ព័ត៌មានជាតិ
អគ្គិសនីខេត្តព្រះសីហនុ ផលិតបាន ១៣៩៥ មេហ្គាវ៉ាត់ អាចផ្គត់ផ្គង់ចែកចាយទូទាំងប្រទេស
អភិបាលខេត្តព្រះសីហនុលោក គួច ចំរើន មានប្រសាសន៍ថា ខេត្តព្រះសីហនុដែលធ្លាប់តែជាខេត្តមានកង្វះខាតអគ្គិសនី ប៉ុន្តែផ្ទុយមកវិញបច្ចុប្បន្ននេះខេត្តមានសមត្ថភាពអាចផលិតអគ្គិសនីបានរហូតដល់ ១៣៩៥ មេហ្គាវ៉ាត់ សម្រាប់ផ្គត់ផ្គង់ និងចែកចាយដល់ក្របខ័ណ្ឌទូទាំងប្រទេស។

ក្នុងសន្និសីទដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោកគួច ចំរើន បានលើកឡើង ប្រភពថាមពលអគ្គិសនីជាផ្នែកមួយយ៉ាងសំខាន់នៃការអភិវឌ្ឍន៍។ កាលពី ៥ ឆ្នាំមុន ខេត្តព្រះសីហនុជាខេត្តដែលខ្វះខាតថាមពលអគ្គិសនី ប៉ុន្តែងាកមកមើលពេលបច្ចុប្បន្ននេះ មិនត្រឹមតែមានភាពរីកចម្រើនអាចផលិតថាមពលអគ្គិសនីអាចផ្គត់ផ្គង់ក្នុងខេត្ត និងអាចចែកចាយដល់ក្របខ័ណ្ឌទូទាំងប្រទេស។
សព្វថ្ងៃនេះ ខេត្តព្រះសីហនុ បានក្លាយខ្លួនជាខេត្តមួយដែលមានអគ្គិសនីគ្រប់គ្រាន់ សម្រាប់ប្រើប្រាស់ក្នុងខេត្ត និងសល់សម្រាប់ចែកចាយទៅដល់បណ្ដាញជាតិ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរអគ្គិសនីកម្ពុជា។

បើតាមរបាយការណ៍លម្អិតពី «ភាពជោគជ័យ ៥ឆ្នាំកន្លងមកខេត្តព្រះសីហនុ» អគ្គិសនីខេត្តព្រះសីហនុ មានប្រភពផ្គត់ផ្គង់សំខាន់ៗចំនួន ១២ ព្រមទាំងក្រុមហ៊ុនផលិតថាមពលអគ្គិសនី ដំណើរការដោយឡចំហាយដើរដោយធ្យូងថ្មចំនួន ០៣ក្រុមហ៊ុន សម្រាប់ផលិតអគ្គិសនីបញ្ជូនតាមរយៈខ្សែបណ្ដាញជាតិ។

ខេត្តព្រះសីហនុ ក៏កំពុងសាងសង់បន្ថែមខ្សែបណ្ដាញអគ្គិសនីកប់ក្រោមបាតសមុទ្រ ឆ្លងកាត់តាមកោះតាទាម កោះម្នាស់ និងកោះរុង ចាប់ពីឃុំកោះស្ដេច ស្រុកគីរីសាគរ ខេត្តកោះកុង មក ដល់សង្កាត់កោះរុង ក្រុងព្រះសីហនុ និងកោះស្រមោច ក្នុងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយយកប្រភពថាមពលអគ្គិសនីពីបណ្ដាញជាតិទៅផ្គត់ផ្គង់ឱ្យសេវាករនៅលើកោះ ដើម្បីចែកចាយបន្តជួយអភិវឌ្ឍជីវភាពប្រជាជនដែលរស់នៅតាមបណ្តាកោះនានា៕

ដោយ៖ ថារី

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៣ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៤ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់