ព័ត៌មានជាតិ
លោក សុខ ទូច ខកចិត្តអ្នករានដីនិងកាប់បំផ្លាញកូនឈើនៅឧទ្យានតេជោសែនឫស្សីត្រឹប
លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជាបានអះអាងថា លោកមានគម្រោងដាំដើមឈើឱ្យបាន ១លានដើម នៅឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែន ឫស្សីត្រឹប តែមកទល់ពេលនេះ បែរជាត្រូវបំផ្លាញចោលស្ទើរគ្រប់ទិសទីទៅវិញ។

នៅលើបណ្ដាញសង្គមហ្វេសប៊ុកជាផ្លូវការរបស់លោក សុខ ទូច កាលពីថ្ងៃទី០៨ ខែឧសភា ប្រធាននៃរាជបណ្ឌិតសភាកម្ពុជា បានបង្ហាញពីការហួសចិត្តការកាប់បំផ្លាញស្ទើរគ្រប់ទិសទីកូនឈើ នៅក្នុងឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែន ឫស្សីត្រឹប។
ក្នុងនោះលោក សុខ ទូច បានរៀបរាប់ថា «យើងមានគម្រោងដាំដើមឈើឱ្យបានមួយលានដើម នៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សី ត្រឹប តែត្រូវអ្នកបំផ្លាញគ្រប់ទិសដូចជា ដុតព្រៃ រានយកដី លែងសត្វពាហនៈឱ្យចូលស៊ីបំផ្លាញ»។ លោក សុខ ទូច នៅតែបន្តអះអាងថា «យើងមិនបន្តឱ្យដាំទៀតទេ គឺយើងអភិរក្សនៅដើមឈើដែលមាន»។

ទីតាំងមួយកន្លែងនៅក្នុងទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែន ឫស្សីត្រឹប កន្លងមកធ្លាប់មានការចូលរួមដាំដោយគណអភិបាលខេត្តព្រះវិហារ, គណអភិបាលខេត្តកំពង់ស្ពឺ, ថ្នាក់ដឹកនាំនិងមន្ត្រីនៃបណ្ឌិត្យសភាកម្ពុជា ព្រមទាំងសិស្ស និស្សិត និងមន្ត្រីមូលដ្ឋានជាច្រើននាក់ផងដែរ។ តែមកដល់ពេលនេះ បែរជាមានអ្នកមកកាប់បំផ្លាញចោលកូនឈើទាំងអស់នោះ ហើយប្រែមកជាដាំដំឡូង និងដើមស្វាយចាន់ទីទៅវិញ។



លោក សុខ ទូច បានបន្តថា ការខិតខំប្រឹងប្រែងនៅក្នុងការដាំកូនឈើ ដូចជាកូនធ្នង់ កូនបេង ជាច្រើនដើម្បីបន្សល់ទុកដល់កូនខ្មែរជំនាន់ក្រោយ តែជាត្រូវរានដៃកាប់បំផ្លាញចោលទៅវិញ៕
-
សន្តិសុខសង្គម១ សប្តាហ៍ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ២៤ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា


