ព័ត៌មានជាតិ
លោក ព្រាប កុល ទទួលជួបក្រុមហ៊ុនបរទេសដែលស្វែងរកឱកាសវិនិយោគនៅកម្ពុជា
នៅរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នេះ លោក ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានទទួលជួបជាមួយប្រតិភូនៃក្រុមហ៊ុនបរទេសចំនួនពីរ គឺក្រុមហ៊ុន Shanxi Construction Engineering Group Corporation Limited និងក្រុមហ៊ុន Glory Energy Storage Tech។

ក្នុងឱកាសនោះ លោក ព្រាប កុល បានពាំនាំនូវការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ កម្ពុជាជូនចំពោះគណៈប្រតិភូនៃក្រុមហ៊ុនបរទេសទាំងពីរ ដែលបានមកសិក្សាពីឱកាសវិនិយោគនៅកម្ពុជា។
ក្រោយពីគណៈប្រតិភូក្រុមហ៊ុន បានណែនាំអំពីក្រុមហ៊ុនរបស់ខ្លួន និងបង្ហាញអំពីគោលបំណងនៃការសិក្សាអំពីឱកាសវិនិយោគនៅកម្ពុជារួចមក លោក ព្រាប កុល បានផ្តល់ការណែនាំអំពីសក្កានុពលរបស់កម្ពុជាសម្រាប់ការវិនិយោគលើច្រើនវិស័យរួមមាន តំបន់សេដ្ឋកិច្ចពិសេស រោងចក្រ សហគ្រាស កសិ-ឧស្សាហកម្ម ហេដ្ឋារចនាសម្ពន័្ធ និងវិស័យថាមពល។

លោករដ្ឋមន្ត្រី បានបន្តថា ព្រមជាមួយគ្នានេះ សហគ្រាស និងក្រុមហ៊ុនបរទេសទទួលបានពីការវិនិយោគនៅកម្ពុជា នឹងទទួលបានអត្ថប្រយោជន៍ផ្សេងៗជាច្រើន តាមរយ:គោលនយោបាយលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស កត្តាអំណោយផល និងបរិយាកាសល្អសម្រាប់ការធ្វើពាណិជ្ចកម្ម ដោយសារកម្ពុជាធានាបាននូវស្ថិរភាពនយោបាយ មានហេដ្ឋារចនាសម្ពន័្ធសមរម្យ និងមានគុណសម្បត្តិផ្សេងៗជាច្រើនទៀត។
ជាការឆ្លើយតប គណៈប្រតិភូនៃក្រុមហ៊ុនបរទេសទាំងពីរ បានកោតសរសើរដល់កម្ពុជា ដែលបានប្រឹងប្រែងកសាង និងអភិវឌ្ឍន៍ប្រទេសមានភាពរីកចម្រើនលើគ្រប់វិស័យ ជាពិសេស កម្ពុជាបានធានានូវបរិយាកាសអំណោយផលសម្រាប់ការធ្វើពាណិជ្ជកម្ម។ ទន្ទឹមនេះ គណៈប្រតិភូនៃក្រុមហ៊ុនបរទេស បានថ្លែងអំណគុណចំពោះសម្តេចតេជោ ហ៊ុន សែន ដែលតែងតែស្វាគមន៍ និងលើកទឹកចិត្តដល់អ្នកវិនិយោគបរទេស ក៏ដូចជាអរគុណដល់លោក ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកលើកិច្ចការវិនិយោគបរទេស ទំនាក់ទំនងអន្តរជាតិ និងកំណែទម្រង់អភិបាលកិច្ច ដែលបានផ្តល់កិត្តិយស និងឱកាសសម្រាប់ការជួបពិភាក្សាដោយផ្ទាល់នៅថ្ងៃនេះ។

តាមរយៈជំនួបនេះ ក្រុមហ៊ុនបរទេសទាំងពីរ សង្ឃឹមថា លោក ព្រាប កុល នឹងបន្តជួយគាំទ្រនិងសហការជាមួយក្រុមហ៊ុន ក្នុងការសិក្សាពីឱកាសវិនិយោគនៅកម្ពុជារហូតដល់ក្រុមហ៊ុនអាចបោះទុនវិនិយោគដ៏ធំនៅពេលខាងមុខ ដើម្បីចូលរួមចំណែកជួយដល់កំណើនសេដ្ឋកិច្ចនៅកម្ពុជា និងបង្កើតការងារជូនដល់ប្រជាពលរដ្ឋខ្មែរបន្ថែមទៀត៕

ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


