Connect with us

ព័ត៌មានជាតិ

នាយកដ្ឋាន​កិច្ចការរដ្ឋបាល បញ្ជាក់​ពី​អាទិភាព​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​សម្រាប់​ទទួល​ប្រាក់​ពីរដ្ឋាភិបាល​

បានផុស

នៅ

នៅក្នុង​កិច្ច​សម្ភាស​របស់លោក មិន ស៊ីថា អនុប្រធាននាយកដ្ឋាន​កិច្ចការរដ្ឋបាលបាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២១​ថា អាទិភាព​ទី​១​របស់​រដ្ឋាភិបាល គឺ​បាន​ផ្តល់​ភាព​ចាំបាច់​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ​ក្នុង​ការទទួល​ការឧបត្ថម្ភ​សាច់ប្រាក់​ពិ​រាជរដ្ឋាភិបាល តាមរយៈ​ការចុះឈ្មោះ​ថ្មី​នៅ​គ្រប់​ថ្នាក់មូលដ្ឋាន​ឃុំ សង្កាត់​ដែល​នៅក្បែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បទ​សម្ភាស​តាមរយៈ​ការ​ថត​វីដេអូ​ឯកសារ ស្ដីពី​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ​នា​ឱកាស​នោះ​ លោក​ មិន ស៊ី​ថា​ បាន​ថ្លែង​ថា សកម្មភាព​របស់​ក្រុមការងារ​នាយកដ្ឋាន​សុខុមាលភាព​សង្គម នៃ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​នីតិ​សម្បទា ចំពោះ​ការថត​វីដេអូ​ឯកសារ​នេះ ​មាន​អត្ថប្រយោជន៍​ណាស់​ ដើម្បី​បញ្ចៀស​នូវ​ភាពមិនប្រករតី​ណាមួយ​កើតឡើង​ពិសេស​ការខុស​ឈ្មោះ ឬ​អត្តសញ្ញាណ ក្នុង​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ​តែម្ដង​។​

​ជាក់ស្ដែង​សកម្មភាព​ទូទាំងប្រទេស​CTP​បាន​អនុវត្ត​ជាប្រចាំ​ថ្ងៃ​នៃ​ការ​ទទួល​ផល​របស់​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ​ក្នុង​គ្រួសារ​ក្រីក្រ​ នៅ​ក្នុង​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្រី្ត​មាន​ផ្ទៃពោះ​និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ បាន​មក​ជា​បន្ត​ហូរហែ​រៀងរាល់ថ្ងៃ ដោយ​ការចុះឈ្មោះ​ថ្មី​នៅតាម​ឃុំ សង្កាត់ និង​ការពិនិត្យ​សុខភាព​នៅតាម​មន្ទីរពេទ្យ​រដ្ឋ​នៅ​ទូទាំងប្រទេស ដែលជា​កម្មវិធី​អាទិភាព​១​របស់​រាជរដ្ឋាភិបាល​ក្នុង​នីតិកាល​ទី​៦​នេះ ដើម្បី​ជាការ​វិនិយោគ​រយៈពេល​វែង​លើ​ធនធានមនុស្ស​របស់​ក​ម្ពុ​ជា និង​ការ​កាត់បន្ថយ​អត្រា​មរណភាព​មាតា និង​ទារក ។

​ផ្អែក​តាម​ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម (២០១ ៦-២០២៥) រាជរដ្ឋាភិបាល​បាន​ផ្ទេរ​ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ ពី​ក្រសួងសុខាភិបាល​ទៅ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​នីតិ​សម្បទា ដើម្បី​គ្រប់គ្រង និង​អនុវត្ត​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ ចាប់​តាំង​ពី​ថ្ងៃ​អំពាវនាវ​កាលពី​ពាក់កណ្តាល​ខែធ្នូ​ឆ្នាំ​២០២០​មក​ម្ល៉េះ។​

​កម្មវិធី​នេះ ត្រូវ​បាន​ប្រើប្រាស់​យន្តការ​អនុវត្ត​ជា​លក្ខណៈ​អន្តរ​ស្ថាប័ន ដែលមាន​ការចូលរួម​ពី​ក្រសួង ស្ថាប័ន​ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ដែល​ក្នុងនោះ​នៅ​ថ្នាក់ជាតិ​មាន​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ក្រ​សួង​មហាផ្ទៃ ក្រសួងសុខាភិបាល ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួងផែនការ និង​អគ្គលេខាធិការដ្ឋាន​នៃ​ក្រុម​ប្រឹក្សាជាតិ​គាំពារ​សង្គម​។ នៅ​ថ្នាក់​រាជធានី ខេត្ត មាន​រដ្ឋបាល​រាជធានី ខេត្ត មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​នីតិ​សម្បទា និង​មន្ទីរ​សុខាភិបាល​រាជធានី ខេត្ត និង​នៅ​ថ្នាក់​ឃុំ សង្កាត់ មាន​រដ្ឋបាល​ឃុំ សង្កាត់ និង​មូលដ្ឋាន​សុខាភិបាល​សាធារណៈ​ដែល​នៅ​ក្បែរ​៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម