Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តស្វាយរៀង បន្តចុះដោះស្រាយវិវាទ​ពលរដ្ឋចាក់ដី​លុបព្រែកសាធារណៈ

បានផុស

នៅ

(ស្វាយរៀង): ក្រោយមានករណីផ្ទុះជម្លោះរវាងម្ចាស់ដី និងអាជ្ញាធរ រឿងចាក់ដីលុបព្រែកសាធារណៈ  នៅថ្ងៃទី១៦  ខែមីនា  ឆ្នាំ២០២៣ លោក  ហែម ពិសិដ្ឋ អភិបាលរងខេត្ត តំណាងលោកអភិបាលខេត្តស្វាយរៀង  បានដឹកនាំកម្លាំង​ចម្រុះចុះជួបប្រជុំជាមួយអាជ្ញាធរពាក់ព័ន្ធនិងប្រជាពលរដ្ឋ  ជុំវិញរឿងចាក់ដីរំលោភចំណីព្រែកមួយកន្លែង ស្ថិតក្នុងភូមិ​ត្រពាំងដំរី  ឃុំកំពង់អំពិល  ស្រុករំដួល  ខេត្តស្វាយរៀង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងករណីនេះ លោក  ហែម ពិសិដ្ឋ បានណែនាំឲ្យប្រធានមន្ទីរធនធានទឹក សហការជាមួយរដ្ឋបាលស្រុក​មន្ត្រី​សុរិយោ​ដីខេត្តស្រុក ចុះពិនិត្យវាស់វែងកំណត់ព្រំដី ចំណីព្រែកចំណីអូរ ចាប់ពីចំណុចកើតហេតុនេះរហូតដល់ព្រំដែន ដើម្បីទប់ស្កាត់ទំនាស់និងជនខិលខូចលួចចាក់ដីរំលោភយកដីព្រែកចំណីព្រែកសាធារណៈរបស់រដ្ឋទៅធ្វើជាកម្មសិទ្ធិ។

លោក   ហែម  ស៊ីណា អភិបាលស្រុករំដួល  បានបញ្ជាក់ពីរឿងរ៉ាវឱ្យដឹងថា កាលពីថ្ងៃទី១៦-១៨ខែ កុម្ភៈ២០២៣  មានឈ្មោះ  មាស  សង្ហា អាយុ៤៥ឆ្នាំ  រស់នៅក្នុងភូមិត្រពាំងដំរីឃុំកំពង់អំពឹល បានដឹកដីលុបព្រែក និងដីចំណី​ព្រែកលាក់ដំរី យកធ្វើជាកម្មសិទ្ធិ អាជ្ញាធរឃុំ ចុះទៅឃាត់មិនព្រមបញ្ឈប់ ទើបក្រុមការងាររដ្ឋបាល​ស្រុករំដួលចុះ​ទៅឃាត់ហើយរាយការណ៍ជូនលោកអភិបាលខេត្ត បានបញ្ជាឲ្យមន្ត្រីមន្ទីរធនធានទឹកចុះពិនិត្យជាក់ស្តែងឃើញថា ពិតជាចាក់ដីចូលព្រែក និងចំណីព្រែកពិតប្រាកដមែន គឺទទឹង ១០ម៉ែត្រ បណ្តោយ ៥០ម៉ែត្រអាជ្ញាធរបានឲ្យកាយដី ចេញដូចសភាពដើមវិញ។

ឈ្មោះ  មាស  សង្ហា អ្នកចាក់ដី ក៏បានយល់ព្រមតាមដំណោះស្រាយគឺ បើអាជ្ញាធរវាស់វែងទៅ ប៉ះពាល់កំណត់​ចំណីព្រែក និងអូរត្រឹមណា ហើយវាស់វែងឲ្យខ្លួនត្រឹមណា គឺទទួលយកប៉ុណ្ណឹង។

លោកប្រធានមន្ទីរធនធានទឹក  ពិនិត្យហើយបានចេញលិខិតមកលោកអភិបាលស្រុក  សុំអន្តរាគមន៍ និងមានវិធាន​ការកាយ​ដីប្រមាណ១,៧៩៥ម៉ែត្រការ៉េ ។  ដោយឡែកកាលពីពេលថ្មីៗនេះ  ការរាយការណ៍លោកមេឃុំ ថា ឈ្មោះ  មាស សង្ហា  នេះចងចាក់ដីនៅផ្នែកខាងត្បូងជាប់ដីចាក់ថ្មី លោកអភិបាលស្រុកឲ្យដាក់ពាក្យស្នើសុំ មករដ្ឋបាលស្រុក​ដោយភ្ជាប់នូវលិខិតពាក់ពន្ធ័មកជាមួយផងទើបអនុញ្ញាតឲ្យចាក់ដី។

លោក  ហែម ស៊ីណា បានឲ្យដឹងថា ក្នុងនោះក៏មានលោកវរៈសេនីយ៍ឯក ទឹត ស៊ីថា មេបញ្ជាការវរៈការពារព្រំដែនគោក នៃតំបន់ប្រតិបត្តិការសឹករងស្វាយរៀង  និយាយចោទប្រកាន់តាមបណ្តាញសង្គមហ្វេសបុក មកលើអាជ្ញាធរស្រុកថា ជាអ្នកមិនអនុញ្ញាតហើយដៀលអាជ្ញាធរថា ជាមន្ត្រីផ្លែល្ពៅ គ្មានភាពទទួលខុសត្រូវដោយស៊ីញ៉េនិងដៃ លុបនិងជើង ជាអ្នកបំផ្លាញគណបក្សប្រជាជន នេះជាប្រមាថយ៉ាងធ្ងន់ធ្ងរ។  រដ្ឋបាលស្រុករំដួល  ក៏បានចេញលិខិតប្រតិកម្ម សូមឲ្យលោក  ទិត្យ ស៊ីថា ចេញលិខិតសុំទោសជាសាធារណៈ បើពុំដូច្នោះទេ លោក  ហែម ស៊ីណា និងចាត់​ការតាមនីតិវិធីច្បាប់។

ទាក់ទិនករណីនេះដែរលោក  ទិត្យ ស៊ីថា បានឲ្យដឹងថា  លោកពិតជាបាននិយាយថា មន្ត្រីគ្រាប់ល្ពៅ ពិតប្រាកដមែន ដោយអាជ្ញាធរគ្មានភាពទទួលខុសត្រូវ  ចេញលិខិតបញ្ជាក់ទទួលស្គាល់ដីឲ្យប្រជាពលរដ្ឋ ឈ្មោះ  សង្ហា ហើយបែរ​ជាបដិសេធមិនទទួលស្គាល់ និងហាមឃាត់មិនអនុញ្ញាតឲ្យប្រជាពលរដ្ឋចាក់ដីលើកភូមិ។ លោក អះអាងថា លោ​កមិន​សុំទោសឡើយ ព្រោះលោកគិតថា មិនមានកំហុស៕

ដោយ:ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម