ព័ត៌មានជាតិ
ផ្លូវក្រវាត់ក្រុងទី ៣ នឹងបញ្ចប់នៅមុនយុទ្ធនាការបោះឆ្នោត
រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនបានបញ្ជាក់ថា គម្រោងស្ថាបនាផ្លូវក្រវាត់ក្រុងទី ៣ មានភាពយឺតយ៉ាវ ប៉ុន្តែនឹងបញ្ចប់នៅមុនយុទ្ធនាការបោះឆ្នោតនាពេលខាងមុខនេះ។
ថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងកាលពីថ្ងៃ ១៥ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនបានបញ្ជាក់ថា ការសាងសង់ផ្លូវក្រវាត់ក្រុងទី ៣ មានភាពយឺតយ៉ាវជាងផែនការជាងមួយឆ្នាំ តែលោកសង្ឃឹមថានឹងរួចរាល់នៅមុនយុទ្ធនាការបោះឆ្នោតអំឡុងខែឧសភា ឬមិថុនានេះ។

ផ្លូវក្រវាត់ក្រុងទី ៣ ជាផ្លូវយុទ្ធសាស្រ្តសម្រាប់រាជធានីភ្នំពេញ ដែលតភ្ជាប់ពីផ្លូវជាតិលេខ ៦ លេខ ៥ លេខ ៤ លេខ ៣ លេខ ២ រហូតដល់ផ្លូវជាតិលេខ ១ កាត់ភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល។
លោករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ធ្លាប់អះអាងថា ផ្លូវក្រវាត់ក្រុងទី ៣ នៅមិនទាន់ក្លាយជាផ្លូវក្រវាត់ក្រុងពេញលេញទេ។ ដើម្បីក្លាយជាផ្លូវក្រវាត់ក្រុងពេញលេញ ត្រូវសាងសង់ស្ពានឆ្លងទន្លេមេគង្គពីរទៀតគឺនៅក្ដីតាកុយ និងនៅកោះដាច់ ខណៈថវិកាប្រើសម្រាប់គម្រោងសាងសង់សព្វថ្ងៃ បានត្រឹមតែពាក់កណ្តាលក្រវាត់ក្រុងប៉ុណ្ណោះ៕
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


