ព័ត៌មានជាតិ
លោក កឹម គុណវឌ្ឍន៍៖ អ្នកសារព័ត៌មានត្រូវដឹងពីតួនាទីរបស់ខ្លួនក្នុងការឃោសនាបោះឆ្នោត
លោក កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានលើកឡើងថា អ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ត្រូវយល់ដឹងពីតួនាទីរបស់ខ្លួនក្នុងការផ្សព្វផ្សាយព័ត៌មានកំឡុងពេលឃោសនាបោះឆ្នោតនាពេលខាងមុខនេះ។

លោកលើកឡើងបែបនេះ នៅក្នុងកម្មវិធីផ្សព្វផ្សាយអំពីគោលការណ៍ណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ទាក់ទងជាមួយនឹងតួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតសកលនីតិកាលទី៧ ឆ្នាំ២០២៣។ កម្មវិធីនេះ ធ្វើឡើងនៅក្រសួងព័ត៌មាននៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ដោយមាននិពន្ធនាយក អ្នកសារព័ត៌មាន និងភាគីពាក់ព័ន្ធចូលរួមចំនួន១៥០នាក់។
លោក កឹម គុណវឌ្ឍន៍ បានអះអាងថា គោលបំណងនៃការរៀបចំការផ្សព្វផ្សាយនេះឡើង ដើម្បីផ្តល់ជូនមន្ត្រីទទួលបន្ទុកលើផ្នែកព័ត៌មាន ដូចជាប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន មានដូចជាទូរទស្សន៍ វិទ្យុ ស្ថាប័នព័ត៌មានជាតិ និងអន្តរជាតិ បានយល់ដឹងបន្ថែមពីតួនាទីរបស់ខ្លួន ដែលត្រូវអនុវត្តនៅក្នុងការផ្សព្វផ្សាយព័ត៌មានក្នុងកំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតខាងមុខនេះ។

លោកបានមានប្រសាសន៍ថា៖ “ការបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យ មិនអាចដំណើរការបានទេប្រសិនបើគ្មានប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ប៉ុន្តែ អ្នកសារព័ត៌មានក៏មិនអាចធ្វើអ្វីដែលប្រាស់ចាកចំពោះវិជ្ជាជីវៈរបស់ខ្លួនបានដែរ។ ដូច្នេះ ដើម្បីឱ្យការផ្សព្វផ្សាយអំពីការបោះឆ្នោតប្រកបដោយវិជ្ជាជីវៈ ត្រឹមត្រូវ និងតម្លាភាព”។ លោកបានសំណូមពរឱ្យអ្នកសារព័ត៌មានទាំងអស់ ត្រូវយល់ដឹងអំពីតួនាទីរបស់ខ្លួន ដោយអនុវត្តតាមក្រមសីលធម៌ និងបំរាមដែលត្រូវបានចែងសម្រាប់អ្នកសារព័ត៌មាន។
ជាមួយគ្នានេះ លោក ស៊ុំ ប៊ុនហ៊ុង អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប ក៏បានអំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានគ្រប់រូប គោរពតាមគោលការណ៍របស់ខ្លួន និងយកព័ត៌មានដោយភាពត្រឹមត្រូវ ព្រមទាំងផ្សព្វផ្សាយព័ត៌មានណាដែលផ្តល់ផលចំណេញដល់ជាតិ មិនបង្កភាពចលាចលផ្សេងៗ។ លោកក៏បានបន្តថា គ.ជ.ប ក៏បានចែងនូវក្រមសីលធម៌របស់អ្នកសារព័ត៌មានចំនួន១៩ចំណុចផងដែរ។ ចំពោះព័ត៌មានក្លែងក្លាយ គឺត្រូវចូលរួមទប់ស្កាត់ទាំងអស់គ្នាក្នុងកំឡុងពេលយុទ្ធនាការឃោសនាខាងមុខនេះ។

សូមជម្រាបថា យុទ្ធនាការឃោសនាបោះឆ្នោត គឺមានរយៈពេល២១ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ទី២១ ខែកក្កដា ឆ្នាំ២០២៣ ហើយគណបក្សនីមួយៗមានសិទ្ធិធ្វើយុទ្ធនាការឃោសនាធំៗ៤ដង។ ថ្ងៃបោះឆ្នោតសកលនីតិកាលទី៧ នឹងធ្វើឡើងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ៕
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


