Connect with us

ព័ត៌មានជាតិ

ស្ត្រីម្នាក់ប្រាប់ពីបទពិសោធន៍ចិញ្ចឹមខ្យងស្រែក្នុងស្រះ

បានផុស

នៅ

អ្នកស្រី ផូ វ័ណ្ណថា វ័យ៦៧ឆ្នាំ នៅតែខិតខំដោយមិនគិតពីការនឿយហត់​មិនរំពឹងតែលើកូនៗដែលនៅក្នុងបន្ទុកគ្រួសារដែលកំពុងសិក្សាយកចំណេះដឹងសម្រាប់អនាគតពួកគេនោះទេ។

ផ្ទុយទៅវិញអ្នកស្រីកំពុងត្រូវបានខិតខំដើម្បីសន្សំថវិកាសម្រាប់ផ្គត់ផ្គង់ការសិក្សារបស់ពួកគេទៅវិញបើទោះពួកគេគ្មានពេលជួយក៏ដោយចុះក៏អ្នកស្រីខិតខំស្វែងរកមុខរបរដើម្បីគ្រប់គ្រងការសិក្សារបស់ពួកគេរហូតដល់ការសិក្សារបស់ពួកគេ(កូនៗ)ទទួលបានជោគជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងទំហំស្រះក្រោយផ្ទះដែលមានទទឹង ១០ ម៉ែត្រ និងបណ្ដោយ ១៥ ម៉ែត្រ និងជម្រៅ ២ ម៉ែត្រ ស្ថិតននៅក្រុងបាត់ដំបង អ្នកស្រី ផូ វ័ណ្ណថា បានដាក់ចិញ្ចឹមត្រីតាមបែបធម្មជាតិសម្រាប់ដោះស្រាយជីវភាពបានសមរម្យ ហើយបន្ថែមពីការចិញ្ចឹមត្រីស្រែនេះ រយៈពេល៣ខែមកហើយអ្នកស្រីបានចិញ្ចឹមខ្យងស្រែក្នុងស្រះមួយនេះផងដែរ។

អ្នកស្រីបានឲ្យដឹងថា ការចិញ្ចឹមខ្យងស្រែក្នុងស្រះដែលមានទឹកជ្រៅគឺកម្រសត្វខ្យងបានរស់នឹងផ្តល់ផលណាស់។ តែអ្នកស្រីអត់ជម្រើសក៏បានទិញខ្យងស្រែមកដាក់ចិញ្ចឹមសាកល្បងដោយមិនអនុវត្តន៍តាមការណែនាំពីអ្នកជំនាញព្រោះក្នុងស្រះអ្នកស្រីសម្បូរទៅដោយខ្យងក្រហម(ខ្យងជប៉ុន)តែវាមិនងាប់បែជាកើតកាន់តែច្រើនដែលនៅទីផ្សារគេមិនទិញទៅបរិភោគដូចខ្យងស្រែខ្មែរនោះទេពេលអ្នកស្រីយកទៅលក់លើទីផ្សារគ្រប់កន្លែងគេសួររកតែខ្យងស្រែរបស់ខ្មែរតែប៉ុណ្ណោះ។

អ្នកស្រីបន្តថា ជាលទ្ធផលនៃការចិញ្ចឹមដំបូងដោយមិនគិតពីការណែនាំពីអ្នកជំនាញគឺពិតជាបរាជ័យទាំងស្រុងដោយសត្វខ្យងងាប់ជាបណ្តើរៗដោយសារតែស្រះអ្នកស្រះមានទឹកជ្រៅពេកតែខ្យងក្រហមក៏នៅតែមានកើតពិបាក និងកម្ចាត់​ចោលបើទោះបីអ្នកស្រីខិតខំយកពងវាចោលក៏ដោយចុះ។

បន្ទាប់ពីបរាជ័យក្នុងការចិញ្ចឹមសត្វខ្យងស្រែក្នុងទឹកស្រះរបស់អ្នកស្រីដែលមានជម្រៅជិត២ម៉ែត្រ អ្នកស្រីក៏រកមធ្យោបាយដោយខ្លួនឯងខណះដែលអ្នកស្រីបានចាំសម្តីជីតារបស់អ្នកស្រីផងនោះ អ្នកស្រីក៏ចាប់ផ្តើមសាកល្បងម្តងទៀតដោយជំហ៊ានដំបូងអ្នកស្រីបានរកទិញ (សារ៉ាយគ្រាប់) យកមកដាក់ជាមុនសិនបន្ទាប់មកអ្នកស្រីបានរកទិញខ្យងស្រែតាមផ្សារនិងតាមអ្នករកតាមស្រែផងសរុបចំនួនប្រហែល៥០០ខ្យងដើម្បីដាក់ចិញ្ចឹមជាលើកទី២។

ក្នុងរយៈពេលប្រហែលមួយខែក្រោយមកអ្នកស្រីឃើញខ្យងស្រែចាប់ផ្តើមទម្លាក់ពងជាបន្តបន្ទាប់។ហើយខ្យងជាច្រើនឃើញមេខ្យងវាតោងនៅលើសារ៉ាគ្រាប់យ៉ាងច្រើនហើយខ្យងក្រហមក៏បាត់បង់បន្តិចម្តងៗរហូតដល់អស់ពីស្រះតែម្តងទើបអ្នកស្រីអះអាងនិងជឿជាក់ទាំងស្រុងថា:បើចង់ចិញ្ចឹមខ្យងស្រែឲ្យបានផលក្នុងទឹកស្រះចាប់ពីជម្រៅ២ម៉ែត្រត្រូវប្រើជាមួយការដាំសារ៉ាយគ្រាប់ក្នុងស្រះហើយក្រៅពីនេះក៏វាប្រឆាំងជាមួយខ្យងក្រហមឲ្យអស់ផងដែរ។

ក្រោយពីបានជោគជ័យលើបទពិសោធន៍បច្ចុប្បន្នអ្នកស្រីបានលក់ខ្យងស្រែជាប្រចាំហើយអ្នកដែលត្រូវការតែងកំម៉ង់លោកស្រីមិនសូវខានប៉ុន្មាននោះដែរ។ ដូចនេះបទពិសោធន៍ដ៏សាមញ្ញ និងមានប្រយោជន៍ខាងលើអ្នកស្រីបានចែករំលែកទៅដល់អ្នកដែលមានស្រះហើយចង់ចិញ្ចឹមខ្យងស្រែឲ្យបានទទួលផលត្រូវអនុវត្តន៍តាម។

ពាក់ព័ន្ធនឹងសត្វខ្យងនេះដែល លោក ហេង សិទ្ធ មន្ត្រីនៃមន្ទីរកសិកម្មខេត្តបានលើកឡើងថា បច្ចុប្បន្នខ្យងក្រហមបានកើត ឡើងទូទៅតាមតំបន់ស្រែ ឬស្រះជាច្រើនទូទាំងខេត្ត ហើយប្រជាពលរដ្ឋភាគច្រើនក៏ឈប់យកទៅបរិភោគទៀតទេ តែនៅមា នមនុស្សភាគតិចដែលនៅបន្តបរិភោគ។

លោកថាមិនមែនថាគ្មានថ្មាំបង្ក្រាបនោះទេតែគួកុំប្រើទុកឲ្យកសិករខ្លះគាត់បានកម្រៃខ្លះពីការលក់ខ្យងក្រហមនេះផងដែរបើទោះបីវាមានតម្លៃថោកជាងខ្យងស្រែរហូតដល់ជាងពាក់កណ្តាលក៏វាបានកម្រៃសេវាខ្លះសម្រាប់គ្រួសារពួកគាត់ដែរ៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម