ព័ត៌មានជាតិ
គិតត្រឹមថ្ងៃទី១៦តុលានេះ ជំនន់ទឹកភ្លៀង បណ្តាលឲ្យមនុស្សស្លាប់១៨នាក់ និងរបួស២នាក់
យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា គិតពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ជំនន់ទឹកភ្លៀង បានបណ្តាលឲ្យមនុស្សស្លាប់១៨នាក់ ក្នុងនោះក្មេង៨នាក់ និងរបួស២នាក់។
តាមរបាយការណ៍ដដែល បានបន្តថា ក្នុងចំណោមមនុស្សស្លាប់ចំនួន១៨នាក់នោះ មាននៅខេត្តបន្ទាយមានជ័យចំនួន៧នាក់ ព្រះសីហនុ២នាក់ ពោធិ៍សាត់៣នាក់ ប៉ៃលិន១នាក់ កំពង់ធំ១នាក់ និងកណ្ដាល៤នាក់។
ជំនន់ទឹកភ្លៀងនេះ បានធ្វើឲ្យប៉ះពាល់ប្រជាជនប្រមាណ ៥៣ ១៦៩ គ្រួសារ ស្មើនឹង ២១២ ៦៧៦នាក់ និងជម្លៀសប្រជាពលរដ្ឋទៅរកទីទួលសុវត្ថិភាពប្រមាណ ៦ ២៩៨ គ្រួសារ ស្មើនឹង ២៥ ១៩២នាក់ ផ្ទះប៉ះពាល់ប្រមាណ ៥១១ ៣៣៩ ខ្នង ផ្ទះខូចខាត៥២ខ្នង សាលារៀនលិចទឹក៤៣៩កន្លែង ស្រូវលិចទឹកប្រមាណ ១៣ ៧១៦ ហិកតា ក្នុងនោះខូចខាតប្រមាណ ៦៧ ៤៩០ ហិកតា ដំណាំរួមផ្សំលិចទឹក ៨៧ ៤៩០ ហិកតា ក្នុងនោះ ខូចខាតប្រមាណ ២៩ ៩៤៧ ហិកតា វត្តអារាម៦៨ និងអគារមន្ទីរពេទ្យ៩កន្លែង។


ជាមួយគ្នានេះដែរ បណ្តាលឲ្យប៉ះពាល់ដល់ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវគ្រួសក្រហម ប្រមាណ២៨៤គីឡូម៉ែត្រ ផ្លូវលំជនបទ១,៤៥៩គីឡូម៉ែត្រ និងស្ពានលិចទឹកប្រមាណ២៤កន្លែង ទំនប់ប៉ះពាល់ប្រមាណ ២១.១គីឡូក្រាម និង ប្រឡាយមេ១៦៨.៩គីឡូម៉ែត្រ ប្រឡាយរង១២៨.៥គីឡូម៉ែត្រ ប្រឡាយស្រោចស្រព៧៩.៦ គីឡូម៉ែត្រ៕
អត្ថបទ ៖ សំអឿន
សូមចុចអាន ៖ ទឹកស្ទឹងព្រែកត្នោត ចាប់ផ្ដើមស្រកចុះ

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់