ព័ត៌មានជាតិ
ក្រុមហ៊ុនមួយ មានបំណងវិនិយោគបន្ទះសឡាខ្នាតធំនៅខេត្តត្បូងឃ្មុំ
ត្បូងឃ្មុំ ៖ ក្រុមហ៊ុនមួយ មានបំណងវិនិយោបន្ទះសឡាខ្នាតធំនៅខេត្តត្បូងឃ្មុំ នេះបើតាមជំនួបពិភាក្សាការងាររវាងអភិបាលខេត្តត្បូងឃ្មុំ ជាមួយលោក អ៊ុង ហាំងភីង (ONG HANGPING) អគ្គនាយកក្រុមហ៊ុន Sunview Group Berhad មកពីប្រទេសម៉ាឡេស៊ី នារសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣នេះ ដើម្បីសិក្សាស្វែងយល់។
នៅក្នុងជំនួបពិភាក្សានោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះលោកអគ្គនាយក អ៊ុង ហាំងភីង ដែលចាប់អារម្មណ៍វិនិយោគ លើទឹកដីខេត្តត្បូងឃ្មុំ។

នាឱកាសនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានលើកឡើងពីស្ថានភាពភូមិសាស្ត្រដ៏ល្អ មានលក្ខណៈអំណោយផលល្អ នូវសក្តានុពលលើវិស័យនានា ពិសេសវិស័យថាមពលអគ្គិសនីក្នុងខេត្តត្បូងឃ្មុំ។
ថ្លែងលើកឡើងនាពេលនោះ លោក អ៊ុង ហាំងភីង អគ្គនាយកក្រុមហ៊ុន Sunview Group Berhad បានវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា ពិសេសខេត្តត្បូងឃ្មុំ។
លោកបញ្ជាក់ថា ក្រុមហ៊ុន Sunview Group Berhad កំពុងធ្វើការយ៉ាងសកម្មលើរោងចក្រថាមពលបន្ទះសូឡាខ្នាតធំនៅប្រទេសជាច្រើនរួចមកហើយ ទាំងនៅអឺរ៉ុប និងអាស៊ី ដោយមើលឃើញវិសាលភាពនៃការរីកចម្រើនរបស់ប្រទេសកម្ពុជា លើកគ្រប់វិស័យ ពិសេសប្រទេសកម្ពុជា គឺជាទីតាំងដ៏ល្អមួយ ដោយសារវាមានពន្លឺព្រះអាទិត្យច្រើន ហើយមានឱកាសសំខាន់ៗជាច្រើនទៀត សម្រាប់ការអភិវឌ្ឍន៍ថាមពលពន្លឺព្រះអាទិត្យ ទើបក្រុមហ៊ុន មានគម្រោងបង្កើតរោងចក្រថាមពលបន្ទះសូឡាខ្នាតធំ អាចផលិតថាមពលអគ្គិសនី ទំហំ១០០មេហ្គាវ៉ាត់ ដែលមានទីតាំងនៅខេត្តត្បូងឃ្មុំ ហើយកំពុងសិក្សាទៅលើកទីតាំងជាក់ស្ដែង។
ដូច្នេះ ទើបដំណើរទស្សនកិច្ចរបស់ប្រតិភូក្រុមហ៊ុន ស្វែងរកជំនួយដ៏ល្អពីរដ្ឋបាលខេត្តត្បូងឃ្មុំ ដើម្បីអញ្ជើញជួបអាជ្ញាធរអគ្គិសនីកម្ពុជា(EAC)ខេត្ត ចូលរួមក្នុងកិច្ចប្រជុំនឹងផ្លាស់ប្ដូរយោបល់គ្នា ។
ជាការឆ្លើយតបឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានបញ្ជាក់ថា ខេត្តត្បូងឃ្មុំសូមស្វាគមន៍ ចំពោះការវិនិយោគនានា នៅលើទឹកដីខេត្តត្បូងឃ្មុំ ពីសំណាក់ក្រុមហ៊ុនវិនិយោគទុនម៉ាឡេស៊ី ពិសេសលើការបង្កើតរោងចក្រថាមពលបន្ទះសូឡាខ្នាតធំនៅក្នុងខេត្តមក។
ជាចុងក្រោយ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បន្ថែមថា «យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ក្រុមហ៊ុន Sunview Group Berhad នឹងមកវិនិយោគបង្កើតរោងចក្រថាមពលបន្ទះសូឡាខ្នាតធំនេះ នៅក្នុងខេត្តត្បូងឃ្មុំ ហើយរដ្ឋបាលខេត្ត មន្ទីរពាក់ព័ន្ធនានា រីករាយសហការយ៉ាងពេញទំហឹងជាមួយក្រុមហ៊ុន ក្នុងការផ្ដលព័ត៌មានផ្សេងៗ ធានាឱ្យបាននូវកិច្ចសហការច្បាស់លាស់ ដែលមានសុវត្ថិភាពសម្រាប់ក្រុមហ៊ុនមកវិនិយោគនៅខេត្តត្បូងឃ្មុំ»៕
ដោយ ៖ សាន វិឡែម


-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៥ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ