ព័ត៌មានជាតិ
ជម្លោះរវាងអ្នកម៉ៅការ និងអ្នកអភិវឍ្ឍន៍ផ្សារសេនជូរីផ្លាហ្សា ត្រូវបានបញ្ចប់ក្រោមនយោបាយ ឈ្នះៗ
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានីភ្នំពេញបានថ្លែងថា អនុវត្តតាមគោលនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ បានដោះស្រាយករណីវិវាទច្រើនករណីជាបន្តបន្ទាប់នៅទូទាំងប្រទេសដោយក្នុងនោះបានបញ្ចប់ជាស្ថាពរ។

នៅក្នុងការដឹកនាំកិច្ចប្រជុំសម្របសម្រួលបញ្ចប់ករណីវិវាទរវាងក្រុមហ៊ុន CCCC Third Harbour Engineering Co.,Ltd ម្ចាស់ម៉ៅការសំណង់ និងក្រុមហ៊ុន Fujian Jianlong Engineering Consulting Co.,Ltd ដែលជាអ្នកអភិវឌ្ឍន៍ផ្សារសេនជូរីផ្លាហ្សា នៅក្នុងការដ្ឋានសារសង់ផ្សារទំនើបសេនជូរីផ្លាហ្សា ដែលមានជាន់ក្រោមដី ២ជាន់ និងកម្ពស់ឡើងលើ ៦ជាន់ ដែលស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងថា កន្លងមកជម្លោះនេះ ក៏បានធ្វើឲ្យសំណង់ផ្សារ ត្រូវបានផ្អាកជាបណ្តោះអាសន្នជាច្រើនខែ ដែលបានធ្វើឲ្យអាជីវករទាំងអស់ មានអារម្មណ៍មិនល្អ ចំពោះគម្រោងនៃការសាងសង់ផ្សារទំនើបសេនជូរីផ្លាហ្សានេះ និងបានធ្វើឲ្យសំណង់មិនអាចបញ្ចប់តាមកិច្ចសន្យា ដែលបានកំណត់ និងម្យ៉ាងទៀត ក៏បានធ្វើឲ្យអាជីវករខកខានក្នុងការលក់ដូរ ផងដែរ។

លោកជំទាវកិត្តិសង្គហបណ្ឌិតបានបន្តទៀតថា កន្លងមកក្រសួងបានចាត់គណៈប្រតិភូចុះអង្កេតស្រាវជ្រាវដល់មូលដ្ឋានទំនាស់ និងមានការប្រជុំសម្របសម្រួលជាបន្តបន្ទាប់ ពិសេសអនុវត្តតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន បានដោះស្រាយករណីវិវាទច្រើនករណីជាបន្តបន្ទាប់ ដោយក្នុងនោះបានបញ្ជាប់ជាស្ថាពរចំពោះករណីវិវាទរវាងជនជាតិចិននិងជនជាតិចិនជុំវិញការសាងសង់ផ្សារសេនជូរីផ្លាហ្សាតែម្ដងនា ល្ងាចថ្ងៃទី២២មករានេះ។ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា គូរភាគីទាំងសងខាងបានសម្តែងនូវការសប្បាយចិត្ត ដោយករណីវិវាទត្រូវបានដោះស្រាយបញ្ចប់ ដោយឈរលើគោលការណ៍តម្លាភាព ភាតរភាព និងយុត្តិធម៌ ហើយគ្រប់ភាគីសុទ្ធតែឈ្នះ ស្របតាមវិធីសាស្ត្រ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ជាពិសេស ភាគីទាំងអស់ក៏បានឯកភាព និងសន្យាអនុវត្តយ៉ាងម៉ឺងម៉ាត់ តាមស្មារតីកិច្ចប្រជុំនារសៀលនេះក្នុងការបញ្ចប់ទំនាស់ និងបន្តការសាងសង់បញ្ចប់ តែម្ដង។


នៅចំពោះមុខអង្គប្រជុំ ចាប់ពីពេលនេះតទៅ ក្រុមហ៊ុន CCCC Third Harbour Engineering Co.,Ltd ម្ចាស់ម៉ៅការសំណង់ និងក្រុមហ៊ុន Fujian Jianlong Engineering Consulting Co.,Ltd ដែលជាអ្នកអភិវឌ្ឍន៍ផ្សារសេនជូរីផ្លាហ្សា ក៏បានប្រគល់ការដ្ឋានសំណង់ជូន លោកជំទាវឧកញ៉ា ចាន់ សុទ្ធា អគ្គនាយិកា ក្រុមហ៊ុនសេនជូរីហ្គ្រុប បន្តសាងសង់បញ្ចប់ ដើម្បីឲ្យភាគីក្រុមហ៊ុន បានប្រគល់ជូនដល់អាជីវករជាង ១.២០០តូប អាចធ្វើការលក់ដូរជាធម្មតាវិញនៅក្នុងផ្សារ ក្នុងពេលឆាប់ៗខាងមុខនេះ។ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានតម្រូវឲ្យក្រុមហ៊ុន នឹងបន្តបញ្ចប់ការសាងសង់ ដោយគោរពតាមបទដ្ឋាននៃសំណង់ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍រាជធានីភ្នំពេញបន្ថែមមួយកម្រិតថែមទៀត៕
អត្ថបទ៖ វិមាន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី