ព័ត៌មានជាតិ
មន្ត្រីជំនាញព្រមាន៖ ភេសជ្ជៈប៉ូវកម្លាំងផ្អែមប៉ះពាល់សុខភាពបេះដូង បង្កជំងឺទឹកនោមផ្អែម
មន្ត្រីជំនាញក្រសួងសុខាភិបាលបានអះអាងថា ការផឹកភេសជ្ជៈប៉ូវកម្លាំងផ្អែមច្រើនហួសប្រមាណ នឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពបេះដូង មានការដួលសន្លប់ និងបង្កទៅជាជំងឺទឹកនោមផ្អែមទៀតផង។
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលបានមានប្រសាសន៍នៅព្រឹកថ្ងៃទី ១៧ មីនានេះថា ការផឹកភេសជ្ជៈប៉ូវកម្លាំងផ្អែមៗមិនសូវផ្តល់ផលប្រយោជន៍ល្អដល់សុខភាពប៉ុន្មានទេ។ ដូចនេះមិនគួរផឹកច្រើនទេបើមិនចាំបាច់ ពិសេសសិស្សសាលានិងកុមារតូចៗក្នុងវ័យសិក្សាមិនគួរផឹកទេ។ ប៉ុន្តែករណីដាក់ក្នុងនាមជាក្លិនឱ្យផ្អែមតិចតួច ឡមៗឆ្ងាញ់លាយជាមួយទឹកអ្វីផ្សេងៗគឺបានតិចតួច។

លោកវេជ្ជបណ្ឌិតបានបន្តថា ចំណែកអ្នកបើកឡាននិងអ្នកលេងកីឡាក៏មានការផឹកច្រើនដែរ។ ដូចនេះមិនគួរផឹកច្រើនទេគួរផឹកក្នុងកម្រិតមួយដែលសមរម្ យហើយខិតខំលេងកីឡាឱ្យបែកញើសវិញដើម្បីឱ្យជាតិស្ករតាមញើសកុំទុកក្នុងខ្លួន។
លោកវេជ្ជបណ្ឌិតបានណែនាំថា ជាធម្មតាភេសជ្ជៈប៉ូវកម្លាំងតែងតែមានដាក់ជាតិស្ករ និងពួកកាហ្វេអ៊ីននៅពេលផឹកច្រើនអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពបេះដូងបាន ដូចជាធ្វើឱ្យបេះដូងដើរខុសចង្វាក់ឬដើរញាប់បណ្តាលឱ្យហត់អស់កម្លាំង គេងមិនលក់ និងជូនកាលមានដង្ហើមថប់ៗ និងអាចទៅជាមានជំងឺសសៃប្រសាទកន្ត្រាក់ឬក្តាប់ដៃប្រកាច់ និងឈានដល់ការដួលសន្លប់បានហើយអាចបង្កទៅជាជំងឺទឹកនោមផ្អែមផងដែរ។
លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា ករណីសិស្សដួលសន្លប់នៅតាមសាលាមួយចំនួនកន្លងមក ក៏ដោយសារការផឹកភេសជ្ជៈប៉ូវកម្លាំងច្រើនដែរ ហើយពេលសិស្សផ្សេងៗទៀតឃើញក៏ទាញឱ្យដួលសន្លប់តៗតាមគ្នាទៅ។

លោកវេជ្ជបណ្ឌិតបានបន្ថែមថា នៅតាមសាលារៀននានាមិនគួរមានការដាក់តាំងលក់ភេសជ្ជៈប៉ូវកម្លាំងនេះទេ គួរតែលក់នៅឱ្យឆ្ងាយពីសាលាដើម្បីកុំឱ្យលើកទឹកចិត្តសិស្សសាលាទៅទិញផឹក ព្រោះវាមិនបានជួយអ្វីបានទេអ្នកខ្លះគិតថាពេលផឹកទៅជួយឱ្យបំបាត់ការស្រេកទឹក ប៉ុន្តែធាតុពិតពេលផឹកច្រើនធ្វើឱ្យខ្វះជាតិទឹកក្នុងខ្លួនទៅវិញទេធ្វើឱ្យប៉ះពាល់ដល់សុខភាព។
ក្រសួងអប់រំយុវជននិងកីឡា បានហាមមិនឲ្យលក់ចំណីអាហារចំនួន ៦ ប្រភេទនៅក្នុងគ្រឹះស្ថានសិក្សាដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពដល់សិស្សានុសិស្ស។ ចំណីអាហារទាំង ៦ ប្រភេទដែលក្រសួងអប់រំហាមឃាត់នោះរួមមាន៖
១-ចំណីអាហារគ្រប់ប្រភេទដែលហួសកំណត់កាលបរិច្ឆេទប្រើប្រាស់
២- គ្រឿងស្រវឹង និងផលិតផលថ្នាំជក់គ្រប់ប្រភេទ
៣-ចំណីអាហារដែលមិនមានប្រភពច្បាស់លាស់
៤- ភេសជ្ជៈប៉ូវកម្លាំង ភេសជ្ជៈឆ្អែត កាហ្វេ ការ៉េម ទឹកស៊ីរ៉ូគ្រប់ប្រភេទ
៥- ស្ករសូកូឡាស្ករគ្រាប់ ស្ករកៅស៊ូគ្រប់ប្រភេទ
៦- ចាហួយគ្រប់ប្រភេទ នំដូណាត់ នំផ្អែម៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១០ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


