ព័ត៌មានជាតិ
ផ្លូវក្រវាត់ក្រុងទី ៣ នឹងដាំដើមឈើកណ្តាលទ្រូងផ្លូវ ការពារចាំភ្នែកអ្នកដំណើរពេលយប់
ផ្លូវក្រវាត់ក្រុងទី ៣ ដែលគ្រោងបញ្ចប់នៅអំឡុងខែឧសភានេះ នឹងមានការដាំដើមឈើបន្ថែមដើម្បីសម្រួលការបើកបរបញ្ច្រាសទិសគ្នានៅពេលយប់។
លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនបានឲ្យដឹងថា ក្រោយផ្លូវក្រវាត់ក្រុងទី ៣ សាងសង់បញ្ចប់ដាក់ឲ្យប្រើប្រាស់ កំណាត់ផ្លូវវាងក្រុងប្រវែងជាង ៥០ គីឡូម៉ែត្រនេះ នឹងមានដាំដើមផ្កាឬដើមឈើបន្ថែមកណ្តាលទ្រូងផ្លូវ ដើម្បីសម្រួលការបើកបរពេលយប់ព្រលប់កុំឲ្យចាំភ្នែក ពេលបើកបរបញ្ច្រាសទិសគ្នា។

លោកបន្ថែមថា ពេលដាំដើមឈើនេះនឹងបែងបែងចែកកម្លាំងទទួលខុសត្រូវ ធ្វើឲ្យបានច្បាស់លាស់ រវាងមន្ទីរសាធារណការខេត្តកណ្តាល និងរាជធានីភ្នំពេញមិនឲ្យដូចករណីផ្លូវជាតិលេខ ៣ ដោយសារខ្វះការថែទាំ ខ្វះការទទួលខុសត្រូវបានងាប់អស់ ហើយដែលត្រូវប្រើប្រាស់ថវិកាដាំឡើងវិញ។
គួរបញ្ជាក់ថា ផ្លូវក្រវាត់ក្រុងទី ៣ មានប្រវែង ៥៣ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាសាងសង់ជាង ២៧៣ លានដុល្លារអាមេរិក។ ជាផ្លូវយុទ្ធសាស្រ្តសម្រាប់រាជធានីភ្នំពេញ ដែលតភ្ជាប់ពីផ្លូវជាតិលេខ ៦ លេខ ៥ លេខ ៤ លេខ ៣ លេខ ២ រហូតដល់ផ្លូវជាតិលេខ ១ កាត់ភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល។
លោករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អះអាងថា ផ្លូវក្រវាត់ក្រុងទី ៣ នៅមិនទាន់ក្លាយជាផ្លូវក្រវាត់ក្រុងពេញលេញទេ។ ដើម្បីក្លាយជាផ្លូវក្រវាត់ក្រុងពេញលេញ ត្រូវសាងសង់ស្ពានឆ្លងទន្លេមេគង្គពីរទៀតដែលរដ្ឋាភិបាលគ្រោងស្នើទៅមិត្តចិនដើម្បីតភ្ជាប់បង្កើតបណ្តាញផ្លូវដ៏មានសារសំខាន់នេះឲ្យក្លាយជាផ្លូវក្រវាត់ក្រុងពេញលេញ៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


