ព័ត៌មានជាតិ
ទឹកស្ទឹងព្រែកត្នោត ចាប់ផ្ដើមស្រកចុះ
ស្ថានភាពទឹកនៅស្ទឹងព្រែកត្នោត ចាប់ផ្ដើមស្រកចុះខ្លះហើយ ខណៈមន្ត្រីជំនាញ នៅតែបន្តតាមដានជាប់ជាប្រចាំ និងអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្ន។

របាយការណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា សភាពការទឹកតាមដងស្ទឹងព្រែកត្នោត គិតមកដល់ព្រឹកថៃ្ងទី១៦ ខែតុលា ឆ្នាំ២០២០ គឺនៅលើសំណង់បង្ហៀរមានកម្ពស់ទឹក៦,៦០ម៉ែត្រ លើបង្ហៀរ ថយចុះ ០,០៧ម៉ែត្រ ចំណែកស្ថានភាពទឹកនៅតាមដងស្ទឹង ចាប់ពីវត្តសាក់សំពៅ ទៅស្ពានព្រែកជ្រៃ ទឹកស្រកគិតជាមធ្យម ០,៧ម៉ែត្រ ហើយទឹកពីទំនប់៧មករា ទៅដល់ស្ពានសាក់សំពៅ ទឹកស្រកចុះ ០,០៤ម៉ែត្រ ។

របាយការណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ថា ទឹកមានការស្រកចុះយឺត អាចបណ្ដាលមកពីការសាងសង់ស្ពាន កាត់ស្ទឹងក្រោមវត្តសាក់សំពៅ ដោយការចាក់ដីបង្រួមស្ទឹង ដើម្បីសាងសង់ស្ពាន។

សូមបញ្ជាក់ថា ជំនន់ស្ទឹងព្រែកត្នោត បានធ្វើឲ្យប៉ះពាល់ដល់ផ្នែកខ្លះរបស់ខេត្តកណ្ដាល និងខណ្ឌដង្កោ ហើយពលរដ្ឋជាងពីពាន់គ្រួសារ ត្រូវបានអាជ្ញាធរជម្លៀសទៅកាន់ទីទួលសុវត្ថិភាព៕
ចុចអាន ៖ សម្រេចបិទចរាចររថយន្តធុនធំ តាមផ្លូវជាតិលេខ ៤ ពីផ្សារព្រៃផ្តៅ ដល់ផ្លូវខេត្ត ១៣០
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១២ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៤ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៣ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១៩ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ


