ព័ត៌មានជាតិ
លោករដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ចុះពិនិត្យទីតាំងសម្រាប់សាងសង់មណ្ឌលសុខភាព តាមការស្នើសុំ
លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង បានជំរុញឲ្យក្រុមការងារចុះជាប់ជាមួយក្រុមជាងដែលកំពុងតែបំហាប់ដីឲ្យបានល្អ។ ក្នុងនោះ ដើម្បីសាងសង់មណ្ឌលសុខភាព និងទីចាត់ការវិទ្យាល័យជាច ឲ្យមានគុណភាព និងសោភ័ណភាព។

បន្ថែមពីនោះ ដើម្បីកសាងចុះពិនិត្យក្រុមជាងត្រាសសេដី សាងសង់មណ្ឌលសុខភាព និងទីចាត់ការវិទ្យាល័យជាច។
លោក វង សូត ថ្លែងនូវការជំរុញបែបនេះ ខណៈដឹកនាំក្រុមការងារចុះពិនិត្យការសាងសង់មណ្ឌលសុខភាព និងទីចាត់ការវិទ្យាល័យជាច តាមផែនការ។

លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច បានថ្លែងថា ក្រោយពីមានការគិតគូរខ្ពស់របស់រាជរដ្ឋាភិបាល និងសាមីក្រសួង ព្រមទាំងអង្គការសប្បុរសធម៌នានារួចមក លោក និងក្រុមការងារ បានចុះពិនិត្យទីតាំងសម្រាប់សាងសង់ អគារមណ្ឌលសុខភាព និងវិទ្យាល័យ ដើម្បីស្របតាមការស្នើសុំរបស់លោកគ្រូ អ្នកគ្រូ សម្រាប់ថែទាំ និងបណ្ដុះបណ្ដាលធនធានមនុស្ស។

ពិតណាស់ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគិតគូរខ្ពស់ដល់ពលរដ្ឋក្រីក្រ ជនពិការ កុមារ ជនងាយរងគ្រោះ ដោយមិនឲ្យពួកគេនៅឯកោនោះឡើយ។ រាជរដ្ឋាភិបាល ក៏ដូចថ្នាក់ដឹកនាំក្រសួងបានសម្របសម្រួលឲ្យជនពិការភាព ជនក្រីក្រ និងកុមារ ទទួលបានការគាំទ្រនានា។ សំដៅដល់ការលើកកម្ពស់ជីវភាពរបស់ជនពិការភាព ជនក្រីក្រ កុមារតែម្ដង ដែលពួកគេ ត្រូវជំនួយចាំបាច់បំផុត៕
អត្ថបទ ៖ វិមាន
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


