ព័ត៌មានជាតិ
បុណ្យទន្លេនៅខេត្តកំពង់ធំចាប់ផ្ដើមនៅថ្ងៃស្អែក
លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ នៅថ្ងៃទី ៧ ខែមីនានេះបានដឹកនាំសហការីរៀបចំ កម្មវិធីសែនព្រេនសុំសេចក្តីសុខ នៅចំណុចរង្វង់មូលលោកតាក្រហម “ក”។
ការរៀបចំកម្មវិធីសែនព្រេននេះ ដើម្បីសុំម្ចាស់ទឹកម្ចាស់ដីបន់ស្រន់សុំសេចក្តីសុខសប្បាយដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលមកលេងកម្សាន្តក្នុងឱកាស ដែលកម្ពុជា ជាពិសេសខេត្តកំពង់ធំ ធ្វើជាម្ចាស់ផ្ទះក្នុងកម្មវិធីបុណ្យ ទន្លេលើកទី៧នេះ។

ពិធីបុណ្យទន្លេលើកទី៧ ដែលនឹងប្រារព្ធនៅចំណុចសួនស្ទឹងសែន នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ “ទន្លេរបស់យើងដើម្បី បច្ចុប្បន្ន និងអនាគត” មានគោលបំណងជំរុញលើកតម្លៃ និងផ្សព្វផ្សាយសក្កានុពល ទេសចរណ៍ខេត្តតាមដងទន្លេ ជាពិសេសលើកទឹកចិត្តដល់ប្រជាជននៅតាមបណ្តា ខេត្តទាំងអស់ ដែលនៅតាមដងទន្លេ ឱ្យចូលរួមយ៉ាងសកម្មក្នុងការងារអភិវឌ្ឍន៍ទេសចរណ៍សហគមន៍។

ពិធីបុណ្យទន្លេនឹង ផ្តល់ជូនសកម្មភាពសំខាន់ៗ ចំនួន០៣ ដូចខាងក្រោម៖ ១. ផ្សព្វផ្សាយផ្ទាល់នូវការសម្តែង ទស្សនីយភាព សិល្បៈ ការគំតន្រ្តី ដោយមានការចូលរួមពី សំណាក់ក្រុមសិល្បករ សិល្បការិនី តារាចំរៀងជាតិ និងអន្តរជាតិ និងការបាញ់កាំជ្រូចអបអរសាទរពិធីបុណ្យទន្លេ, ២. មហោស្រពម្ហូបអាហារខ្មែរ និងអន្តរជាតិ ស្រា ភេសជ្ជៈ ព្រមទាំងបង្ហាញនូវផលិតផលទេសចរណ៍ គម្រោងអភិវឌ្ឍន៍ទេសចរណ៍ខេត្តតាមដងទន្លេ និងការតាំងពិពរណ៍ផលិតផលទេសចរណ៍ក្នុងស្រុក, ៣. សកម្មភាពកីឡា ដោយមានការចូលរួមពីសំណាក់ កីឡាករ និងកីឡាការនីជាតិ អន្តរជាតិផងដែរ។

ដើម្បីកម្មវិធីបុណ្យកាន់តែសប្បាយរីករាយ និងបានទស្សនាទិដ្ឋភាពស្អាតៗទាំងអស់ក្នុងកម្មវិធី, អាជ្ញាធរខេត្តកំពង់ធំ អំពាវនាវដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ទាំងអស់ ធ្វើដំណើរដោយ ភាពអធ្យាស្រ័យខ្ពស់ ដើម្បីការពារនូវសុខសុវត្ថិភាព ដល់ខ្លួនឯង គ្រួសារ និងអ្នកដំណើរដ៏ទៀត ប្រកបដោយការទទួលខុសត្រូវ៕
អត្ថបទ៖ ឈាង មករា
-
កីឡា១៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៦ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៥ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ១៦ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


