រូប​សំណាក​សំពៅ​មាស ស្ថិតនៅស្រុក​កោះធំ ត្រូវ​បាន​សម្ពោធ​ជា​ផ្លូវការ​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

រូប​សំណាក​សំពៅ​មាស ស្ថិតនៅស្រុក​កោះធំ ត្រូវ​បាន​សម្ពោធ​ជា​ផ្លូវការ​

Published

on

​​ព្រឹក​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០២១ ឯកឧត្តម​បណ្ឌិត ម៉ៅ ភិ​រុណ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្តាល បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធរូបសំណាក​សំពៅ​មាស នៅ​ភូមិ​ព្រែក​សឹង ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល​។

រូបសំណាក​សំពៅ​នេះ​ ត្រូវបាន​ប្រារព្ធ​ពិធី​បញ្ចុះបឋមសិលា​សាង​សង់​កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៩ កន្លងទៅ​ មាន​ទីតាំង​ស្ថិតនៅត្រង់​ច្រមុះជ្រូក​ចន្លោះ​ផ្លូវជាតិ​លេខ​២១​ចាស់ និង​ផ្លូវជាតិ​លេខ​២១​ថ្មី ស្ថិត​ក្នុង​ភូមិ​ព្រែក​សឹង ឃុំ​សំពៅ​ពូន នៅ​លើ​ទីតាំង​ដី​សរុប​ទំហំ១,២៥៤ ម៉ែត្រការ៉េ ក្នុង​នោះ​មាន​រៀបចំ​ការ៉ូឡា​អម​សងខាង​ទំហំ​៩៨៨​ម៉ែត្រការ៉េ ដាំ​ស្មៅ​ទំហំ​១៧៥​ម៉ែត្រការ៉េ និង​តួ​សំពៅ​មាន​ទំហំ​៥២​ម៉ែត្រការ៉េ ចែកចេញជា​ពីរ​ផ្នែក​គឺ​៖

១-​ផ្នែក​គ្រឿង​ទ្រ​សំពៅ មាន​កម្ពស់​៣​ម៉ែត្រ ប្រវែង​១៥​ម៉ែត្រ ធ្វើ​ពី​បេតុង ដោយ​ជុំវិញ​មាន​ឆ្លាក់​ជា​រូប​ចម្លាក់​ក្នុង​រចនាបថ​បា​យ័ន្ត ដែល​ពិពណ៌នា​អំពី​កងទ័ពជើងទឹក​ដ៏​ខ្លាំង​ក្លារ ដែល​បង្ហាញ​ពី​ជ័យជម្នះ​របស់​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ និង​ការដឹកជញ្ជូន​ស្បៀង និង​ការដោះដូរ​ទំនិញ​ផ្សេងៗ ដែល​បង្ហាញ​ពី​ភាព​រីកចម្រើន​របស់​ច​ក្រ​ភព​អង្គរ​ក្នុង​សម័យ​កាលនោះ​។​

២-​ផ្នែក​តួ​សំពៅ មាន​កម្ពស់​៣​ម៉ែត្រ ប្រវែង​១៧​ម៉ែត្រ តួ​សំពៅ​ទាំង​មួល​ធ្វើ​ពី​បេតុង ដែល​ជុំវិញ​គែម​សំពៅ​មាន​ឆ្លាក់​រូប​ត្រី​៣៣ តំណាង​ឲ្យ​គុណ​លោក​ឳពុក​និង​អ្នក​ម្តាយ និង​នៅ​ផ្នែក​ក្បាល​សំពៅ​មាន​ឆ្លាក់​រូបនាង​នាគ ដែល​ជាការ​រំលឹក​ដល់​ព្រះ​នាងនាគ​ដែល​ជាបឋម​ក្សត្រ និង​អ្នក​កសាង​ទឹកដី​ខ្មែរ ក្តោង​សំពៅ​មាន​កម្ពស់​១២​ម៉ែត្រ ធ្វើ​ពី​បេតុង និង​នៅ​ខាងចុង​ក្តោង​មាន​ដោត​ទង់​ទាំង​៣ តំណាង​ឲ្យ​បាវចនា​ជាតិ​គឺ ជាតិ សាសនា ព្រះមហាក្សត្រ​៕​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services