ព័ត៌មានជាតិ
នាវាឆ្មាំសមុទ្រឥណ្ឌា ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេល ៦ថ្ងៃ
នៅវេលាម៉ោង ១១:00 នាទី ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣នេះ នាវាឆ្មាំសមុទ្រឥណ្ឌាចំនួន ១គ្រឿង ឈ្មោះ ICGS SAMUDRA PAHREDAR បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ការចូលចតនេះ មានរយៈពេល ៦ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី៦ ដល់ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣។

ការចូលចតរបស់ នាវាឆ្មាំសមុទ្រឥណ្ឌា ឈ្មោះ ICGS SAMUDRA PAHREDARនេះ មានគោលបំណងដើម្បីចូលរួមសកម្មភាពមួយចំនួនដូចខាងក្រោម៖

១. ការបង្ហាញអំពីការឆ្លើយតបទាក់ទិនទៅនឹងការបំពុល
២. ចូលរួមសកម្មភាព ជាមួយនគរបាលការពារព្រំដែនទឹក

៣. សកម្មភាពចូលរួមរបស់នាយទាហានសកម្មឥណ្ឌា ដូចជាប្រតិបត្តិការសម្អាតឆ្នេរ ជាមួយស្ថាប័នយុវជនក្នុងស្រុក និងមានធ្វើលំហាត់ល្បាតរួមខ្នាតតូច (PASSEX) ជាមួយនាវាកងទ័ពជើងទឹកកម្ពុជា

គួរបញ្ជាក់ថា លក្ខណៈបច្ចេកទេសនាវា៖ ឈ្មោះ ICGS SAMUDRA PAHEREDAR (202) បណ្ដោយ ៩៤,១០ ម៉ែត្រ, ទទឹង ១៥,៥០ ម៉ែត្រ, ជម្រៅទឹក ៤,៥០ ម៉ែត្រ, ទំងន់ផ្ទុក ៤០៣៦ តោន, ចំនួនមនុស្ស ១១៨ នាក់។ មេបញ្ជាការនាវា លោក វរនាវីឯក PRAMOD POKHRIYAL ។
អត្ថបទ៖ ធា
.
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


