ព័ត៌មានជាតិ
មន្ត្រីកសិកម្ម និងម្ចាស់ចម្ការអះអាងដូចគ្នាថា តម្លៃទុរេនឆ្នាំនេះមានភាពល្អប្រសើរ
ម្ចាស់ចម្ការទុរេន និងមន្ត្រីមន្ទីរកសិកម្មខេត្តកោះកុងបានអះអាងដូចគ្នាថា តម្លៃទុរេននៅឆ្នាំនេះ មានភាពល្អប្រសើរច្រើន ខណៈទិន្នផលធ្លាក់ចុះតិចតូចដោយសារអំណោយផលអាកាសធាតុ។

ម្ចាស់ចម្ការទុរេន នៅស្រុកស្រែអំបិល ខេត្តកោះកុង អ្នកស្រី អ៊ុំ ស្រីស្រស់បានប្រាប់ឱ្យដឹងថា នៅឆ្នាំនេះ ទិន្នផលទុរេននៅចម្ការទទួលបានផលល្អ ទាំងតម្លៃ និងគុណភាព លក់ចេញបោះដុំក្នុងតម្លៃជាង ២ ម៉ឺនរៀល ក្នុង១ គីឡូ។ អ្នកស្រីអះអាងថា តម្លៃឆ្នាំនេះ ប្រហាក់ប្រហែល និងឆ្នាំមុនដែរ។
លោក អ៊ី ម៉េងលាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកោះកុងបានឱ្យដឹងថា ជាទូទៅទុរេនចម្ការលក់ចម្លោះពី ២ ម៉ឺន ទៅ ២ ៥០០០ រៀល។ លោកបញ្ជាក់ថា ទិន្និផលឆ្នាំនេះ ថយជាងឆ្នាំមុនបន្តិច ដោយសារតែអាកាសធាតុប្រែប្រួល មិនអំណោយផលធ្វើឱ្យការចេញផ្កាទុរេនជ្រុះអស់។

ទោះយ៉ាងណា ក៏កសិករមួយចំនួនបានលើកឡើងថា សម្រាប់ឆ្នាំនេះទិន្នផលផ្លែទុរេន បានហុចផលច្រើនជាងឆ្នាំទៅមុន ទោះបីជាមានទឹកភ្លៀងធ្លាក់តិចតួចយ៉ាងណាក្តី ក៏ដោយសារការប្រឹងប្រែងថែទាំរហូតដល់ពេលប្រមូលដូចពេលនេះ។
ផ្ទៃដីដាំទុរេននៅខេត្តកោះកុងប្រមាណ ៥០០ ហិកតា ខណៈទិន្នផលមិនអាចកំណត់បាននៅឡើយនោះទេ គ្រាន់តែថ្មបាំងមួយកន្លែងទទួលទិន្នផលបានប្រមាណ ២០០ តោន៕


អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


