ព័ត៌មានជាតិ
រដ្ឋបាលខេត្តកែបកំណត់ទីតាំងមួយចំនួន ហាមប្រើប្រាស់ក្នុងការឃោសនាបោះឆ្នោត
បើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកែប កាលពីថ្ងៃទី១២ ខែមិថុន ឆ្នាំ២០២៣ម្សិលមិញ បានប្រកាសជូនដំណឹងដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ គណបក្សនយោបាយ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ពីការកំណត់ទីតាំងសាធារណៈមិនអនុញ្ញាតឱ្យប្រើប្រាស់ សម្រាប់ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២៣។
ទីតាំងសាធារណៈទាំងនោះមាន៖
-អគាររដ្ឋ មន្ទីរពេទ្យ វត្តអារាម សាលារៀន ឬគ្រឹះស្ថានសិក្សា
-សួនច្បារសម្តេចតេជោ ហ៊ុន សែន (វិមានឯករាជ្យខេត្ត)
-តំបន់រមណីយដ្ឋាន (ឆ្នេរលេងទឹក, ផ្សារក្ដាម, ជ្រោយដូង)
-រង្វង់មូលរូបសំណាកសេះស
-កំណាត់ផ្លូវលេខ៣៣ ចំណុចភូមិអូរក្រសារ សង្កាត់អូរក្រសារ (ប៉ុន្តែអាចធ្វើដំណើរឆ្លងកាត់បាន)
-រង្វង់មូលរូបសំណាករែកអំបិល កំណាត់ផ្លូវលេខ៣៣A ចំណុចភូមិភ្នំលាវ ឃុំពងទឹក (ប៉ុន្តែអាចធ្វើដំណើរឆ្លងកាត់បាន)
-ទីតាំងផ្សារកែប ផ្សារដំណាក់ចង្អើរ និងផ្សារសេះស។
គួរបញ្ជាក់ដែរថា នៅខេត្តកែបមាន១០គណបក្សនយោបាយ ដែលបានដាក់ពាក្យឈរឈ្មោះចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ នៅក្នុងខេត្តកែបដែលដំណើរការបោះឆ្នោតនឹងប្រព្រឹត្តិទៅនាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុននេះ។

អត្ថបទ៖ សឹង រ៉ាត់
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ


