ព័ត៌មានជាតិ
លោក ជាម ច័ន្ទសោភ័ណ ជំរុញយុវជនគណបក្សប្រជាជនកម្ពុជាត្រូវនៅកៀកជាប់នឹងពលរដ្ឋ
ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ លោក ជាម ច័ន្ទសោភ័ណ បានជំរុញឱ្យក្រុមយុវជនគណបក្សប្រជាជននៅតាមមូលដ្ឋានត្រូវនៅកៀកជាប់នឹងប្រជាពលរដ្ឋ។ លោក ជាម ច័ន្ទសោភ័ណ ជំរុញនេះក្នុងកិច្ចប្រជុំបូកសរុបការងាររបស់ក្រុមការងារយុវជនគណបក្សប្រជាជនខេត្តត្បូងឃ្មុំ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣នេះ។

លោក ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ក្រុមការងារយុវជនគណបក្សគ្រប់ឋានានុក្រមទាំងអស់ ជាពិសេសនៅតាមមូលដ្ឋានត្រូវតែបន្តនាំសារសំខាន់ៗរបស់ថ្នាក់ដឹកនាំ និងអត្ថប្រយោជន៍ជាច្រើនដែលរាជរដ្ឋាភិបាលកម្ពុជាផ្តល់ជូនទៅឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានជ្រួបជ្រាត ហើយចុះឱ្យដល់ខ្នងផ្ទះពួកគាត់ ដើម្បីទាក់ទាញសមាណចិត្ត និងបេះដូងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់។
ប្រធានក្រុមការងារយុវជនរូបនេះ ក៏បានណែនាំឱ្យក្រុមការងារយុវជនគណបក្សប្រជាជនទូទាំងខេត្តត្បូងឃ្មុំ សម្រួចឆន្ទៈ ហើយបន្តពង្រឹងរចនាសម្ព័ន្ធ រក្សាសមាជិកចាស់ បង្កើនសមាជិកថ្មី រួមគ្នាធ្វើការដង្ហែ និងចុះឱ្យដល់មូលដ្ឋានសម្រាប់យុទ្ធនាការឃោសនារកសំឡេងឆ្នោតឱ្យបានសកម្មបំផុត។
លោក បន្ថែមថា ក្នុងនាមជាយុវជនបក្សត្រូវទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា ពោលគឺត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា» មានលេខរៀងទី១៨ ក្នុងសន្លឹកឆ្នោត។

ទន្ទឹមនេះ លោក ជាម ច័ន្ទសោភ័ណ បានលើកទឹកចិត្តដល់យុវជនត្រូវគូសលើសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ដើម្បីរក្សាតម្លៃនៃសន្លឹកឆ្នោតស្របតាមទិសស្លោក «សន្លឹកឆ្នោតមួយសន្លឹក ជាការគាំទ្រគណបក្សប្រជាជនមួយសំឡេង» ដើម្បីទទួលបានជោគជ័យក្នុងការបោះឆ្នោត ជាពិសេសទុកលទ្ធភាពជូនសម្តេចតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្រ្តី សម្រាប់ដឹកនាំប្រទេសជាតិ រក្សាសុខសន្តិភាព និងការអភិវឌ្ឍថ្មីបន្ថែមទៀត៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


