ព័ត៌មានជាតិ
លោក ស ថេត គំរាមចាត់វិធានការចំពោះអ្នកសារព័ត៌មានណា ដែលមិនស្តាប់ការណែនាំរបស់សមត្ថកិច្ច
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានគំរាមចាត់វិធានការ ចំពោះអ្នកសារព័ត៌មានមួយចំនួនចូលថត ឬឡាយ សកម្មភាពទាំងឡាយណាដែលសមត្ថកិច្ចកំពុងតែអនុវត្តការងារ ឬ កំពុងតែធ្វើការតាមដាន ស្រាវជ្រាវកំណត់មុខសញ្ញា។

លោកឧត្តមសេនីយ៍ឯក បានថ្លែងនាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ខណៈអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការកែសម្រួល ក្រុមប្រតិបត្តិការ បង្ក្រាបបទល្មើសពាក់ព័ន្ធការងារ សន្តិសុខ ព្រហ្មទណ្ឌ គ្រឿងញៀន ការជួញដូរមនុស្ស អន្តោប្រវេសន៍ និងល្បែងស៊ីសងខុសច្បាប់ក្នុងរាជធានីភ្នំពេញ។

សមាសភាពចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន លោក ប្រធាន និងអនុប្រធាន ក្រុមការងារ ដើម្បីទទួលមតិណែនាំល្អៗ របស់ឯកឧត្តម ស្នងការ អំពីរបៀបចំផែនការនៃការតាមដាន ស្រាវជ្រាវ រហូតឈានដល់ការបង្ក្រាប ទីតាំងប្រកបដោយប្រសិទ្ធភាព។

ជាកិច្ចបញ្ចប់ឯកឧត្តមស្នងការបានធ្វើការណែនាំដល់មន្ត្រីអនុវត្តច្បាប់ទាំងអស់ ត្រូវធ្វើការងារឲ្យបានច្បាស់លាស់ ហាមមិនឲ្យ អ្នកសារព័ត៌មានមួយចំនួនចូលថត ឬឡាយ សកម្មភាពទាំងឡាយណាដែលសមត្ថកិច្ចកំពុងតែអនុវត្តការងារ ឬ កំពុងតែធ្វើការតាមដាន ស្រាវជ្រាវកំណត់មុខសញ្ញាល្មើស បង្ក្រាបបទល្មើស ក៏ដូចជាកំពុងធ្វើការជំនាញសំខាន់ផ្សេងៗទៀត។ ចំពោះអ្នកដែលបំពាន មិនស្តាប់តាមការណែនាំរបស់សមត្ថកិច្ច នោះសមត្ថកិច្ចនឹងចាត់ការតាមវិធានការច្បាប់ ក៏ដូចជាច្បាប់សារព័ត៌មាន៕
កែសម្រួលដោយ ៖ នាគព័ន្ធ




-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


