ជីវិតកម្សាន្ដ
លោក ណូយ វណ្ណា ជួបគ្រោះថ្នាក់តិចតួចរវាងរថយន្ត-រថយន្ត ខណៈព្រមព្រៀងជួសជុលរៀងខ្លួនបញ្ចប់រឿង
តារាចម្រៀងជើងចាស់ លោក ណូយ វណ្ណា ដែលជាប្អូនប្រុសបង្កើតលោក ណូយ វ៉ាន់ណេត បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយបើករថយន្តប៉ះជាមួយរថយន្តជនបរទេសបណ្តាលឱ្យខូចខាតមួយផ្នែកខាងមុខ។ ករណីជួបគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនាវេលាម៉ោង ២រំលងអាធ្រាត្រឈានចូលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ស្ថិតនៅផ្លូវព្រះមុនីវង្ស ភូមិសាស្ត្ត្រសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

បើតាមការបញ្ជាក់ឱ្យដឹង តារាចម្រៀងលោក ណូយ វណ្ណា បានរៀបរាប់ថា មូលហេតុដែលបណ្តាលឱ្យមានការប៉ះគ្នានេះដោយសាររថយន្តខាងបរទេសឈប់ស្តុប ទើបលោកមកពីក្រោយហើយក៏ជ្រុលទៅប៉ះពីនក្រោយបន្តិច ប៉ុន្តែមិនបណ្តាលឱ្យមានការខូចខាតធ្ងន់ធ្ងរ ឬបង្ករបួសនោះឡើយ។
លោក ណូយ វណ្ណា និយាយទៀតថា អំឡុងពេលគ្រោះខាងលើនេះគឺលោកទើបតែចេញពីច្រៀងនៅហាងមួយកន្លែង។ទោះបីយ៉ាងណាក្រោយកើតហេតុភាគីទាំង២ បានចរចាគ្នាដោយមិនមានការទាមទារសំណងនោះទេពោលគឺសូមស្នើគ្នានិងយករថយន្តទៅជួសជុលរៀងខ្លួនដើម្បីបញ្ចប់រឿងនៅកន្លែងតែម្តង៕ ដោយ ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


