ព័ត៌មានជាតិ
ក្រសួងអប់រំ ផ្ដល់ចំណេះដឹងផ្នែកឌីជីថលដល់សិស្សឲ្យចេះវិធីការពារហានិភ័យ ពីការប្រើប្រាស់ប្រព័ន្ធអនឡាញ
ក្រសួងអប់រំ យុវជន និងកីឡា បានផ្ដល់ចំណេះដឹងផ្នែកឌីជីថលដល់សិស្សានុសិស្សដើម្បីឲ្យចេះពីវិធីការពារហានិភ័យពីការប្រើប្រាស់ប្រព័ន្ធអនឡាញដូចជា ការឆបោក ការបំពានកេរ្តិ៍ខ្មាស ការគំរាមកំហែង និងការទប់ស្កាត់នូវព័ត៌មានក្លែងក្លាយនៅតាមបណ្ដាញសង្គមនានា។

ថ្លែងក្នុងសិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពីអក្ខរកម្មឌីជីថល ដល់សិស្សានុសិស្សតាមគ្រឹះស្ថានសិក្សាគោលដៅក្នុងខេត្តបាត់ដំបង នៅថ្ងៃទី ៩ មិថុនានេះ លោក សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា សិក្ខាសាលានេះ បានធ្វើការបែងចែកជាពីរទម្រង់ គឺ ទម្រង់វីដេអូអនឡាញ និងទម្រង់ជួបជុំផ្ទាល់ ក្នុងគោលបំណងដើម្បីរួមចំណែកចែករំលែកនូវបទពិសោធន៍ និងចំណេះដឹងផ្នែកឌីជីថលសំខាន់ៗមួយចំនួនជូនដល់សិស្សានុសិស្សឲ្យចេះការពារហានិភ័យពីការប្រើប្រាស់ប្រព័ន្ធអនឡាញ ដូចជា ការឆបោក ការបំពានកេរ្តិ៍ខ្មាស ការគំរាមកំហែង និងការទប់ស្កាត់នូវព័ត៌មានក្លែងក្លាយនៅតាមបណ្ដាញសង្គមនានា។ ការបង្កើត ការដាក់ពាក្យសម្ងាត់រឹងមាំ និងការប្រើប្រាស់ទំព័រហ្វេសប៊ុក និងបណ្ដាញសង្គមនានា។

ជាមួយគ្នានេះដែរ ក៏មានការបង្ហាញពីបច្ចេកទេសងាយៗ ដោយប្រើធនធានដែលមានស្រាប់ដូចជា ទូរសព្ទ ស្មាតហ្វូន កុំព្យូទ័រ និង កុំព្យូទ័របន្ទះ ដើម្បីបង្កើតជាវីដេអូអប់រំខ្លីៗ និងកម្មវិធីបច្ចេកវិទ្យាផ្សេងៗ។ ការស្វែងរកព័ត៌មានតាមប្រព័ន្ធអ៊ីនធឺណិត និងរបៀប នៃការប្រើប្រាស់កម្មវិធី Google (Google Meet, Google Drive, Google Docs, Google Sheets, and Google Slides), Telegram, និង Canva ជាដើម ក្នុងការសិក្សាស្រាវជ្រាវ និងប្រកបកិច្ចការផ្សេងៗប្រចាំថ្ងៃ។ បញ្ជ្រាបខ្លឹមសារអំពីភាពជាពលរដ្ឋឌីជីថលប្រកបដោយការទទួលខុសត្រូវ លើកទឹកចិត្តឲ្យយុវជនបង្កើតព័ត៌មានល្អៗ និងមានប្រយោជន៍ដល់សង្គមជាតិ ហើយដាក់បញ្ចូលទៅក្នុងប្រព័ន្ធបណ្ដាញសង្គមសម្រាប់ជាប្រយោជន៍ដល់អ្នកប្រើប្រាស់ទូទៅ។ល។

លោកបានបន្តទៀតថា ក្រោយពីបានបញ្ចប់វគ្គសិក្ខាសាលានេះ សិស្សានុសិស្ស អាចមានសមត្ថភាពប្រើប្រាស់ប្រព័ន្ធអនឡាញប្រកបដោយប្រសិទ្ធភាព និងភាពជាពលរដ្ឋសាកលប្រកបដោយការទទួលខុសត្រូវ ជាពិសេសអាចអភិវឌ្ឍន៍សមត្ថភាពចំណេះដឹងខ្លួនឯង ជួយដល់ការសិក្សា និងការស្វែងយល់ពីហានិភ័យផ្សេងៗដែលអាចកើតឡើងពីការប្រើប្រាស់កម្មវិធីឌីជីថលទាំងនោះ រួមទាំងការចេះការពារខ្លួនឲ្យចៀសផុតពីការឆបោក ការបៀតបៀនកេរ្តិ៍ខ្មាស និងការគំរាមកំហែងពីប្រព័ន្ធអនឡាញជាដើម៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ