Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ជាតិ​អប្សរា ​ចុះ​​ពិនិត្យ​ការងារ​សំខាន់ៗក្នុង​រមណីយដ្ឋាន​អង្គរ​

បានផុស

នៅ

​​នៅ​រសៀល​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២១ ឯកឧត្តម ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរាដឹកនាំ​កិច្ចប្រជុំ​នៅតាម​ទីតាំង​ជាក់ស្តែង​នៃ​ការងារ​ដើម្បី​តាមដាន​ការអនុវត្ត​ការងារ​ផ្សេងៗ​នាពេល​កន្លងមក ព្រមទាំង​ផ្តល់យោបល់​បច្ចេកទេស​និង​ដំណោះស្រាយ​នានា​សម្រាប់​កិច្ចការ​ទាំងនោះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ដំណើរការ​ត្រួតពិនិត្យ​ការងារ​នេះ អង្គប្រជុំ​បាន​ចុះ​ពិនិត្យ​ទីតាំង​មួយចំនួន​ដែល​ចាំបាច់​ត្រូវ​កែ សម្រួល​ប្រព័ន្ធ​រំដោះ​ទឹក លើកកម្ពស់​សោភ័ណភាព​ទូទៅ​ក្នុង​តំបន់​ប្រាសាទក៏ដូចជា​បង្កើន​គុណភាព​សេវាកម្ម​ទេសចរណ៍​រម​ណី​យ​ដ្ឋា​ន​អង្គរ​ក្រោយ​ជំងឺ​កូ​វីដ​-១៩​។

ជា​ចុងបញ្ចប់​នៃ​ដំណើរ​ត្រួតពិនិត្យ​ប្រចាំខែ​មករា​នេះ លោក​អគ្គនាយក និង​អ្នកជំនាញ​គ្រប់​នាយក ដ្ឋាន ក៏បាន​ចុះទៅពិនិត្យ​សំណង់​អាគារ​សាលា​បារាំង​ចុង​បូព៌ា​ដែលមាន​អាយុ​ជាង​១០០​ឆ្នាំ​មកហើយ​នៅ​ខាងលិច​ប្រាសាទ​បា​យ័ន្ត ​ដើម្បី​ពិនិត្យ​ពី​ស្ថានភាព​សំណង់​និង​ឲ្យ​រៀបចំ​ជួសជុល​អាគារ​នេះ​ឡើង​វិញ សម្រាប់​ទុកជា​កន្លែង​រក្សាទុក​នូវ​បុរាណវត្ថុ​ផ្សេងៗ ព្រោះ​កន្លែង​នេះ​ក៏​ជាទី​តាំង​រក្សាទុក​និង​ជួស​ជុល​បុរាណវត្ថុ​ពី​សម័យ​បារាំង​មក​ដែរ​៕​

អត្ថបទ ៖ គឿន​វេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៥ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៥ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៦ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម