ព័ត៌មានជាតិ
មន្ទីរកសិកម្មខេត្តស្ទឹងត្រែង ជំរុញឲ្យកសិករថែទាំដំណាំ៣ប្រភេទដែលមានទីផ្សារបញ្ជាទិញ
ក្នុងឱកាសជួបសំណេះសំណាលជាមួយកសិករភូមិអូរឬស្សីកណ្ដាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២ កុម្ភៈនេះ មន្ទីរកសិកម្មខេត្តបានជំរុញឱ្យកសិករប្រឹងប្រែងថែទាំដំណាំឧស្សាហកម្ម៣ប្រភេទដែលបានដាំដុះហើយ ដើម្បីទទួលបានផលច្រើន និងបានជួយបង្កើនសេដ្ឋកិច្ចប្រចាំគ្រួសារ ព្រោះបច្ចុប្បន្នមានទីផ្សារបញ្ជាទិញសម្រាប់នាំចេញច្បាស់លាស់ ទាំងផលស្វាយចន្ទី ដំឡូងមី និងស្វាយកែវល្មៀត ។

លោក ទំ នីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តបានបញ្ជាក់ថា បច្ចុប្បន្នសង្កេតឃើញកសិករនាំគ្នាប្រឹងប្រែងដាំដំណាំឧស្សាកម្មបានច្រើនគ្នា តែបងប្អូនយើងមួយចំនួននៅមិនទាន់យកចិត្តទុកដាក់ថែទាំឱ្យទទួលបានផលច្រើនតាមការចង់បាននៅឡើយទេច្រើនតែពឹងផ្អែកទៅតាមទម្លាប់តែប៉ុណ្នោះ ។

លោកបន្តថា ពាក់ព័ន្ធដំណាំឧស្សាហកម្មនេះ ប្រសិនដាំដុះហើយចោលមិនបានអនុវត្តតាមបច្ចេកទេសដែលទទួលបានការបណ្តោះបណ្តាលកន្លងមកទេ ធ្វើឱ្យយើងខាតបង់ពេលវេលា និងនាំឱ្យបាត់បង់សេដ្ឋកិច្ចគ្រួសារ ធ្វើការងារដាំដុះកសិកម្មរបស់ខ្លួនឯងតិចតួចតែប៉ុណ្ណឹង អញ្ចឹងយើងអត់បានផ្លាស់ប្ដូរច្រើន សម្រាប់ការអភិវឌ្ឍរបស់គ្រួសារនីមួយៗហ្នឹង អញ្ចឹងហើយបានសម្ដេចលោកតែងតែគិតច្រើនណាស់ ទៅដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋទាំងអស់ ធ្វើម៉េចឱ្យមានឱកាសស្មើៗគ្នាក្នុងការអភិវឌ្ឍខ្លួន ។ នាក់ប្រឹងប្រែងច្រើនបានច្រើនទទួលបានផលច្រើន អ្នកប្រឹងតិចបានទទួលផលតិច តាមហ្នឹង តែបានដូចគ្នា គ្រាន់តែថាបានតិចហើយនិងបានច្រើន ហើយកុំបន្ទោសគេ កុំថាអញ្ចេះ អញ្ចុះយើងមិនប្រឹងយើងចាញ់គេហើយ។

លោក សៅ មេងអាន កសិករដាំស្វាយចន្ទី និងដំណាំឈើហូបផ្លែនៅភូមិអូរច្រឡង់ ឃុំអូរឬស្សីកណ្តាល ស្រុកសៀមបូក បានទទួលស្គាល់ថា នៅក្នុងឃុំនេះមានកសិករយើងមួយចំនួននៅពឹងផ្អែកទៅតាមទម្លាប់មែន ដោយសារតែពួកគាត់ខ្វះកម្លាំងពលកម្ម និងខ្វះធនធានជាដើម ។ លោកថា កិច្ចការងារដាំដុះដំណាំគ្រប់ប្រភេទសំខាន់ព្យាយាមលើការថែទាំ ការប្រើប្រាស់ជីកសិកម្ម ការផលិតជីកំប៉ុស្តិ ហើយសម្ភារៈកសិកម្មផ្សេងៗ លោកអាចបង្ហាត់បង្ហាញ និងផ្តល់បទពិសោធន៍ជូនបាន ដើម្បីធ្វើឱ្យដំណាំឧស្សាហកម្មទទួលបានផលល្អទៅតាមរដូវកាល និងលក់បានតម្លៃខ្ពស់ឈ្មួញមិនបង្អាប់ថ្លៃ។

សូមបញ្ធាក់ថា នៅដើមឆ្នាំ២០២៣នេះ ផលដំណាំឧស្សហកម្មមួយផ្នែកដូចជាដំឡូងមីស្រស់មានតម្លៃចាប់ពី៣០០ ទៅ៣៨០រៀល ដំឡូងហាលស្ងួត តម្លៃ៧៦០ទៅ៨០០រៀលក្នុងមួយគីឡួក្រាម ចំណែកគ្រាប់ស្វាយចន្ទីមានតម្លៃចាប់ពី៥.៨០០ ទៅ៦.៥០០រៀលតាមគុណភាពគ្រាប់ស្វាយ ហើយស្វាយកែវល្មៀតមានតម្លៃខ្ពស់ចាប់ពី១.២០០ ទៅ១.៥០០រៀល ក្នុងមួយគីឡូក្រាម ខុសពីឆ្នាំកន្លងមកមានតម្លៃតែ២៥០ទៅ៨០០រៀលតែប៉ុណ្ណោះ៕
អត្ថបទ៖ ងិនលីម




-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?