏អត់ច្បាប់តំណាងក្រុមហ៊ុននិងម្ចាស់ក្រុមហ៊ុនបានប្រាប់អោយដឹងថាក្រុមហ៊ុនបានអោយតំណាងខាងច្បាប់រត់ហើយ តែមិនអាចបានលឿនទេ ព្រោះការធ្វើប័ណ្ណកម្មសិទ្ធិត្រូវចំណាយពេលយូរ៕
ដោយ ៖ អពៅ



-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២១ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


