ព័ត៌មានជាតិ
រឿងជំនួយទៅតួកគី៖ ឯកឧត្តម ហ៊ុន ម៉ាណែត សុំឲ្យវិទ្យុVODបង្ហាញភស្តុតាង តែបើមិនមាន ត្រូវសុំទោស
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅព្រឹកថ្ងៃសៅរ៍នេះ បានចេញមកប្រតិកម្មទៅនឹងការចុះផ្សាយរបស់វិទ្យុ VOD ដែលផ្សាយចោទប្រកាន់ថា ឯកឧត្តមបានចុះហត្ថលេខាផ្តល់ជំនួយដល់តួកគីជំនួសសម្តេចតេជោ ហ៊ុន សែន ដែលជាឪពុក និងជានាយករដ្ឋមន្រ្តី។ ឯកឧត្តម ហ៊ុន ម៉ាណែត បានស្នើសុំឲ្យវិទ្យុមួយនេះ បង្ហាញនូវឯកសារដែលខ្លួនបានចោទប្រកាន់មកលើឯកឧត្តម។

តាមរយៈទំព័រហ្វេសប៊ុក ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត លើកឡើងថា៖«ខ្ញុំសុំឲ្យវិទ្យុ VOD បង្ហាញឯកសារដែលបញ្ជាក់ថា ខ្ញុំបានចុះហត្ថលេខាជំនួសសម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលក្នុងការផ្តល់ជំនួយថវិកាទៅឲ្យប្រទេសតួគីដែលកំពុងរងគ្រោះរញ្ជួយដីផង ព្រោះខ្ញុំមិនបានដឹងរឿងនេះ ហើយខ្ញុំក៏មិនមានសិទ្ធិក្នុងការចុះហត្ថលេខាលើឯកសាររបស់រាជរដ្ឋាភិបាលដែរ»។

វិទ្យុ VOD កាលពីថ្ងៃសុក្រ ម្សិលមិញនេះ បានចុះផ្សាយដោយចោទប្រកាន់ថា ឯកឧត្តម ហ៊ុន សែន បានដើរតួជំនួសឪពុកដោយចុះហត្ថលេខាផ្តល់ជំនួយដល់ប្រទេសតួកគី។ វិទ្យុ VOD បានចុះផ្សាយបែបនេះថា៖«មន្ត្រីរដ្ឋាភិបាលថា ការដែលលោក ហ៊ុន ម៉ាណែត ដើរតួនាទីជំនួសឪពុក ដោយចុះហត្ថលេខាផ្តល់ជំនួយថវិកាទៅឱ្យប្រទេសតួកគីដែលកំពុងរងគ្រោះរញ្ជួយដីនោះ មិនមែនជារឿងខុសឆ្គងទេ ដោយសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាឪពុកកំពុងមានធុរៈ រីឯអ្នកឃ្លាំមើលយល់ថា បើអនុលោមតាមច្បាប់ គឺនាយករដ្ឋមន្ត្រីស្តីទី ឬឧបនាយករដ្ឋមន្ត្រី គួរជាអ្នកបំពេញភារកិច្ចនេះនៅពេលនាយករដ្ឋមន្ត្រីខកខាន»។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានអះអាងថា មិនបានដឹងពីរឿងនេះទេ ដោយឯកឧត្តមបានធ្វើការស្រាវជ្រាវរកឯកសារដែលពាក់ព័ន្ធ ប៉ុន្តែ ឃើញមានសេចក្តីប្រកាសពត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិតែមួយគត់ដែលមិនមានហត្ថលេខាអ្នកណាទាំងអស់។ ត្រង់ចំណុចនេះ ឯកឧត្តម ហ៊ុន ម៉ាណែត បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖«បើ VOD មិនមានឯកសារ ហើយចុះផ្សាយពត៌មានមិនត្រឹមត្រូវ សូមធ្វើការសុំទោស ព្រមទាំងធ្វើការកែសម្រួលពត៌មាន និងផ្សព្វផ្សាយជាសាធារណៈជាបន្ទាន់ ដើម្បីកុំឲ្យសាធារណមតិមានការយល់ច្រឡំក្នុងរឿងនេះ។ ខ្ញុំមិនចង់បានអ្វីក្រៅតែពីការពារភាពត្រឹមត្រូវនិងច្បាស់លាស់ទេ»៕
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


