Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុនហួវៃ និងក្រសួងទេសចរណ៍ សហការបង្កើតកម្មវិធីប្រកួតថតរូបថ្នាក់ជាតិដំបូងគេក្នុងព្រឹត្តិការណ៍សម្ពោធផ្លូវការស្មាតហ្វូន HUAWEI Mate X3 និងP60 Pro ប្រើហ្គូហ្គលបាន

បានផុស

នៅ

នៅថ្ងៃទី១២ ខែ​ឧសភា ឆ្នាំ២០២៣ យប់មិញនេះ ក្រុមហ៊ុនហួវៃបានពញ្ញាក់អារម្មណ៍អ្នកគាំទ្រជាមួយនឹងវត្តមានផ្លូវការកំពូលស្មាតហ្វូនស៊េរីថ្មីបំពាក់នូវកញ្ចក់ស្វិតតាន់ធន់ KUNLUN ហើយអាចប្រើ Googleបាន គឺ HUAWEI Mate X3 ស្មាតហ្វូនអេក្រង់បត់ តម្លៃ $1,999 និងHUAWEI P60 Pro ថតហ្ស៊ូមច្បាស់នៅទីងងឹត តម្លៃ $999 សម្រាប់ (8GB+256GB) និង $1,249 (12GB+512GB) ក្នុងកម្មវិធីសហការជាមួយក្រសួងទេសចរណ៍បើកដំណើរការ ​“ការប្រកួតថតរូបទេសចរណ៍ថ្នាក់ជាតិលើកទី១ Powered by Huawei XMAGE”។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មហាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះបានប្រារព្ធធ្វើឡើងនៅសណ្ឋាគារ Hyatt Regency Hotel ក្រោមអធិបតីភាពលោកបណ្ឌិត ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និង​សហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ ថ្នាក់ដឹកនាំក្រុមហ៊ុនហួវៃគ្រប់ជាន់ថ្នាក់ និងវត្តមានម្ចាស់ហាង ដៃគូសហការ ភ្ញៀវកិតិ្តយស និងអ្នកសារព័ត៌មានដែលបានញុំាងឲ្យបរិយាកាសកាន់តែឱឡារិក។

ថ្លែងនៅក្នុងកម្មវិធីដ៏វិសេសនេះ លោកបណ្ឌិត ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និង​សហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ បានកោតសរសើចំពោះក្រុមហ៊ុនហួវៃ ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ពិសេសវិស័យទេសចរណ៍ តាមរយៈកិច្ចសហការបើកដំណើរការ “ការប្រកួតថតរូបទេសចរណ៍ថ្នាក់ជាតិលើកទី១ Powered by Huawei X-MAGE” និងការនាំចូលមកនូវឧបករណ៍ និងបច្ចេកវិទ្យាថ្មីៗដូចជាកំពូលស្មាតហ្វូនស៊េរីថ្មីអេក្រង់បត់ HUAWEI Mate X3 និង HUAWEI P60 Pro ដែលមានរហស្សនាមថា ថតហ្ស៊ូមច្បាស់នៅទីងងឹត​ជាដើម។

លោក Jeff Feng អគ្គនាយកក្រុមហ៊ុនហួវៃ បានថ្លែងថា ក្រុមហ៊ុនហួវៃពិតជាមានមោទនភាពក្នុងការចូលរួមលើកស្ទួយវិស័យទេសចរណ៍ប្រទេសកម្ពុជាតាមរយៈការបើកឱកាសដល់ប្រជាជនគ្រប់រូបក្នុងការបញ្ចេញស្នាដៃរបស់ខ្លួន ជាពិសេស ការដកស្រង់បទពិសោធន៍ជាមួយនឹងច្ចេកវិទ្យាថតរូបកម្រិតអាជីព HUAWEI X-MAGE ដែលកំពុងមានបំពាក់នៅលើ កំពូលស្មាតហ្វូនស៊េរីថ្មី រួមមាន៖ Huawei Mate X3 និង P60 Pro។ ​

កំពូលស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មី HUAWEI Mate X3 តម្លៃ $1,999៖ HUAWEI Mate X3 ត្រឡប់មកលើកនេះត្រូវបានរចនារូបរាងកាលីបទាន់សម័យ អេក្រង់បត់អឹបស្អាតគ្មានសល់ប្រហោង មានទំហំស្រាលស្តើងបំផុតលើពិភព លោក កម្រាស់ត្រឹម5.3mm ពេលលាអេក្រង់ និង 11.08mm ពេលបត់អេក្រង់ ហើយបំពាក់នូវកញ្ចក់ KUNLUN Glass ស្វិតតាន់ធន់នឹងការធ្លាក់បែកជាងកញ្ចក់ធម្មតារហូតដល់ទៅ10ដងទទួលបានចំណាត់ថ្នាក់លំដាប់ផ្កាប្រាំ ដោយស្ថាប័ន Switzerland’s five-star SGS impact-resistance certification។​ ស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីនេះប្រើប្រាស់បច្ចេកវិទ្យាកាមេរ៉ា HUAWEI XMAGE ដែលមានកាមេរ៉ាមេទំហំ 50MP Ultra Vision Camera (F1.8 aperture) សម្រាប់ថតទូទៅ, កាមេរ៉ាទី2 ទំហំ13 MP Ultra-Wide Angle Camera (F2.2 aperture) សម្រាប់ថតប្លង់ទូលាយ និង12 MP Periscope Telephoto Camera (F3.4 aperture, OIS) អាចថតហ្ស៊ូម បាន 50X Digital Zoom និង5X Optical។​ អ្វីដែលកាន់តែអស្ចារ្យនោះ គឺMate X3 មានអាវក្រោះការពារជម្រាបទឹករយៈពេល30នាទីក្នុងទឹកជម្រៅ 1.5ម៉ែត្រ។

កំពូលស្មាតហ្វូនថតហ្ស៊ូមច្បាស់នៅទីងងឹត HUAWEI P60 Pro តម្លៃ $999 (8GB+256GB) និងតម្លៃ $1,249 (12GB+512GB)៖ មានឈាមជ័រខ្លាំងពីកំណើត HUAWEI P60 Pro ដណ្តើមបានតំណែងចំណាត់ថ្នាក់លេខ1 ជាស្មាតហ្វូនថតរូបល្អស្អាតជាងគេបំផុតលើពិភពលោកពីស្ថាប័ន DXOMARK។ ស្មាតហ្វូន Flagship ត្រកូលP នេះ ត្រូវបានឌីហ្សាញឡើងយ៉ាងល្អឥតខ្ចោះ បំពាក់កញ្ចក់ KUNLUN ដែលមានភាពស្វិតធន់ និងការធ្លាក់បែក ប្រើប្រាស់ សេនសឺកាមេរ៉ា HUAWEI XMAGE ជំនាន់ចុងក្រោយដែលមានសមត្ថភាពផលិតរូបល្អឥតខ្ចោះនៅទីងងឹត ក៏បានភ្ជាប់មកនូវ Aperture ដែលអាចសារ៉េបានចាប់ពីកម្រិត F1.4 រហូតដល់ F4.0 និងសមត្ថភាពផលិតរូបភាពលឿន និងអាចហ្ស៊ូមវត្ថុដែលនៅឆ្ងាយបានរហូតដល់200ដង។ Huawei P60 Pro មានថាមពលថ្មធំ 4815mAh  ភ្ជាប់បច្ចេកវិទ្យាសាកថ្មលឿនដូចរន្ទះ HUAWEI Super Charge (Max88W) សាកត្រឹម10នាទីទទួលបាន50% និង Wireless HUAWEI Super Charge (Max50W)។​​ ជាពិសេសនោះ P60 Pro មានប្រព័ន្ធការពារជម្រាបទឹក IP68 ជម្រៅ2ម៉ែត្រ ក្នុងរយៈពេល30នាទី។

សូមបញ្ជាក់ដែរថា ផលិតផលទាំងពីរនេះ គឺHuawei Mate X3 និងHuawei P6០ Pro អាចប្រើប្រាស់ជាមួយនឹងកម្មវិធីផ្សេងៗរបស់ Google ដូចជា៖ កម្មវិធី Youtube , Gmail, Google Chrome, Google Photo, Google Drive, និងកម្មវិធីជាច្រើនទៀតរបស់ក្រុមហ៊ុន Google។ អ្នកប្រើប្រាស់ក៏អាចដោនឡូតនៅកម្មវិធីដែលចាំបាច់ប្រចាំថ្ងៃដូចជាកម្មវិធីធនាគារ, កម្មវិធីបញ្ជាទិញទំនិញ, កម្មវិធីដឹកជញ្ជូនម្ហូប, កម្មវិធីបណ្ដាញសង្គម Facebook, Instagram, Telegram, និងកម្មវិធីជាច្រើនទៀត។

ក្នុងនោះដែរ អស់រយៈពេល៤​ឆ្នាំ HUAWEI បានបង្កើត App Gallery ដែលជា App Store ក្នុងការដោនឡូដកម្មវិធីប្រើប្រាស់នៅលើស្មាតហ្វូនហួវៃគ្រប់ម៉ូដែល App Gallery គឺជាហាងកម្មវិធីដែលធំបំផុតទី៣ នៅលើពិភពលោកបន្ទាប់ពី App Store និង Play ​Store។ រាល់កម្មវិធីល្បីៗនៅកម្ពុជា គឺអាចធ្វើការដោនឡូដបានពី App Gallery អតិថិជនអាចចូល ​App Gallery រួចចុចលើ ​Top Apps អតិថិជនអាចធ្វើការដោនឡូដ​ ABA, ACLEDA, Grab, Pass App, Facebook, Messenger, Food Pada, Khmer24 បានសឹងតែ១០០% នៃកម្មវិធីប្រើប្រាស់ប្រចាំថ្ងៃ។

ក្រៅពីផលិតផលស្មាតហ្វូន ក្រុមហ៊ុនហួវៃ ក៏បានប្រកាសដាក់លក់ជាផ្លូវការនូវនាឡិកា និងកាសរួមបញ្ចូលគ្នាតែមួយ HUAWEI WATCH Buds ​តម្លៃ $399, នាឡិកាឆ្លាតវៃ HUAWEI WATCH Ultimate តម្លៃ $899 និង Matepad SE តម្លៃ $179។

សរុបមក ការជ្រើសរើសស្មាតហ្វូនប្រើ Google បាន HUAWEI Mate X3 តម្លៃ $1,999, HUAWEI P60 Pro (8GB+256GB) តម្លៃ $999 និង HUAWEI P60 Pro (12GB+512GB) តម្លៃ $1,249 ពិតចំណាយមិនស្រណោះ ដៃ ហើយប្រសិនបើចង់បានពាន សូមកុំភ្លេចចូលរួមដាក់ពាក្យប្រកួតថតរូបទេសចរណ៍ថ្នាក់ជាតិទាំងអស់គ្នា។ ​កម្មវិធីទាំង មូលត្រូវបានបិទបញ្ចប់ទៅដោយជោគជ័យក្រោមកម្រងរូបថតអនុស្សាវរីយ៍ ការចែកពានរង្វាន់ដល់ដៃគូសហការ និង​ការទទួលទានអាហារសាមគ្គីរួមគ្នា៕ (អត្ថបទពាណិជ្ជកម្ម)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

ត្រៀមសម្រួលដល់ពលករកម្ពុជា មានបំណងមកស្រុកកំណើត អំឡុងចូលឆ្នាំខ្មែរ តាមច្រកទ្វារអន្តរជាតិកម្ពុជា-ថៃ

សន្តិសុខសង្គម១៤ នាទី មុន

នគរបាលជាតិក្រសួងមហាផ្ទៃបង្ក្រាបបទល្មើស ៣៦ករណី ឃាត់ខ្លួនមនុស្សជាង ៨០នាក់

ព័ត៌មានអន្ដរជាតិ២៦ នាទី មុន

សីតុណ្ហភាពថ្ងៃត្រង់នៅ ថៃ ឡើងដល់ ៤០ អង្សាសេ តែពេលល្ងាចបែរជា​អាចមានផ្គររន្ទះ

ព័ត៌មានជាតិ៣៥ នាទី មុន

ដីជាង ៤៣ ហិកតា នៅ​ភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ

ព័ត៌មានជាតិ៤៨ នាទី មុន

កម្ពុជា ជំរុញ អាស៊ាន ពង្រឹងកិច្ចសហប្រតិបត្តិការវិស័យអប់រំ ជំនាញសតវត្សទី ២១ និងជំនាញឌីជីថល ក្នុងសករាជ AI

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២០ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម