ព័ត៌មានជាតិ
កំពង់ផែស្វយ័តក្រុងព្រះសីហនុពង្រីកគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រជាបន្តបន្ទាប់
កំពង់ផែស្វយ័តក្រុងព្រះសីហនុបានពង្រីកគម្រោងសាងសង់ចំណតផែកុងតឺន័រថ្មី ជាបន្តបន្ទាប់ ចាប់តាំងពីចុងឆ្នាំ ២០២២ ដើម្បីឆ្លើយតបនឹងការកើនឡើងឥតឈប់ឈរចំនួននាវាកុងតែន័រធុនធំចូលចតក្នុងកំពង់ផែរបស់កម្ពុជា។

បើតាមរបាយការណ៍របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុបានឲ្យដឹងថា ក្នុងឆ្នាំ២០២១ បរិមាណនៃកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុមានចំនួន៧៣២ ៣៨៧ធីអ៊ីយូ ដែលកើនឡើង១៤.១ភាគរយ បើធៀបនឹងឆ្នាំ២០២០។
កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានបញ្ជាក់ថា អត្រាកំណើននេះ លើសពីការរំពឹងទុក ទោះបីជាស្ថិតក្នុងកាលៈទេសៈមានការរីករាលដាលនៃជំងឺកូវីដ១៩ ជាសាកលក៏ដោយ ដែលនេះបានសបញ្ជាក់ឲ្យឃើញពីកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជា។
ដើម្បីឆ្លើយតបនឹងតម្រូវការដែលមានការកើនឡើងឥតឈប់ឈរចំពោះសមត្ថភាពក្នុងការទទួលនាវាកុងតែន័រធុនធំចូល ចតនេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានពង្រីកគម្រោងជាបន្តបន្ទាប់ ដោយចាប់ផ្ដើមដំណើរការសាងសង់ចំណត ផែកុងតែន័រថ្មី ជំហានទី១ កាលពីចុងឆ្នាំ២០២២ និងគ្រោងដាក់ឲ្យប្រតិបត្តិការ នៅចុងឆ្នាំ២០២៥ខាងមុខ។
គម្រោងអភិវឌ្ឍន៍ចំណតផែកុងតែន័រថ្មី ជំហានទី១នេះ គឺប្រើប្រាស់ហិរញ្ញប្បទានសម្បទានរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA ដែលមានទំហំទឹកប្រាក់សរុបប្រមាណ២០៣លានដុល្លារអាមេរិក។

ចំណតផែកុងតែន័រថ្មី ជំហានទី១ មានបណ្ដោយប្រវែង៣៥០ម៉ែត្រ និងជម្រៅទឹក -១៤.៥០ម៉ែត្រ ដោយមានសមត្ថភាពអាចអនុញ្ញាតឲ្យនាវាកុងតែន័រធុនធំដែលមានចំណុះផ្ទុក ៦ម៉ឺនDWT ស្មើប្រមាណ៤ពាន់ធីអ៊ីយូ ចូលចតបាន។ ជាចក្ខុវិស័យ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក៏បានពង្រីកគម្រោងសាងសង់ចំណតផែកុងតែន័រថ្មី ជំហានទី២ និងជំហានទី៣ ជាបន្តទៀត។
ចំណតផែកុងតែន័រទឹកជ្រៅថ្មី ជំហានទី២ ប្រវែង៤០០ម៉ែត្រ ម្រៅទឹក-១៦.៥០ម៉ែត្រ និងជំហានទី៣ ប្រវែង ៤៣០ម៉ែត្រ ជម្រៅទឹក-១៧.៥០ម៉ែត្រ នឹងអាចដាក់ឲ្យដំណើការក្នុងឆ្នាំ២០២៨-២០២៩ ដែលពេលនោះនឹងអាចអនុញ្ញាតឲ្យនាវាកុងតែន័រធុនធំដែលមានផ្លូវដឹកជញ្ជូនក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក អឺរ៉ុប និងអាមេរិក ចូលមកកាន់កម្ពុជាដោយផ្ទាល់ ហើយអាចកាត់បន្ថយតម្លៃ និងពេលវេលាក្នុងការដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រ។
តាមរយៈគម្រោងទាំងនេះ នឹងនាំឲ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុក្លាយជាកំពង់ផែដ៏មានសក្តានុពល ជាពិសេស បានគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា ហើយតភ្ជាប់ប្រទេសកម្ពុជាទៅកាន់តំបន់ និងពិភពលោកថែមទៀតផង៕

ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


