ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ាណែត ៖ សុខសន្តិភាព បានប្រែក្លាយតំបន់ស្រុកលើកដែកឲ្យមានការអភិវឌ្ឍរីកចម្រើន
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគតរបស់គណបក្សប្រជាជនកម្ពុជា បានលើកឡើងថា សុខសន្តិភាព បានប្រែក្លាយតំបន់ស្រុកលើកដែក នៃខេត្តកណ្ដាល ពីសមរភូមិប្រយុទ្ធក្នុងសម័យកាលសង្គ្រាម ឲ្យទៅជាមានការអភិវឌ្ឍរីកចម្រើនប្រែមុខមាត់។

ការលើកឡើងនេះ នៅពេលឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តបទុមវង្សា ហៅវត្តកំពង់ភ្នំក្រៅ ស្ថិតក្នុងភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២៣នេះ។

ជាការចាប់ផ្ដើមនៅក្នុងពិធីនេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋក្នុងឃុំកំពង់ភ្នំ ស្រុកលើកដែក ក៏ដូចជានៅទូទាំងខេត្តកណ្តាលចំពោះសមិទ្ធផលថ្មីៗជាច្រើន ដែលបាននិងកំពុងរីកលូតលាស់បន្ថែមទៀតក្នុងវត្តបទុមវង្សា ហៅវត្តកំពង់ភ្នំក្រៅ ក្រោមស្មារតីរួបរួមគ្នា ប្រកបដោយសទ្ធាជ្រះថ្លា និងសប្បុរសរបស់ពុទ្ធបរិស័ទជិតឆ្ងាយ ព្រមជាមួយនឹងការគាំទ្របង្កលក្ខណៈគ្រប់បែបយ៉ាងពីសំណាក់រាជរដ្ឋាភិបាល និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់។

ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា សុខសន្តិភាព បានប្រែក្លាយតំបន់ស្រុកលើកដែកនេះ ពីសមរភូមិប្រយុទ្ធក្នុងសម័យកាលសង្គ្រាម ឲ្យទៅជាមានការអភិវឌ្ឍរីកចម្រើនប្រែមុខមាត់ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ ស្ពានយ៉ាងប្រទាក់ក្រទ្បា។

ជាក់ស្តែង គម្រោងធំៗរបស់រាជរដ្ឋាភិបាលក្នុងតំបន់នេះ មានដូចជា៖ គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត និងគម្រោងសាងសង់ស្ពានថ្មីឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ទៅកាន់ផ្លូវល្បឿន-លឿន ភ្នំពេញ-បាវិត ជាដើម។ គម្រោងទាំងនេះ ក៏នឹងផ្សារភ្ជាប់ស្រុកលើកដែក ទៅតំបន់ឧស្សាហកម្មជុំវិញ ដែលធ្វើឲ្យស្រុកលើកដែក កាន់តែមានសក្តានុពលសម្រាប់សេដ្ឋកិច្ច និងការបង្កើនឱកាសការងារបន្ថែមទៀតសម្រាប់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត លើកឡើងដែរថា ការរៀបចំធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ និងអាស៊ានប៉ារ៉ាហេ្គមលើកទី ១២ គឺជាកិតិ្តយស និងជាមោទកភាពដ៏ធំធេងមួយសម្រាប់កម្ពុជាយើង ដែលធ្លាប់ជាប្រទេសញាំញីដោយសង្គ្រាមបែកបាក់ និងភាពភ័យខ្លាច មកជាទឹកដីកោះសុខសន្តិភាព ស្ថិរភាព និងភាពសប្បាយរីករាយរួបរួមគ្នា ហើយបើកចំហរបេះដូង និងទឹកចិត្តយ៉ាងទូលំទូលាយ ដើម្បីទទួលស្វាគមន៍បណ្តាមិត្តភ័ក្តិអន្តរជាតិមកពីគ្រប់ទិសទី។


ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត លើកឡើងទៀតថា ទាំងនេះមិនមែនជាការចៃដន្យ តែជាការគិតគូរម៉ត់ចត់ ល្អិតល្អន់ និងគ្រប់ជ្រុយជ្រោយរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលតែងពិចារណាត្រិរិះស្វែងរកគ្រប់យុទ្ធសាស្ត្រ និងមធ្យោបាយ ដើម្បីលើកកម្ពស់កិត្យានុភាព និងផលប្រយោជន៍ជាតិនៅលើឆាកអន្តរជាតិ។

ក្នុងឱកាសដដែលនេះដែរ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏សូមចូលរួមសម្តែងនូវការអបអរសាទរគោរពជូនសម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងឱកាសដែលសម្តេចតេជោ ត្រូវបានប្រគល់គោរមងារកិត្តិយស «ពុទ្ធមាមកាភិបាល» នៃអង្គការពុទ្ធសាសនិកពិភពលោក និង «បណ្ឌិតកិត្តិយសផ្នែកមនុស្សសាស្ត្រ» នៃសាកលវិទ្យាល័យជាតិណេហ្គារីប៉ាដាង នៃសាធារណរដ្ឋឥណ្ឌូនេស៊ី។ សម្តេចតេជោ ពិតជាអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើម ប៉ិនប្រសប់ និងឈ្លាសវៃ ដែលបានដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត និងភាពជាមេដឹកនាំទទួលខុសត្រូវខ្ពស់លើជោគវាសនាជាតិ និងប្រជាជន ដោយបានធ្វើឲ្យកម្ពុជា មានសុខសន្តិភាពពេញលេញ ស្ថិរភាពសង្គម និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ៕

-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
តើលោក ឌី ពេជ្រ ជាគូស្នេហ៍របស់កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ជានរណា?
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
បណ្តាញផ្លូវជាតិធំៗ ១៣ ខ្សែ ចាយទុនរយលានដុល្លារ កំពុងសាងសង់គ្រោងបញ្ចប់ប៉ុន្មានឆ្នាំទៀតនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ មុន
មកដល់ពេលនេះ មានប្រទេសចំនួន ១០ ភ្ជាប់ជើងហោះហើរត្រង់មកប្រទេសកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន
អាហារចម្លែកលើលោកទាំង ១០ បរទេសឃើញហើយខ្លាចរអា
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ៖ គម្រោងបុរីម៉ន ដានី ទី២៩ នឹងបើកដំណើរការឡើងវិញ នៅដើមខែធ្នូ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ចិន បង្ហាញនូវវត្ថុបុរាណដ៏មានតម្លៃ ដែលភាគច្រើនជាវត្ថុបុរាណបានមកពីកំណាយផ្នូររាជវង្សហាន
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
ច្បាប់មិនលើកលែងឡើយចំពោះអ្នកដែលថតរឿងអាសអាភាស!
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ទិដ្ឋភាពពិធីស្ដីដណ្ដឹងពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន និង លោក ឌី ពេជ្រ ពោរពេញដោយស្នាមញញឹម