ព័ត៌មានជាតិ
មនុស្សជាង ៤ ម៉ឺននាក់នៅបន្ទាយមានជ័យ ទទួលស្វាគមន៍ពិធីដង្ហែព្រះអគ្គិជ័យកីឡាស៊ីហ្គេម
មហាជនប្រមាណជា ៤ មុឺននាក់ឈរអមសងខាងផ្លូវអបអរសាទរ និងចូលរួមដងង្ហែទទួលក្បួនព្រះអគ្គិជ័យកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ មកដល់ខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី ២ ខែឧសភា។

ពិធីដង្ហែភ្លើងគប់កីឡាដឹកនាំដោយលោក នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាតំណាងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ បានដង្ហែរព្រះអគ្គិជ័យកីឡាពីរខេត្តបាត់ដំបងដោយអភិបាលខេត្តបាត់ដំបងលោក សុខ លូ ឆ្ពោះមកកាន់ខេត្តបន្ទាយមានជ័យត្រងព្រំប្រទល់ខេត្តមានការទទួលស្វាគមន៍យ៉ាងរាក់ទាក់ពីសំណាក់លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងកងកម្លាំងទាំងបី និងប្រតិភូអមដំណើរជាច្រើនទៀត។

ទិដ្ឋភាពមហាជនយ៉ាងច្រើនកុះករក្មេង ចាស់ ប្រុសស្រី មន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធបុគ្គលិក សិស្ស និស្សិត លោកគ្រូ អ្នកគ្រូ ឈររងចាំទទួលត្រៀបត្រាអបអរសាទរ ប្រកបដោយស្នាមញញឹមជឿជាក់លើភាពជាម្ចាស់ផ្ទះ តាមរយៈក្បួនដង្ហែព្រះអគ្គិជ័យកីឡា ដែលអញ្ចើញ មកដល់ខេត្តបន្ទាយមានជ័យ ដើម្បីបន្តទៅខេត្តសៀមរាបហើយត្រៀមអបអរសាទរកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍នៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលនឹងចាប់ផ្តើមពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ពីថ្ងៃទី ៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ដែលកម្ពុជារង់ចាំអស់រយៈពេលជាង៦០ឆ្នាំកន្លងមកហើយនោះ ត្រូវបានចាត់ទុកជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលកម្ពុជាត្រូវទទួលធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡានេះ ដែលបង្ហាញឱ្យឃើញនូវភាពអស្ចារ្យមួយកម្រិតទៀត ក្នុងពេលដែលប្រទេសកម្ពុជាយើង បាននិងកំពុងយុទ្ធនាការ ឆ្នាំទស្សនាកម្ពុជា ២០២៣ គ្រប់ថ្ងៃគឺជាអច្ឆរិយកីឡាគាំទ្រទេសចរណ៍ ទេសចរណ៍គាំទ្រកីឡា និងការលើកកម្ពស់ទេសចរណ៍លើកកម្ពស់កីឡា៕


អត្ថបទ៖ អពៅ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២១ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


