ព័ត៌មានជាតិ
អ្នកនាំពាក្យអំពាវនាវឱ្យមានការប្រុងប្រយ័ត្នចំពោះជំងឺផ្តាសាយបក្សីក្នុងពិធីសែនផ្នូរចិន និងបុណ្យចូលឆ្នាំខ្មែរខាងមុខ
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានធ្វើការ
អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការឆ្លងជំងឺផ្តាសាយបក្សីនៅក្នុងពិធីបុណ្យសែនផ្នូរចិន ឬឆេងម៉េង និងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលនឹងឈានចូលមកដល់នាពេលខាងមុខដ៏ខ្លីនេះ។

លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី៣០ ខែមីនានេះថា ការអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ
មានការប្រុងប្រយ័ត្នចំពោះជំងឺផ្តាសាយបក្សីនេះ ដោយសារថ្មីៗនេះជំងឺនេះបានរើបឡើងវិញដែលឆ្លងមកពីសត្វព្រៃទៅមនុស្ស។
កាលពីខែកុម្ភៈ ឆ្នាំ២០២៣មានករណីឆ្លងជំងឺផ្តាសាយបក្សីថ្មីចំនួន២ករណី ក្នុងនោះ១ករណីកើតទៅលើកុមារីម្នាក់អាយុ១១ឆ្នាំ រស់នៅភូមិរលាំង, ឃុំរំលេច,ស្រុកសីធរកណ្តាលបានស្លាប់បាត់បង់ជីវិតកាលពីថ្ងៃទី២២ ខែកុម្ភៈ និង១ករណីទៀតត្រូវជាឪពុករបស់កុមារីបានព្យាបាលជាសះស្បើយ និងបានចេញពីមន្ទីរពេទ្យនៅថ្ងៃទី២៨ ខែកុម្ភៈ
ឆ្នាំ២០២៣។ ករណីទាំងពីរនេះត្រូវបានរកឃើញថាមានការប៉ះពាល់ជាមួយសត្វបក្សីឈឺ និងងាប់ដូចគ្នា។ ប៉ុន្តែនៅមិនទាន់រកឃើញភស្តុតាងណាមួយពីការឆ្លងពីមនុស្សទៅមនុស្សនោះទេ ។

លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានបន្តថា «អីចឹងទេនៅក្នុងពិធីបុណ្យសែនចិនឬឆេងម៉េងនេះសូមកុំយកមាន់ទាឈឺឬងាប់មកធ្វើអាហារឬលក់តាមទីផ្សារដែលអាចប្រឈមនឹងការឆ្លងជំងឺផងនិងប៉ះពាល់ដល់សុខភាពផងដែរ។ ក្នុងករណីឃើញមាន់ទាសត្វព្រៃឈឺឬងាប់សុំយកទៅដុតកំទេចចោលកុំយកទៅកប់ព្រោះអាចមានសត្វជ្រូកទៅឈ្មូសឬសត្វឆ្កែទៅកកាយធ្វើឱ្យសាយភាយជំងឺពាសវាលពាសកាលបាន»។
លោកវេជ្ជបណ្ឌិតបានណែនាំដល់ប្រជាពលរដ្ឋមានខ្សែស្រឡាញចិនត្រូវប្រកាន់ខ្ជាប់នូវអនាម័យ និងសុវត្ថិភាពចំណីអាហារល្អជាប់ជានិច្ច ត្រូវបរិភោគចំណីអាហារឆ្អិនល្អ និងទុកដាក់ម្ហូបអាហារឱ្យបានត្រឹមត្រូវ និងមានអនាម័យត្រូវចម្អិនម្ហូបឱ្យបានឆ្អិនល្អលាងសំអាតរបស់របរប្រើប្រាស់ឲ្យបានស្អាតល្អដើម្បីចៀសវាងនូវការចម្លងរោគផ្សេងៗ ឫការពុលចំណីអាហារ។ ចំណែកបងប្អូនប្រជាពលរដ្ឋខ្មែរក៏ត្រូវអនុវត្តដូចគ្នាដែរនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ ព្រោះថាពិធីបុណ្យចូលឆ្នាំថ្មីប្រជាពលរដ្ឋតែងតែធ្វើដំណើរទៅលេងស្រុកកំណើត និងជួបជុំគ្នាបរិភោគអាហារជុំគ្នាដែលងាយនឹងប្រឈមនឹងជំងឺរាករូសដោយសារម្ហូបអាហារមិនស្អាតឬទុកដាក់មិនបានត្រឹមត្រូវ។

ជាមួយគ្នានេះដែរ លោកវេជ្ជបណ្ឌិតបានណែនាំដល់ប្រជាពលរដ្ឋឧស្សាហ៍លាងសំអាតដៃជាមួយសាប៊ូនិងទឹកឱ្យបានញឹកញាប់ ពិសេសមុននិងក្រោយពេលបន្ទោរបង់ឬបរិភោគចំណីអាហារ។
គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៥ រហូតមកទល់ពេលនេះ កម្ពុជាមានករណីឆ្លងជំងឺគ្រុនផ្តាសាយបក្សីសរុបចំនួន៥៩ករណីក្នុងនោះមាន៣៩ករណីបានស្លាប់បាត់បង់ជីវិត៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៥ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១៣ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២១ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoលោក ណេតាន់យ៉ាហ៊ូ ប្រកាសគាំទ្រក្រុមអាហ្សង់ទីន នៅវគ្គផ្តាច់ព្រ័ត្រ World Cup យប់នេះ


