ព័ត៌មានជាតិ
កាណូតពីរគ្រឿង បុកគ្នាពេញទំហឹង បណ្ដាលឲ្យយុវជនម្នាក់ស្លាប់
យុវជនម្នាក់បានស្លាប់ នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹក ដោយសារកាណូតពីរគ្រឿង បុកគ្នានាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ត្រង់ចំណុចដីក្រហមក្នុងព្រែកស្ទឹងចាស់ អតីតឡូត៍លេខ២ស្ថិតក្នុងភូមិកំពង់ប្រហុក ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
លោកវរសេនីយ៍ឯក ឡុង យោធាវីរៈ អធិការនគរបាលស្រុកឯកភ្នំ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញកាណូតស្មាច់១គ្រឿង បើកបរយ៉ាងលឿនក្នុងទិសដៅផ្ទុយគ្នា លុះដល់ចំណុចកើតហេតុក៏ស្រាប់តែកាណូតជនបង្កនៅតែមិនបន្ថយល្បឿន ហើយតម្រង់ទិសដៅទៅរកកាណូតជនរងគ្រោះបណ្ដាលឲ្យបុកគ្នាពេញទំហឹងតែម្តង។
សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ កែល ម៉ោល ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិថ្វាង ឃុំកោះជីវាំង ស្រុកឯកភ្នំ(ស្លាប់)។ ចំណែកឯជនបង្កឈ្មោះ ចាន់ ជារឿត ភេទប្រុស អាយុ ៤២ឆ្នាំ បច្ចុប្បន្នរស់នៅភូមិកំពង់ប្រហុក ឃុំកោះជីវាំងស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
ក្រោយគ្រោះថ្នាក់កើតឡើង សមត្ថកិច្ចបានចុះពិនិត្យរួចធ្វើកំណត់ហេតុប្រគល់សាកសពឲ្យក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៤ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ៥ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ៩ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
នយោបាយ៥ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង


