Connect with us

ព័ត៌មានជាតិ

គម្រោងផ្លូវជាតិលេខ​ ១០ ​បន្ថែមថវិកា ៥៧ លានដុល្លារ បង្វែរទិសផ្លូវ​ចេញពីតំបន់អភិរក្សសត្វព្រៃ​

បានផុស

នៅ

គម្រោងសាងសង់ផ្លូវជាតិលេខ ១០ បានពន្លាតចម្ងាយ​រហូតដល់ទៅ ១៩៨ គីឡូម៉ែត្រ ដែល​សម្រេច​ការសាងសង់ប្រមាណ ៥៦ ភាគរយ យឺតជាងផែនការ ​ខណៈរដ្ឋាភិបាល​បានបន្ថែមថវិកា ចំនួន ៥៧ លានដុល្លារ​ដើម្បីបង្វែរទិសផ្លូវវាងចេញពីតំបន់អភិរក្សសត្វព្រៃ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងឱ្យដឹង​នៅថ្ងៃទី ២២ ខែកុម្ភៈ ម្សិលមិញថា ​ពេលដែលយើងសាងសង់​ចុះកិច្ចព្រមព្រៀង​ដំបូងត្រឹមតែ ១៨៨ គីឡូម៉ែត្រ ​ក៏ប៉ុន្តែយើង​ត្រូវ​បង្វែរទិសផ្លូវ ដោយសារ​ខ្សែផ្លូវចាស់​កាត់ចំតំបន់សត្វព្រៃ ​ដូច្នេះ! ក្រសួងបរិស្ថាន​បានស្នើសុំ​ឱ្យ​យើង​ពិចារណា​ដើម្បីប្ដូរខ្សែផ្លូវ​ឱ្យផុតពីតំបន់អភិរក្សសត្វព្រៃ​ ហើយក្រសួងក៏បានបង្វែរទិស​បន្ថែម​ថវិកា ៥៧ លានដុល្លារ។

​​លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល អះអាងថា បច្ចេកទេសស្ដង់ដារសាងសង់ផ្លូវរបស់ក្រុមហ៊ុន ធ្វើបានល្អលើសស្ដង់ ដាររបស់ក្រសួងផងដែរ។

សូមរំលឹកថា ដំបូង​គម្រោងផ្លូវជាតិលេខ១០ គ្រោងចំណាយថវិកាសរុបប្រមាណ ១៨៨,៣៨ លានដុល្លារ សហអាមេរិក ជាហិរញ្ញប្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនរួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម