ព័ត៌មានជាតិ
អំពូលសូឡា ៦ គ្រឿត្រូវបានប្រគល់ជូនពលរដ្ឋនៅឃុំគគីរសោមសម្រាប់បំភ្លឺផ្លូវ
ឯកឧត្តម កែវ កាន់វីរៈ សមាជិកក្រុមការងារថ្នាក់ជាតិចុះជួយស្រុកស្វាយទាប ខេត្តស្វាយរៀង នៅល្ងាចថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារនាយកដ្ឋានសហប្រតិបត្តិការវប្បធម៌អន្តរជាតិ និងកិច្ចការអាស៊ាន ចូលរួមប្រគល់ និងទទួលអំពូលសូឡាចំនួន ០៦ គ្រឿង តាមការស្នើសុំរបស់លោកមេភូមិ និងអនុភូមិជូនដល់ប្រជាពលរដ្ឋក្នុងភូមិសង្គម ឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង ដើម្បីដាក់បំភ្លឺផ្លូវបម្រើផលប្រយោជន៍សាធារណៈ និងដើម្បីចូលរួមចំណែកជាមួយរដ្ឋបាលឃុំក្នុងសកម្មភាពលើកកម្ពស់ ភូមិ ឃុំ មានសុវត្ថិភាព និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន។

ពិធីប្រគល់និងទទួលត្រូវបានធ្វើឡើងក្នុងស្នាក់ការរដ្ឋបាលឃុំគគីរសោម ដោយមានការចូលរួមទទួលពីសំណាក់លោកប្រធានភូមិ អនុភូមិ និងមានការដឹងឮពីលោកមេឃុំនិងក្រុមការងារចុះជួយមូលដ្ឋានភូមិជាច្រើនរូបទៀត។ក្នុងពិធីនេះដែរ ឯកឧត្តម កែវ កាន់វីរៈ ក្នុងនាមថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកស្វាយទាប និងក្នុងនាមឯកឧត្តមផ្ទាល់ តាមរយ:លោកមេភូមិ និងអនុភូមិ បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលទទួលបានអំពូលសូឡានោះឲ្យថែរក្សាឲ្យបានល្អ ព្រមទាំងជួយថែរក្សានូវរាល់សមិទ្ធិផលនានា ដែលទទួលបាននាពេលកន្លងមកឲ្យបានល្អ គង់វង់ និងក្រើនរំលឹកដល់ប្រជាពលរដ្ឋ ត្រូវចេះថែរក្សាសុខភាពឲ្យបានល្អ ត្រូវហូបស្អាត រស់នៅមានអនាម័យ ដើម្បីចៀសផុតពីជំងឺដង្កាត់ផ្សេងៗ៕



-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
តើលោក ឌី ពេជ្រ ជាគូស្នេហ៍របស់កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ជានរណា?
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
បណ្តាញផ្លូវជាតិធំៗ ១៣ ខ្សែ ចាយទុនរយលានដុល្លារ កំពុងសាងសង់គ្រោងបញ្ចប់ប៉ុន្មានឆ្នាំទៀតនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ មុន
មកដល់ពេលនេះ មានប្រទេសចំនួន ១០ ភ្ជាប់ជើងហោះហើរត្រង់មកប្រទេសកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន
អាហារចម្លែកលើលោកទាំង ១០ បរទេសឃើញហើយខ្លាចរអា
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ៖ គម្រោងបុរីម៉ន ដានី ទី២៩ នឹងបើកដំណើរការឡើងវិញ នៅដើមខែធ្នូ
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
ច្បាប់មិនលើកលែងឡើយចំពោះអ្នកដែលថតរឿងអាសអាភាស!
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ទិដ្ឋភាពពិធីស្ដីដណ្ដឹងពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន និង លោក ឌី ពេជ្រ ពោរពេញដោយស្នាមញញឹម
-
ព័ត៌មានជាតិ២ ថ្ងៃ មុន
សមត្ថកិច្ច ចាប់ឃាត់ខ្លួនបានហើយ បុរសដែលវាយសត្វឈ្លូសហែលទឹកនៅខេត្តកោះកុង