ព័ត៌មានជាតិ
រោងចក្រថ្មីចំនួនពីរបន្ថែមទៀត បោះទុន ១៤លានដុល្លារវិនិយោគនៅកម្ពុជា
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានសម្រេចអនុម័តឱ្យបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងរោងកច្ររោងចក្រផលិតសម្ភារៈវេចខ្ចប់ លើទុនវិនិយោគសរុបប្រមាណ ១៤លានដុល្លារ នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល។

បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងបង្កើតរោងចក្រទាំងពីររួមមាន៖
១- “FITLY APPAREL CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៨៩១កន្លែង។
២- “WH PACKAGING CO., LTD” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈវេចខ្ចប់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៦ ភូមិជ្រោយមេត្រីក្រោម ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.០៧៦កន្លែង។
សូមបញ្ជាក់ថា រយៈពេល៣ខែ ចាប់ពីខែមករា ដល់ខែមីនា ដើមឆ្នាំ២០២៣នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនប្រមាណ ៣៤គម្រោង ក្នុងទុនវិនិយោគសរុបជាង ២០០លានដុល្លារអាមេរិក ដោយអាចបង្កើតការងារដល់ប្រជាពលរដ្ឋក្នុងតំបន់បានជាង ៤ម៉ឺន ៦ពាន់នាក់។ ក្នុងចំណោមគម្រោងទាំង ៣៤នោះ ភាគច្រើនជាគម្រោងបង្កើតរោងចក្រផលិតកាបូប ស្បែកជើង និងសម្លៀកបំពាក់។
ដោយឡែកសម្រាប់ខែមេសា នេះ CDC បានអនុម័តចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ដល់ក្រុមហ៊ុនវិនិយោគចំនួន ១១ទីតាំងបន្ថែមទៀត ក្នុងទំហំទឹកប្រាក់វិនិយោគសរុបប្រមាណ ១៧៣,៩លានដុល្លារ ជាមួយឱកាសការងារចំនួន ២ ៨៨៩កន្លែងផងដែរ។ នៅក្នុងគម្រោងទាំង១១ នោះ រួមមាន គម្រោងអភិវឌ្ឍន៍រមណីយដ្ឋានលើកោះនានា ជាពិសេសក្នុងខេត្តកោះកុង និងខេត្តព្រះសីហនុ រោងចក្រដំឡើងបន្ទះសូឡា រោងចក្រកែច្នៃវេចខ្ចប់កសិផល កសិដ្ឋានចិញ្ចឹមគោពូជសាច់ខ្នាតធំ និងរោងចក្រកេសកាតុងជាដើម។
សូមរំលឹកថា ក្នុងឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងចំនួន ១៦៥គម្រោង ដែលទុនវិនិយោគប្រមាណ ៣៧៧៩,៧០៥លានដុល្លារអាម៉េរិក អាចបង្កើតការងារបានចំនួន ១៦ ១៩៩៥កន្លែង៕

-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


