Connect with us

ព័ត៌មានជាតិ

ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ដំបូងបង្អស់នៅកម្ពុជា ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់

បានផុស

នៅ

ទិវា​ជាតិ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​ដំបូង​គេ​បង្អស់​នៅ​ប្រទេស​កម្ពុជា ត្រូវបាន​ប្រារព្ធ​ឡើង​នា​ថ្ងៃទី​២៦ ដល់​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០២៣ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ ហើយ​ទទួលបាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​ដោយមាន​អ្នកចូលរួម​រហូតដល់​ទៅ​បី​ម៉ឺន​នាក់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ព្រឹត្តិការណ៍​នេះ​បាន​ប្រមូលផ្តុំ​អ្នកវិទ្យាសាស្ត្រ អ្នកស្រាវជ្រាវ អ្នក​ច្នៃប្រឌិត សហគ្រិន និង​អ្នកបង្កើត​គោលនយោបាយ​មកពី គ្រប់​វិស័យ ទូទាំងប្រទេស​កម្ពុជា និង​លើសពីនេះ ដើម្បី​បង្ហាញ​ពី​ការវិវត្ត​ចុងក្រោយបង្អស់​នៃ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា និង​ដើម្បី​ពិភាក្សា​អំពី​អនាគត នៃ​ការ​ច្នៃប្រឌិត​នៅ​ក្នុង​ប្រទេស​។ ព្រឹត្តិការណ៍​នេះ​ត្រូវបាន​រៀបចំឡើង​ដោយ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ដោយមាន​ការគាំទ្រ​យ៉ាង​មុតមាំ​ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល ដោយ​ពាំ​នាំនូវ​សកម្មភាព​ជាច្រើន រួមមាន​ការពិភាក្សា​អំពី​ប្រធានបទ​វិទ្យាសាស្ត្រ ការបង្ហាញ​អំពី​វិទ្យាសាស្ត្រ និង​ការតាំង​ពិព័រណ៍​បច្ចេកវិទ្យា​ទំនើប និង​ការច្នៃប្រឌិត​ពី​សំណាក់​ស្ថាប័ន​ពាក់ព័ន្ធ​ចំនួន​ជាង​២០០​ស្ថាប័ន រួមមាន​ក្រសួង​ដៃគូ ដៃគូ​អភិវឌ្ឍន៍​ជាតិ និង​អន្តរជាតិ ក្រុមហ៊ុន​ឯកជន និង​សមាគម​អាជីវកម្ម។

ព្រឹត្តិការណ៍​ជាតិ​មួយ​នេះ ក៏មាន​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​បណ្ឌិត Ou Myung អតីត​ឧបនាយករដ្ឋមន្ត្រី និង​ជា​អតីតរដ្ឋមន្ត្រី​ក្រសួង​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា នៃ​សាធារណរដ្ឋ​កូរ៉េ ដែល​គេ​ស្គាល់​ថា​ជា «​បិតា នៃ​ការអភិវឌ្ឍន៍​បច្ចេកវិទ្យា​នៅ​សាធារណរដ្ឋ​កូរ៉េ​» រួមមាន​ទាំង​គណៈប្រតិភូ និង​វិនិយោគិន​មកពី​សាធារណរដ្ឋ​កូរ៉េ​។ អ្នកចូលរួម​មានឱកាស​ស្វែងយល់​អំពី​ការស្រាវជ្រាវ​ចុងក្រោយបង្អស់​ក្នុង​វិស័យនេះ ដូចជា ឌីជីថល​ភាវូបនីយកម្ម ថាមពល​កកើត​ឡើងវិញ បញ្ញា​សិប្បនិម្មិត សុវត្ថិភាព​តាម​អ៊ីនធឺណិត បច្ចេកវិទ្យា​ដ្រូ​ន និង​ដើម្បី​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​អ្នក​ផ្សេង​ទៀត​ក្នុង​វិស័យ​រៀងៗ​ខ្លួន​។​

សកម្មភាព​ពិសេស​ជាងគេ​នៃ​ព្រឹត្តិការណ៍​នេះ​គឺ​ការ​ដាក់តាំង​បង្ហាញ Science Caravan ដែលជា​មន្ទីរពិសោធន៍​វិទ្យាសាស្ត្រ​ចល័ត​ដំបូង​គេ​មិន​ធ្លាប់មាន​ដែល​ត្រូវបាន​រចនា​ឡើង​ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​កុមា​រលើ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​ការបង្កើត​ថ្មី និង​បណ្តុះ​អាកប្បកិរិយា​វិជ្ជមាន​ចំពោះ​ការអប់រំ​ស្ទែ​ម​។ នេះ​ជា​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា​ពី​កិច្ចសហការ​រវាង​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួង​ឧ​ត្ត​មសិ​ក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និង​នវានុវត្តន៍​របស់​ប្រទេស​ថៃ​។​

​ព្រឹត្តិការណ៍​នេះ​មាន​អ្នកចូលរួម ក៏ដូចជា​ទទួលបាន​រួម​ចំណែក​ផ្សេងៗ និង​លទ្ធផល​លើសពី​ការ​រំពឹងទុក​។ រាជរដ្ឋាភិបាល​ក៏បាន​សម្រេច​ថា ទិវា​ជាតិ​នេះ​នឹងត្រូវ​ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ​នៅ​ថ្ងៃទី​២៦ មិនា ជា​រៀងរាល់ឆ្នាំ ដែល​ត្រូវ​នឹង​ថ្ងៃ​គម្រប់​ខួប​ការបង្កើត​ក្រសួង​ឧស្សាហ៍កម្ម វិទ្យាសាស្ត្រ និង​នវានុវត្តន៍ កាលពី​ថ្ងៃទី ២៦ មិនា ២០២០​។​

​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បាន​មានប្រសាសន៍​ក្នុង​សុន្ទរកថា​បើក​ថា «​បច្ចុប្បន្ន រាជរដ្ឋាភិបាល​កម្ពុជា​ផ្តោត​យកចិត្តទុកដាក់ និង​គាំទ្រ​យ៉ាង​ទូលំទូលាយ​ដល់​ការអភិវឌ្ឍ​វិស័យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ដែល​ក្នុងនោះ​ក៏មាន​ការខិតខំ​បង្កើន​ការវិនិយោគ​ក្នុងការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ទាំង​ផ្នែក​រូបវ័ន្ត និង​ឌីជីថល ហើយ​បង្កើន​ប្រសិទ្ធភាព​សេវា​សាធារណៈ លើកកម្ពស់​ការ​អភិវឌ្ឍ​ជំនាញ និង​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​គាំពារ​សង្គម​ជាដើម​»​។​

​លោក​ក៏បាន​បន្ថែមថា «​ព្រឹត្តិការណ៍​ទិវា​ជាតិ នៃ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ គឺជា​ការ​ផ្តល់នូវ ការសម្រេចចិត្ត​ប្រកបដោយ​ភាពច្បាស់លាស់ ប្រាកដនិយម និង​ប្រកបដោយ​ចក្ខុវិស័យ​មុត​ស្រួច​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហើយក៏​ជា​យន្តការ​យ៉ាងសំខាន់​ក្នុងការ​ប្រមូលផ្តុំ​នូវ​ដៃគូ​ពាក់ព័ន្ធ​សំខាន់ៗ​ពី​វិស័យ​ផ្សេងៗ​គ្នា ដើម្បី​បង្រួបបង្រួម​កិច្ចសហការ​ក្នុងការ​លើ​កម្ពស់​ការ​ឆ្ពោះ​ទៅកាន់​សង្គម និង​សេដ្ឋកិច្ច​ឌីជីថល​ក្នុង​ឆ្នាំ ២០៣៥ ខណៈ​ដែល​ប្រទេស​កម្ពុជា​បាននិងកំពុង​ត្រៀម​ខ្លួន​រួចជាស្រេច​ក្នុងការ​ក្លាយខ្លួនជា​ប្រទេស​ដែលមាន​ចំណូល​កម្រិត​ខ្ពស់​ត្រឹម​ឆ្នាំ ២០៥០ ផងដែរ​»​។​

​លោក Ziad Shatara នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ទូរគមនាគមន៍ Smart Axiata ដែលជា​អ្នក​ឧបត្ថម្ភ​ធំ នៃ​ព្រឹត្តិការណ៍​ជាតិ​នេះ បានបង្ហាញ​ពី​ទស្សនៈ​ស្រដៀង​គ្នា​ទៅនឹង​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​។ «​យើង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​កិច្ចសហការ​ដ៏​រឹងមាំ​ពី​សំណាក់​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ហើយ​យើង​ពិតជា​មាន​សេចក្តីសោមនស្ស​ដែល​បានឃើញ​នូវ​ភាពជោគជ័យ នៃ​ទិវា​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ដែល​បង្កើត​ឡើងជា​លើក​ទី​១​នៅ​កម្ពុជា​។ ព្រឹត្តិការណ៍​នេះ​បានបង្ហាញ​ពី​សក្ដានុពល​ដ៏​អស្ចារ្យ​នៃ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ដែល​ជា​កត្តា​ជំរុញ​កំណើនសេដ្ឋកិច្ច បង្កើត​ការងារ និង​លើកកម្ពស់​ជីវភាព​ប្រជាជន​នៅក្នុង​ប្រទេស​របស់​យើង​។ យើង​បានជា​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​ចូលរួម​បន្ត​នូ​វ់​ជោគជ័យ​នេះ​នាពេល​អនាគត​»​។​

ព្រឹត្តិការណ៍​ថ្នាក់ជាតិ​លើកទីមួយ​នេះ​គឺជា​ការចូលរួមចំណែក​ក្នុងការ​អនុវត្ត​គោលនយោបាយ​ជាតិ​ស្តីពី​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ២០២០-២០៣០ ដែល​ត្រូវបាន​បង្កើតឡើង​ក្នុង​ខែធ្នូ ឆ្នាំ​២០១៩ ដើម្បី​កែលម្អ​ប្រព័ន្ធ​អេកូឡូស៊ី និង​ពង្រឹង​មូលដ្ឋានគ្រឹះ​នៃ​ការអភិវឌ្ឍ​វិស័យ​កម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​។ ដែល​គោលនយោបាយ​នេះ​មាន​សារៈសំខាន់​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​ប្រកបដោយ​ចីរភាព ដើម្បី​ឈានទៅ​ការ​ក្លាយជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​ក្នុង​ឆ្នាំ​២០៣០ និង​ចំណូល​កម្រិត​ខ្ពស់​ត្រឹម​២០៥០​។

​គោលដៅ​យុទ្ធសាស្ត្រ​ចម្បង​របស់​គោលនយោបាយ​នេះ គឺ​ការពង្រឹង​ប្រព័ន្ធ​អេកូឡូស៊ី​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និង​អភិវឌ្ឍ​ធនធានមនុស្ស​ក្នុង​បរិបទ​នៃ​ការជំរុញ​ការប្រកួតប្រជែង​គុណភាព​អាជីវកម្ម និង​សេវាកម្ម​របស់​ប្រទេស​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៥ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៥ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម