ព័ត៌មានជាតិ
លោក លេង ផាលី៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ចូលរួមយ៉ាងសំខាន់ជាមួយរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ
លោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ ជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានមានប្រសាសន៍ថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋតាមរយៈការចុះជួយព្យាបាលជំងឺដោយឥតគិតថ្លៃ។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយសមាជិកក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នៅព្រឹកថ្ងៃទី១១ឧសភានេះ លោក លេង ផាលី បានបន្តថា គោលបំណងធំនៃការបង្កើតក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី នេះគឺដើម្បីចូលរួមចំណែកលើកកម្ពស់សុខមាភាព និងសុខភាពជូនប្រជាពលរដ្ឋកម្ពុជាដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រតាមរយៈការចុះជួយពិនិត្យព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

លោកបានបន្តទៀតថា «សុខភាពមានសារសំខាន់ណាស់បើប្រជាពលរដ្ឋមានសុខភាពល្អអាចប្រកបការងារបានធ្វើឱ្យសេដ្ឋកិច្ចគ្រួសាររីកចំរើនប្រទេសជាតិក៏មានការរីកចំរើនទៅតាមហ្នឹងដែរ តែបើប្រជាពលរដ្ឋមិនមានសុខភាពល្អទេ ក៏មិនអាចធ្វើអ្វីបានដែរ»។
លោកបានបន្ថែមថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី នេះគឺជាការងារស្ម័គ្រចិត្ត និងធ្វើការដោយឆន្ទះដែលមានការចូលរួមពីស្ថាប័ននានាដូចជាសកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលហើយតាមរយៈការងារស្ម័គ្រចិត្តនេះក្មួយៗដែលចូលរួមនឹងទទួលបាននូវការអភិវឌ្ឍន៍ស្មារតី ចំណេះ ជំនាញ និងកិត្តិយសពិសេសបានធ្វើអំពើល្អនៅក្នុងសង្គមជាតិ។

លោកបានលើកឡើងទៀតថា «មានអ្នកខ្លះមិនទាន់បានធ្វើការផងចង់បានកិត្តិយស វាមិនអីចឹងទេ យើងធ្វើការសិន និងមើលពីសមត្ថភាពជាមុនសិន ទើបទទួលបានកិត្តិយសតាមក្រោយ និងមានអ្នកខ្លះទៀតមិនធ្វើអីទេចាំតែអង្គុយមើល និងចាំចាប់កំហុសអ្នកដ៏ទៃបើមិនបានជួយធ្វើទេកុំយកជើងរាទឹក ព្រោះវាជាទង្វើមិនល្អទេព្រោះថាអំពើល្អកើតមកពីការខិតខំប្រឹងប្រែងដូចជាឯកឧត្តម ហ៊ុន ម៉ានី ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញសព្វថ្ងៃទាំងក្នុងស្រុក និងនលើឆាកអន្តរជាតិនេះក៏ដោយសារគាត់បានធ្វើការងារស្ម័គ្រចិត្ត និងធ្វើអំពើល្អប្រជាជនទទួលស្គាល់»។

លោក លេង ផាលី បានណែនាំដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ប្រចាំនៅសាលាពេទ្យទាំងអស់ត្រូវបន្តខិតខំសាមគ្គីគ្នាក្នុងការចុះជួយពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សុខភាពប្រជាជនផង និងកាត់បន្ថយភាពក្រីក្រផង។ ជាក់ស្តែងនៅក្នុងរយៈពេល១១ឆ្នាំមកនេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី មានក្រុមគ្រូពេទ្យស្ម័គ្រចិត្តចំនួន១១៧០៦នាក់ ចុះពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋបានប្រមាណ១២លាននាក់នៅទូទាំងប្រទេស។

លោកសាស្រ្តាចារ្យជំនួយ អៀង រ័ត្នមុនី សាកលវិទ្យាធិការរងតំណាងលោកសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលបានមានប្រសាសន៍ថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលបានចូលរួមចុះពិនិត្យអប់រំសុខភាព និងព្យាបាលជម្ងឺដោយពុំគិតថ្លៃ បានចំនួន ០៤លើករួចមកហើយ ដែលក្នុង០១លើកៗ មានក្រុមគ្រូពេទ្យ ប្រចាំសាកលវិទ្យាល័យ ចូលរួម ពី១០០ ទៅ១៥០ នាក់ និងក្នុងបេសកកម្មការងារទាំង ៤លើកនេះ យើងបានចូលរួមផ្តល់សេវាដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋសរុប សរុបចំនួនប្រមាណ ២៧,២៣៣ នាក់។

លោកសាស្រ្តាចារ្យជំនួយ អៀង រ័ត្នមុនី បានបន្តថាមកដល់ពេលនេះមានមន្ត្រីបុគ្គលិកនិងនិស្សិតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលសរុបចំនួន២៣២០នាក់ដែលក្នុងនោះមានមន្ត្រីបុគ្គលិកចំនួន៧៨នាក់និងនិស្សិតមកពីគ្រប់មហាវិទ្យាល័យសាលាចំនួន២២៤២នាក់បានស្ម័គ្រចិត្តចូលរួមជាមួយសមាជិកក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោកហ៊ុនម៉ានី៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
សន្តិសុខសង្គម១៩ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ